Jump to content

វិគីភីឌាភាសាខ្មែរ

ពីវិគីភីឌា
Favicon of Wikipedia វិគីភីឌាភាសាខ្មែរ
URL http://km.wikipedia.org/
ពាណិជ្ជកម្ម? ទេ
ប្រភេទវិបសាយ សព្វវចនាធិប្បាយ លើអ៊ីនធឺណិត
ចុះឈ្មោះ ជម្រេីស
ទីតាំង ក្រុងម៉ៃអាមី រដ្ឋផ្ល័រីដា
ភាសា ខ្មែរ
ម្ចាស់ មូលនិធិវិគីមេឌា
បានបង្កើតដោយ
ពេលបង្កើត ថ្ងៃទី១៥ មករា ឆ្នាំ២០០៥

វិគីភីឌាភាសាខ្មែរគឹជាគំរោងរបស់វិគីមេឌា។ វិគីភីឌា និងសព្វវចនាធិប្បាយ នៅលើអ៊ិនធឺណេត អាចឲ្យ អ្នកប្រើប្រាស់នៅលើ ពិភពលោកចូលរួមចំណែកបាន។

វិគីភីឌាភាសាខ្មែរអ្នកគ្រប់គ្នាពិតជា បានស្គាល់រួចមកហើយ នូវគេហទំព័រ km.Wikipedia.org។ វាគឺជាគេហទំព័រ ដែលអាចឲ្យ អ្នកប្រើប្រាស់សរសេរអត្ថបទផ្សេងៗ និងកែប្រែបានដោយសេរី។ បច្ចុប្បន្ននេះ វីគីភីឌាមានអត្ថបទជាច្រើនភាសា នៅលើពិភពលោក ហើយអ្វីដែលជាមោទនភាពជាបំផុតសម្រាប់ជនជាតិខ្មែរនោះគឺនៅលើគេហទំព័រមួយនេះក៏មានជាភាសាខ្មែរយើងផងដែរ។ វីគីភីឌាជាភាសាខ្មែរ ជាគេហទំព័រមួយក្នុងចំណោម គេហទំព័រទាំងអស់ដែលមានប្រយោជន៍ និង មានសារៈសំខាន់សម្រាប់ជនជាតិខ្មែរទាំងអស់នៅក្នុងប្រទេសកម្ពុជា ក៏ដូចជាសម្រាប់មនុស្សទាំងអស់ដែលនិយាយជាភាសាខ្មែរ ។ គេហទំព័រវីគីភីឌាភាសាខ្មែរ គឹជាគេហទំព័ររបស់ ជាអង្គការមូលនិធិវីគីភីឌាដែល មានគោលដៅសរសេរអត្ថបទនានាដែលមានប្រយោជន៍ នៅលើប្រព័ន្ធ អ៊ីនធើណែត ។ គេហទំព័រវីគីភីឌាភាសាខ្មែរ បានដើរតួយ៉ាងសំខាន់ក្នុងវិស័យអប់រំលើប្រព័ន្ធ អ៊ីនធើណែតនៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ននេះ ។ នៅក្នុងគេហទំព័រវីគីភីឌាភាសាខ្មែរ លោកអ្នកអាចសរសេរ និង បង្កើតអត្ថបទជាភាសាខ្មែរ ដែលមានប្រយោជន៍ ដោយសេរីនិង មិនគិតថ្លៃ ។ វិគីភីឌាភាសាខ្មែរគឹជាគម្រោងរបស់វិគីមេឌា ត្រូវបានបង្កើតឡើងដោយមូលនិធិវិគីមេឌា ជាអង្គការមិនរកប្រាក់កម្រៃឡើយ ។ វិគីភីឌា និងសព្វវចនាធិប្បាយ នៅលើអ៊ិនធឺណែត អាចឱ្យ អ្នកប្រើប្រាស់នៅលើ ពិភពលោកចូលរួមចំណែកបាន គ្រប់គ្នា ។ បន្ទាប់ពី លោកអ្នកបានស្គាល់ពីគេហទំព័រវីគីភីឌាភាសាខ្មែរនេះរួចហើយ យើងខ្ញុំជាសមាជិកវីគីភីឌាសង្ឃឹមថា លោកអ្នកក៏ដូចជាសិស្ស និស្សិតទាំងអស់នឹងចូលរួមស្ថាបនាគេហទំព័រនេះ ដោយ ផ្ដល់នូវ អត្ថបទល្អៗ ដើម្បី ទុកជាឯកសារ ដល់ប្រជាពលរដ្ឋ សិស្ស និស្សិតទូទៅបានសិក្សាស្រាវជ្រាវ ហើយឯកសារទាំងនោះ នឹងរក្សាទុកគង់វង្សនៅជាកេរមរតក ដល់កូនខ្មែរជំនាន់ក្រោយ តទៅទៀតផងដែរ ។ របៀបនៃការចូលជាសមាជិក របស់វីគីភីឌាជាភាសាខ្មែរ លោកអ្នកគ្រាន់តែ បង្កើតគណនី (Account) មួយ និង ធ្វើតាមអ្វីដែល វីគីភីឌាខ្មែរតម្រូវឱ្យធ្វើ ជាការស្រេច ។

ប្រវត្តិ

ទំព័រដើមរបស់វីគីភីឌាភាសាខ្មែរ

វីគីភីឌាភាសាខ្មែរត្រូវបានបង្កើតឡើងជាលើកដំបូងបង្អស់នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០០៥ វិគីភីឌាភាសាខ្មែរបានកកើតឡើង។ ការបង្កើតឡើងនៅគេហទំព័រវីគីភីឌាភាសាខ្មែរនេះគឺជាគម្រោងរបស់អង្គការ មូលនិធិវីគីមេឌា ដោយអង្គការនេះធ្វើឡើងក្នុងគោលបំណង ចែករំលែកនូវ ចំណេះដឹង ប្រវត្តិសាស្ត្រនានា នៅក្នងប្រទេសកម្ពុជាក៏ដូចជា ធ្វើការបញ្ជ្រាបចំណេះដឹងទាំងអស់នេះ ទៅដល់មនុស្សនិង ប្រជាជនទាំងអស់នៅពិភពលោក ។ ហើយនៅក្នុងឆ្នាំ ២០០៥ នោះគឺវីគីភីឌាភាសាខ្មែរមាន ចំនួនតិចតូចបំផុត ។ រហូតមកដល់ ថ្ងៃទី ២០ ខែ កុម្ភះ ឆ្នាំ២០០៧ វីគីភីឌាមាន អត្ថបទចំនួន ១០០ អត្ថបទ ។ នៅថៃ្ងទី១៣ ខែធ្នូ ឆ្នាំ២០០៧ វិគីភីឌាភាសាខ្មែរកើនបាន ៥០០អត្ថបទដែលធ្វើឱ្យគេហទំព័រវីគីភីឌាមានការចាប់អារម្មណ៏ជាងមុន ។ ថៃ្ងទី៣ ខែមិនា ឆ្នាំ២០០៨ វិគីភីឌាភាសាខ្មែរកើនបាន ១០០០អត្ថបទ។ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៨ វិគីភីឌាភាសាខ្មែរកើនបាន ២០០០អត្ថបទ ។ ហើយសម្រាប់នាពេលបច្ចុប្បន្ននេះ វីគីភីឌាមានកើនឡើងបាន ចំនួន ៣៦៥១អត្ថបទ (ចំណាត់ថ្នាក់លេខរៀងទី១៥៥ ក្នុងចំណោម ២៨៥ភាសា)។ អ្វីទាំងអស់នេះ គឺជាភាពរីកចម្រីន យ៉ាងឆាប់រហ័សបំផុត ។ មូលហេតុដែលនាំឱ្យគេបង្កើត វីគីភីឌាជាភាសាខ្មែរក៏ព្រោះតែ វាមានសារៈសំខាន់ចំពោះ សិស្សានុសិស្ស និង មនុស្សទាំងអស់នៅលើពិភពលោក និងដោយថាមកពីស្នាដៃរបស់ជនបរទេសដែលស្រឡាញ់វប្បធម៌ខ្មែរ ឬស្រឡាញ់វិគីភីឌា ទើបនាំឱ្យមានការបង្កើត គេហទំព័រវីគីភីឌាភាសាខ្មែរនេះឡើង ។ សម្រាប់នាពេលបច្ចុប្បន្ននេះវីគីភីឌាភាសាខ្មែររូបភាពចំនួន ១០៣៤ រូបភាពមានសមាជិកចំនួន ១១០២២នាក់ ។

គោលបំណង

ទិសដៅក្នុងការបង្កើតវីគីភីឌាភាសាខ្មែរគឺដើម្បីបញ្ជ្រាបចំណេះដឹង ទាំងអស់ដល់សិស្សានុសិស្ស និង ប្រជាពលរដ្ឋគ្រប់គ្រប់គ្នាបានដឹង ។ ផលប្រយោជន៍ ដែលអ្នកបង្កើតនិងចូលជាសមាជិក នៅក្នុងវីគីភីឌាភាសាខ្មែរ មានដូចជា ៖

  • ចូលរួមចំណែកលើកស្ទួយ ភាសាខ្មែរលើប្រព័ន្ធអ៊ីនធើណែត ដើម្បីបញ្ជ្រាបចំណេះដឹងទៅទាំងអស់ទៅដល់មនុស្សនៅក្នុងពិភពលោកបានដឹង ពីប្រវត្តិសាស្រ្ត វប្បធម៌ អរិយធម៌ខ្មែរ ប្រពៃណីខ្មែរ
  • ចែករំលែក អ្វីៗដែលអ្នកមានដល់ ជនជាតិខ្មែរដទៃទៀត
  • ថែរក្សា គំនិត ឬ អត្ថបទដែលអ្នកមាននៅក្នុងប្រព័ន្ធ អ៊ីនធើណែត
  • អាចទទួលបាននូវចំណេះដឹងផ្សេងៗ តាមរយៈគេហទំព័រវីគីភីឌាភាសាខ្មែរ
  • ក្លាយជាសមាជិកនៃ អ្នកដែលមានការរួមចំណែកជួយដល់វីគីភីឌាភាសាខ្មែរនៅក្នុងប្រព័ន្ធអ៊ីនធើណែត
  • អាចធ្វើអោយសមាជិកដទៃទៀតនៅក្នុង វីគីភីឌាភាសាខ្មែរ ស្គាល់អ្នកកាន់តែច្រើ់នឡើងៗ ជាការរួមចំណែកមួយដែលមានភាពល្អប្រសើរបំផុតដែលអ្នកបានចែករំលែកនូវចំណេះដឹងទាំងអស់នេះទៅ ជនរួមជាតិខ្មែរយើងអោយបានយល់ដឹងគ្រប់គ្នាជាការរួមចំណែក ដ៏ល្អប្រសើរក្នុងការ បង្កើនការអប់រំ ការសិក្សា ។

បើសិនបើអ្នកចំណាយពេលវេលា ដើម្បីចូលរួមក្នុងវីគីភីឌា ទាំងអស់ លោកអ្នកបានចំណាយពេលវេលាដ៏មានតម្លៃ របស់លោកអ្នកយ៉ាងមានប្រយោជន៍ ។

ការបញ្ចូល

បំណងវិគីភីឌា គឺដើម្បីអោយអ្នកនិយាយភាសាខ្មែរ បានប្រើវិគីភីឌានូវភាសារបស់ខ្លួន។ វិគីភីឌាត្រូវបានសរសេរជាចើ្រនភាសា។ បំណងធំរបស់យើងគឺ ឱ្យមាន អត្ថបទច្រើនដូច វិគីភីឌា ជា​ភាសាអង់គេ្លស។ វិគីភីឌាគឺជាប្រភពផ្តល់ចំណេះដឹងល្អៗនិងពិសេសសំរាប់ យុវជនកម្ពុជា។

សេចក្តីផ្តើម

វិគីភីឌាភាសាខ្មែរបានចាប់ផ្តើមនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០០៥ ជាពិសេសមកពីទឹកដៃរបស់ជនបរទេសដែលស្រឡាញ់វប្បធម៌ខ្មែរ ឬស្រឡាញ់វិគីភីឌា។

បច្ចុប្បន្ន វិគីភីឌាភាសាខ្មែរនៅមានទំហំតូចដោយហេតុថា:

  • ប្រជាជនខ្មែរភាគច្រើនជាអ្នកស្រែ(៩០%)។ មានខ្មែរតិចតូចដែលប្រើកុំព្យូទ័រ និងអ៊ិនធឺណិត។
  • ពលរដ្ឋខ្មែរដែលប្រើអិនធឺំណិត (Internet)គឺជាមនុស្សដែលធ្វើការជាមួយអង្គការអន្ដរជាតិ

ឬក្រុមហ៊ុន។

  • ប្រទេសខ្មែរត្រូវការ ការបង្កើតអោយមានជា សូហ្វវែរ(Software) សំរាប់ប្រើប្រាស់ក្នុងការសរសេរភាសាខ្មែរនៅលើអ៊ិនធឺណិត (Internet)។

កាលបរិច្ឆេទសំខាន់ៗ

  • ថ្ងៃទី១៥ ខែមករា ឆ្នាំ២០០៥ វិគីភីឌាភាសាខ្មែរបានកកើតឡើង។
  • ថៃ្ងទី២០ ខែកុម្ភះ ឆ្នាំ២០០៧ វិគីភីឌាភាសាខ្មែរមាន ១០០អត្ថបទ។
  • ថៃ្ងទី១៣ ខែធ្នូ ឆ្នាំ២០០៧ វិគីភីឌាភាសាខ្មែរកើនបាន ៥០០អត្ថបទ។
  • ថៃ្ងទី៣ ខែមិនា ឆ្នាំ២០០៨ វិគីភីឌាភាសាខ្មែរកើនបាន ១០០០អត្ថបទ។
  • ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៨ វិគីភីឌាភាសាខ្មែរកើនបាន ២០០០អត្ថបទ។

មើលផងដែរ