អាណាចក្រជិន
អាណាចក្រជិន ឬ ជិនកួ (ឆ្នាំគ.ស ១១១៥-១២៣៤)
[កែប្រែ]អាណាចក្រជិនស្ថាបនាដោយជនជាតិនីចឺន (បុព្វបុរសជនជាតិម៉ាន់ជូ) មានវ៉ាន់យៀន អាគូតា ឬឈ្មោះដែលគេស្គាល់ថា “ជិនថៃជូ” ជាបឋមក្សត្រ។ ដំបូងមានរាជធានីនៅហ៊ុយនិង (បច្ចុប្បន្នក្នុងតំបន់ប៉ៃឆឺងភាគខាងត្បូងក្រុងអាឆឺងខេត្ដហឺយចៀន)។ ក្រោយមកប្ដូររាជធានីមកក្រុងយៀនជិង (ឈ្មោះដើមរបស់ប៉េកាំង) និងប្ដូររាជធានីម្ដងទៀតមកយេនជិង (បច្ចុប្បន្នគឺក្រុងខៃហ្វឺងខេត្ដហឺណាន)។
ជាយូរមកហើយបុព្វបុរសរបស់ជនជាតិនីចឺនមកអាស្រ័យនៅបរិវេណជួរភ្នំឆាងប៉ៃសាននិងទំនាបទន្លេហឺយឡុងចៀន។ រឿងរ៉ាវរបស់ជនជាតិនីចឺនមិនឃើញមានកំណត់ត្រាក្នុងប្រវត្ដិសាស្ដ្ររហូតដល់ក្នុងសម័យប្រាំរាជវង្សដែលនិយាយថា ជាជនជាតិដែលនៅក្រោមការគ្រប់គ្រងរបស់ជនជាតិឈីតាន់ នៃអាណាចក្រលៀវ។
ខែកញ្ញាឆ្នាំគ.ស ១១១៤ អាគូតា មេកុលសម្ព័ន្ធជនជាតិនីចឺននាំកងកម្លាំងវាយដណ្ដើមអំណាចពីពួកឈីតាន់ត្រង់បរិវេណមាត់ទន្លេ ជាទីដែលបច្ចុប្បន្នគឺជាទន្លេឡាលិនហឺ តំបន់ជាយដែនខេត្ដហឺយឡុងចៀងជាប់នឹងជីលិន។ ក្រោយជ័យជម្នះលើពួកឈីតាន់អាចរំលំរាជវង្សលៀវបានហើយ អាគូតាក៏រួបរួមជនជាតិនីចឺនដែលបែកគ្នាជាច្រើនក្រុមឲ្យមានឯកភាពនិងស្ថាបនាអាណាចក្រជិន (ប្រែថា មាស) ឡើងមកបានយ៉ាងឆាប់រហ័សក្នុងឆ្នាំបន្ទាប់ ហើយតាំងខ្លួនជាក្សត្រព្រះនាមថា “ថៃជូ”។ ចាប់ពីពេលនោះមក អាណាចក្រជិនរបស់ជនជាតិនីចឺនក៏រីកចម្រើនចូលដល់សម័យនៃភាពជាមហាអំណាច។
អាណាចក្រជីនដ៏រឹងមាំក្រោមការគ្រប់គ្រងរបស់ក្សត្រថៃជូអាគូតាចាប់ផ្ដើមពង្រីកអំណាចនិងឥទ្ធិពលទៅកាន់អាណាចក្រផ្សេងៗ ដោយវាយយកក្រុងសំខាន់ៗ របស់អាណាចក្រលៀវដែលពេលនោះកំពុងតែចុះខ្សោយ ដូចជា ក្រុងតុងជិង (បច្ចុប្បន្នគឺលៀវយ៉ាំងក្នុងខេត្ដលៀវនិង) សាងជិង (នៅម៉ុងកូលខាងក្នុង) ចុងជិង (ក្រុងនៅម៉ុងកូលខាងក្នុង) ស៊ីជិង (តាថុងក្នុងខេត្ដសានស៊ី) ណានជិង (បច្ចុប្បន្នគឺប៉េកាំង)។ ពេលក្រុងទាំង ៥ ត្រូវវាយបែក រាជវង្សលៀវក៏ដល់កាលអវសាន។ ក្រោយពីនោះមកអាណាចក្រជិនដ៏ខ្លាំងក្លាបានវាយយកអាណាចក្រសុងខាងជើងជាសន្សឹមៗ រហូតដល់ទីបំផុតកងទ័ងអាណាចក្រជិនក៏ផ្ដួលរំលំអាណាចក្រសុងបានសម្រេចក្នុងឆ្នាំគ.ស ១១២៧។ ក្រោយមកក៏នៅមានចម្បាំងជាមួយអាណាចក្រសុងខាងត្បូងជាច្រើនលើក តែកម្លាំងនិងអំណាចរបស់កងទ័ពទាំងពីរភាគីក៏ប្រដំប្រសងគ្នា។
ក្នុងខណៈដែលអាណាចក្រជិននិងសុងខាងត្បូងមានឥទ្ធិពលប្រដំប្រសងគ្នាសន្ធិសញ្ញាសន្ដិភាពក៏កើតមានឡើង។ មួយផ្នែកអាណាចក្រជិនក៏វាយយកស៊ីសៀជានគរសំខាន់មកនៅក្រោមការគ្រប់គ្រងរបស់ខ្លួន។ យ៉ាងណាក៏ដោយ ការចាប់កំណើតឡើងនៃកងទ័ពម៉ុងកូលអតីតសត្រូវចាស់ក៏ចាប់ផ្ដើមក្លាយជាគ្រោះកាចគម្រាមអាណាចក្រជិននាពេលក្រោមកទៀត។
មានអ្នកវិភាគយល់ឃើញថា អាណាចក្រជិនដែលឡោមព័ទ្ធទៅដោយអាណាចក្រធំៗ ដូចជាអាណាចក្រម៉ុងកូលខាងជើង ស៊ីសៀខាងលិច និងសុងខាងត្បូង វិធីដែលសមស្របបំផុតគឺ អាណាចក្រជិនចាំបាច់ត្រូវដំណើរយុទ្ធសាស្រ្ដចងសម្ព័ន្ធជាមួយស៊ីសៀនិងសុងខាងត្បូងដើម្បីទប់ទល់នឹងម៉ុងកូល។
ពោលគឺ ការមានសម្ព័ន្ធមិត្ដដ៏រឹងមាំដូចជាសុងខាងត្បូងធ្វើឲ្យក្លាយជាគោលការពារសុវត្ថិភាពពីដែនដីភាគខាងត្បូង និងការជាសម្ព័ន្ធមិត្ដជាមួយស៊ីសៀគឺស្មើនឹងជួយរារាំងការធ្វើដំណើរចុះមកភាគខាងត្បូងនៃពួកម៉ុងកូល។ ដូច្នេះអាណាចក្រជិនក៏មិនសូវជាបារម្ភរឿងការប្រឈមនឹងសង្គ្រាមពេកទេ អាចងាកមកចាប់អារម្មណ៍លើការប្រឈមតែជាមួយពួកម៉ុងកូលតែមួយមុខ។
តែ អាណាចក្រជិនដ៏ស្ដុកស្ដម្ភនិងរឹងរូសត្រឡប់ជានៅឯកា បោះបង់ចោលស៊ីសៀ និងមកធ្វើសង្គ្រាមជាមួយអាណាចក្រសុងខាងត្បូងតំណាលគ្នាជាមួយការមិនចុះសម្រុងជាមួយពួកម៉ុងកូល ដែលស្មើនឹងការបង្កើតសត្រូវ ៣ ទិសយ៉ាងធ្ងន់ធ្ងរ។ ក្រោយមកពេលម៉ុងកូលវាយអាណាចក្រស៊ីសៀ ស៊ីសៀបានសុំជំនួយពីអាណាចក្រជិនតែបែរជាត្រូវបដិសេធ ទើបស៊ីសៀចាំបាច់ត្រូវព្រមចុះចាញ់ពួកម៉ុងកូល ពេលអាណាចក្រទាំងពីររួមកម្លាំងគ្នាមកវាយអាណាចក្រជិន ធ្វើឲ្យអាណាចក្រជិនរកផ្លូវរត់លែងឃើញ។
ដើម្បីកាត់បន្ថយភាពជ្រួលច្របល់ដោយសារការវាយលុកពីខាងលិចនិងខាងជើង អាណាចក្រជិនបានប្ដូររាជធានីទៅក្រុងយេនជិង និងព្យាយាមវាយយកភាគខាងត្បូងដើម្បីស៊ីសងនឹងដែនដីភាគខាងជើង។ ស្ថានការណ៍នេះធ្វើឲ្យអាណាចក្រជិនបានបើកផ្លូវឲ្យពួកម៉ុងកូលវាយដណ្ដើមយកដែនដីភាគខាងជើងនិងចាប់ផ្ដើមវាយអាណាចក្រសុងខាងត្បូង។ ទោះជាយ៉ាងណាក៏ដោយ ផលសម្រេចស្ទើរតែគ្មានបានការអ្វីសោះឡើង ការឡោមព័ទ្ធពីសំណាក់កងទ័ពម៉ុងកូលនិងសុងខាងត្បូងនាពេលក្រោយមកធ្វើឲ្យអាណាចក្រជិនស្រុតចុះអំណាចនិងចាញ់សង្គ្រាមនៅទីបំផុត។
“អាណាចក្រមាស” គ្រប់គ្រងដោយក្សត្រ ៩ ព្រះអង្គ រុងរឿងបាន ១២០ ឆ្នាំក៏ធ្លាក់ចុះអំណាច។ ក្នុងកំឡុងពេលវត្ដមាននៃអាណាចក្រនេះជាទីអាស្រ័យនៃប្រជាជន ៤៤.៧ លាននាក់ មានអាណាខេត្ដធំទូលាយពង្រីកពីជួរភ្នំស៊ិងអាន់ភាគខាងជើងរហូតដល់ទន្លេហួយហឺភាគខាងត្បូង និងស៊ីលើផ្ទៃដីពីមាត់សមុទ្រខាងកើតទៅរហូតដល់សានស៊ីភាគខាងលិច។
និយាពីប្រព័ន្ធនយោបាយ ការគ្រប់គ្រង យោធា និងសេដ្ឋកិច្ចរបស់អាណាចក្រជិនវិញ មានការប្រែប្រួលខុសគ្នាពីកំឡុងពេលដើមសម័យនិងចុងសម័យ។ ក្នុងកំឡុងពេលដែលនៅជាមួយគ្នាជាលក្ខណៈកុលសម្ព័ន្ធ អំណាចគ្រប់គ្រងជាការរួមគ្នាគ្រប់គ្រងដោយមេកុលសម្ព័ន្ធនៃជនជាតិនីមួយៗ ជាមួយមេដឹកនាំកំពូល តែក្រោយពីមានការស្ថាបនាជាអាណាចក្រហើយ មេកុលសម្ព័ន្ធនិងមេដឹកនាំកំពូលត្រូវជំនួសដោយគណៈមេគ្រប់គ្រងកម្រិតខ្ពស់ ៤ នាក់និងក្រោយមកបន្ថែមទៅជា ៥ នាក់ ដោយគ្រប់គ្រងអំណាចនយោបាយក្រោយអំណាចក្សត្រ។
ក្រោយពេលអាណាចក្រជិនយកជ័យជម្នះលើសង្គ្រាមតូចធំក្នុងការវាយរំលំអាណាចក្រលៀវនិងតំបន់ជាដែននៃអាណាចក្រសុងបានសម្រេចហើយ ក្សត្រនៃអាណាចក្រជិនបានចម្លងប្រព័ន្ធការគ្រប់គ្រងយោធាពីអាណាចក្រទាំងនោះរួបរួមយកមកអភិវឌ្ឍន៍ជាប្រព័ន្ធរបស់ខ្លួន។ ចាប់តាំងពីស្ដេចជិនស៊ីចុង និងស្ដេចជិនហៃលិង ដែលចាប់ផ្ដើមស្នើឲ្យមានបដិវត្ដន៍ប្រព័ន្ធគ្រប់គ្រងអាណាចក្រជិន រហូតមកដល់ក្នុងរជ្ជកាលស្ដេចជិនស៊ឺចុង ប្រព័ន្ធគ្រប់គ្រងរបស់អាណាចក្រជិនក៏វិវត្ដន៍ប្រែប្រួលរហូតពេញលេញជាប្រព័ន្ធពិសេសរបស់ខ្លួន មានទាំងមជ្ឈមណ្ឌលគ្រប់គ្រងស្រដៀងរដ្ឋបាលកណ្ដាលដែលគ្រប់គ្រងនយោបាយក្នុងរាជាអាណចក្រ បន្ទាប់មកជាក្រុមការងារផ្នែកផ្សេងៗ ៦ ផ្នែក ដូចជា ផ្នែកប្រវត្ដិសាស្ដ្រ ផ្នែកប្រជាសាស្ដ្រ ផ្នែកពិធីការ ផ្នែកយោធា ផ្នែកតុលាការ ផ្នែកកម្លាំងពលកម្ម ក្រៅពីនេះ ក្រុមការងារគ្រប់គ្រងក្នុងតំបន់នៅមានការបែងចែកលំអិតទៅជា ៤ កម្រិតទៀត។
ផ្នែកប្រព័ន្ធគ្រប់គ្រងយោធាមានមូលដ្ឋានមកពីប្រព័ន្ធគ្រប់គ្រងរបស់ជនជាតិនីចឺន និងមានការគួបផ្សំជាមួយប្រព័ន្ធគ្រប់គ្រងរបស់ជនជាតិឈីតាន់ ប៉ហៃ ជនជាតិស៊ី និងជនជាតិហាន ដែលមានប្រព័ន្ធគ្រប់គ្រងផ្សេងៗ គ្នា នគរជិនផ្ដោតលើកងទ័ពសេះ ក្នុងពេលជាមួយគ្នាដែរក៏មានអភិវឌ្ឍន៍អាវុធយុទ្ធភ័ណ្ឌ។ កងទ័ពនៃអាណាចក្រជិនប្រកបដោយជនជាតិច្រើនជាតិពន្ធុ មានទាំងជាទាហានស៊ីឈ្នួលនិងទាហានកេណ្ឌ ដោយមានអ្នកកាន់ការមួយក្រុមកាន់តំណែងខ្ពស់បំផុត។ ប្រព័ន្ធនេះត្រូវបានទទួលស្គាល់និងយកមកប្រើក្នុងរាជវង្សក្រោយៗ មកទៀត។
ផ្នែកកសិកម្ម ហត្ថកម្មនិងពានិជ្ជកម្មមានភាពរីកចម្រើនយ៉ាងខ្លាំង ក្នុងតំបន់នីមួយៗ ផ្ដល់ផ្លែផ្កានិងបានចូលរួមចំណែកឲ្យមានការរីកចម្រើនឈានឡើងរបស់សង្គមនិងសេដ្ឋកិច្ចក្នុងកម្រិតផ្សេងៗ គ្នា។
ផ្នែកវប្បធម៌ ថ្វីបើវប្បធម៌ប្រពៃណីខ្លះរបស់ជនជាតិនីចឺនបានទទួលការផ្សព្វផ្សាយបន្ដតំណាលគ្នានឹងភាពរុងរឿងនៃអាណាចក្រជិន តែ ពេលអាណាចក្រហានឡើងមកជំនួស អាណាចក្រជិនត្រូវបញ្ជូលក្រោមការគ្រប់គ្រងរបស់អាណាចក្រហានក្នុងពេលបន្ដមកទៀត វប្បធម៌ផ្សេងៗ ក៏ត្រូវរំលាយបញ្ចូលគ្នាជាមួយវប្បធម៌ជនជាតិហាននៅទីបំផុត។
អាណាចក្រជិនរលំរលាយក្នុងឆ្នាំគ.ស ១២៣៤ ក្នុងឆ្នាំទី ២ នៃរជ្ជកាលស្ដេចធៀនស៊ិង ដោយសារការរុករានរបស់កងទ័ពសម្ព័ន្ធមិត្ដនៃអាណាចក្រម៉ុងកូលនិងសុងខាងត្បូង។
ราชวงศ์จิน 金
| |||||||||||
---|---|---|---|---|---|---|---|---|---|---|---|
1115–1234 | |||||||||||
พระราชอาณาเขตของราชวงศ์จิน | |||||||||||
ស្ថានភាព | {{#if: | |ราชวงศ์ | ||||||||||
ធានី | ฮุ่ยหนิง (1122-1153) ปักกิ่ง (1153-1214) เมืองไคฟง (1214-1233) | ||||||||||
សាសនា | พระพุทธศาสนา, ลัทธิเต๋า, Confucianism, Chinese folk religion | ||||||||||
រដ្ឋាភិបាល | สมบูรณาญาสิทธิรราชย์ | ||||||||||
จักรพรรดิ | |||||||||||
▪ 1115-1123 | จักรพรรดิจินไท่จู่ | ||||||||||
▪ 1234 | จักรพรรดิจินโม่ตี้ | ||||||||||
ប្រវត្តិសាស្រ្ត | |||||||||||
▪ สถาปนาราชวงศ์ | 1115 1115 | ||||||||||
▪ พ่ายแพ้ต่อมองโกล | 1234 | ||||||||||
▪ ยึด เมืองไคฟง | 9 มกราคม ค.ศ. 1127 | ||||||||||
▪ ความพ่ายแพ้ที่ เมืองรูหนาน | 9 กุมภาพันธ์ ค.ศ. 1234 1234 | ||||||||||
រូបិយវត្ថុ | Chinese coin, Chinese cash | ||||||||||
|
ប្រវត្តិសាស្ត្រចិន | |||||||
---|---|---|---|---|---|---|---|
សម័យបុរាណ | |||||||
ថ្មរំលីង រ. ៨៥០០–រ. ២១០០ មគ. | |||||||
រាជវង្សសៀ រ.២១០០– រ.១៦០០ មគ. | |||||||
រាជវង្សសាង រ.១៦០០–រ.១០៤៦ មគ. | |||||||
រាជវង្សចូវ រ.១០៤៥–២៥៦ មគ. | |||||||
ចូវខាងលិច | |||||||
ចូវខាងកើត | |||||||
សម័យផ្ការីកនិងស្លឹកឈើជ្រុះ | |||||||
សម័យនគរចម្បាំង | |||||||
សម័យអធិរាជ | |||||||
រាជវង្សឈិន ២២១ មគ.–២០៦ មគ. | |||||||
រាជវង្សហាន ២០៦ មគ.–២២០ គស. | |||||||
ហានខាងលិច | |||||||
រាជវង្សថ្មី | |||||||
ហានខាងកើត | |||||||
នគរបី ២២០–២៨០ | |||||||
អ៊ួយ ស៊ូ និង អ៊ូ | |||||||
រាជវង្សជិន ២៦៥–៤២០ | |||||||
ជិនខាងលិច | នគរ១៦ ៣០៤–៤៣៩ | ||||||
ជិនខាងកើត | |||||||
រាជវង្សខាងត្បូងនិងខាងជើង ៤២០–៥៨៩ | |||||||
រាជវង្សសួយ ៥៨១–៦១៨ | |||||||
រាជវង្សថាង ៦១៨–៩០៧ | |||||||
( ចូវទី២ ៦៩០–៧០៥ ) | |||||||
រាជវង្ស៥ និង នគរ១០ ៩០៧–៩៦០ |
រាជវង្សលៀវ ៩០៧–១១២៥ | ||||||
រាជវង្សសុង ៩៦០–១២៧៩ |
|||||||
សុងខាងជើង | សៀខាងលិច | ||||||
សុងខាងត្បូង | ជិន | ||||||
រាជវង្សយាន ១២៧១–១៣៦៨ | |||||||
រាជវង្សមិង ១៣៦៨–១៦៤៤ | |||||||
រាជវង្សឈិង ១៦៤៤–១៩១១ | |||||||
សម័យទំនើប | |||||||
សាធារណរដ្ឋចិន ១៩១២–បច្ចុប្បន្ន | |||||||
សាធារណរដ្ឋប្រជាមានិត ចិន ១៩៤៩–បច្ចុប្បន្ន |
សាធារណរដ្ឋ ចិន (តៃវ៉ាន់) ១៩១២–បច្ចុប្បន្ន | ||||||