ខេត្តកំពង់ឆ្នាំង
កំពង់ឆ្នាំង | |
---|---|
ខេត្ត | |
ភ្នំនាងកង្រីនៅខេត្តកំពង់ឆ្នាំង | |
ផែនទីកម្ពុជាផ្ដិតពណ៌ខេត្តកំពង់ឆ្នាំង | |
ប្រទេស | កម្ពុជា |
ទីរួមខេត្ត | ក្រុងកំពង់ឆ្នាំង |
រដ្ឋាភិបាល | |
• អភិបាល | ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ (តាំងពីឆ្នាំ ២០២១) |
ផ្ទៃក្រឡា | |
• សរុប | ៥៥២១ គម2 (២១៣២ ម៉ាយ ការ) |
ចំណាត់ថ្នាក់ផ្ទៃក្រឡា | ចំណាត់ថ្នាកទី១៥ |
ប្រជាជន (២០១១) | |
• សរុប | ៤៧២៦១៦ |
• ចំណាត់ថ្នាក់ | ចំណាត់ថ្នាក់ទី១៣ |
• សន្ទភាព | ៨៦/km2 (២២០/sq mi) |
• ចំណាត់ថ្នាក់សន្ទភាព | ចំណាត់ថ្នា់ទី១៥ |
ល្វែងម៉ោង | ម៉ោងបទដ្ឋានកម្ពុជា (ម.ស.ស.+៧) |
ក្រមអ.ម.អ. ៣១៦៦ | KH-២ |
កំពង់ឆ្នាំង (អ.ស.អ.: [kɑmpɔːŋ cʰnaːŋ]) ជាខេត្តមួយ ស្ថិតនៅភាគកណ្តាលនៃប្រទេស កម្ពុជា។ ខេត្តកំពង់ឆ្នាំង ជាខេត្តល្បីខាងផលិតក្អមឆ្នាំងមានគុណភាពល្អ អំពីដី។ ខេត្តជិតខាងគឺ (ពីខាងជើងតាមទ្រនិចនាឡិកាវិល) កំពង់ធំ កំពង់ចាម កណ្ដាល កំពង់ស្ពឺ និង ពោធិ៍សាត់។ ក្រុងទីរួមខេត្តកំពង់ឆ្នាំងគឺក្រុងកំពង់ឆ្នាំង។
ភូមិសាស្ត្រ
[កែប្រែ]ខេត្តកំពង់ឆ្នាំងស្ថិតនៅភាគកណ្ដាលប្រទេសកម្ពុជា។ ខេត្តកំពង់ឆ្នាំងមានព្រំប្រទល់ខាងជើងជាប់ខេត្តកំពង់ធំ ខាងកើតជាប់ខេត្តកំពង់ចាម ខាងត្បូងជាប់ខេត្តកំពង់ស្ពឺ និងខាងលិចជាប់ខេត្តពោធិ៍សាត់។ ខេត្តនេះស្ថិតនៅចម្ងាយប្រមាណ ៩១ គ.ម. ពីរាជធានីភ្នំពេញ។
ខេត្តកំពង់ឆ្នាំងមានអាកាសធាតុក្ដៅហើយសើមដូចបណ្ដាខេត្តទូទាំងប្រទេសកម្ពុជាដទៃទៀតដែរ។ រដូវវស្សាចាប់ពីខែ ឧសភា ដល់ខែ តុលា (សីតុណ្ហភាពពី ២៧ ទៅ ៣៥អង្សា សំណើម ៩០ % ) រដូវរងារពីខែ វិច្ឆិកា ដល់ខែ មីនា (សីតុណ្ហភាពពី ១៨ ទៅ ២៨ អង្សា) និងរដូវក្ដៅពីខែ មីនា ដល់ ខែ ឧសភា (សីតុណ្ហភាពពី ២៨ ទៅ ៣៦ អង្សា)។
វាគឺស្ថិតក្នុងវាលល្បប់ចំកណ្ដាលប្រទេសកម្ពុជានិងត្រូវនាំមកដោយទន្លេសាប ដៃនៃទន្លេមេគង្គ។ ទីក្រុងរាជធានីភ្នំពេញច្បាស់ជាលូតរហូតដល់វាព័ទ្ធជុំវិញដោយព្រំដែនខេត្តកំពង់ឆ្នាំងជាមិនខាន។
ប្រវត្តិ
[កែប្រែ]សំណល់បុរាណវត្ថុពីតំបន់នេះត្រូវបានគេដឹងថាចំណោមវត្ថុបុរាណជាច្រើនដែលគេរកឃើញនោះគឺមកពីទ្វារវត្តី អតីតនគរមួយដែលបច្ចុប្បន្នស្ថិតក្នុងប្រទេសថៃសព្វថ្ងៃ ដោយចុះកាលបរិច្ឆេទពីសតវត្សទី៦ ដល់ ទី១១។[ប្រភព?]
ខេត្តកំពង់ឆ្នាំងកាលពីប៉ុន្មានសតវត្សកន្លងទៅគឺជាទីក្រុងឆ្នេរនៅតាមច្រកផ្លូវរវាង ចិន និង ឥណ្ឌា ដោយសារតែការហូរនាំដីល្បប់ពីទន្លេមេគង្គ ខ្សែឆ្នេរបានកាន់តែឃ្លាតឆ្ងាយពីសមុទ្រឆ្ងាយៗទៅ។ នៅពេលដែលទន្លេសាបបានផ្លាស់ប្ដូរខ្សែទឹកហូររបស់វា ទីក្រុងនេះក៏បានបាត់បង់ប្រភពទឹកដ៏សំខាន់របស់ខ្លួន និងដូច្នេះវាក៏បានក្លាយជារហោស្ថាន ប្រជាជនក៏រើលំនៅទៅកាន់ទីក្រុងមួយដែលគេហៅថា កំពង់ត្រឡាច។ ទីក្រុងមួយបានកកើតបន្តិចៗម្ដងជុំវិញទីនោះ ដែលនាំមកនូវជីវិតថ្មីដល់កំពង់ឆ្នាំង។ សារមន្ទីរមួយបង្ហាញនូវកំណត់ត្រាបុរាណវិទ្យាអំពីប្រវត្តិរបស់ទីក្រុងមួយនេះ។
និមិត្តរូប
[កែប្រែ]រូបនិមិន្តសញ្ញាតំណាងខេត្តគឺ រូបឆ្នាំងដី ដើមឈើហូបផ្លែប្រចាំខេត្តគឺដើមចាន់។ ពាក្យស្លោកប្រចាំខេត្ត គឺ ក្រូចថ្លុងផ្អែម អង្ករឆ្ងាញ់ ស្រីស្រស់ស្អាតៗ។
បំណែងចែករដ្ឋបាល
[កែប្រែ]ខេត្តនេះត្រូវបានបែកចែកទៅជា ៨ ស្រុក-ក្រុង។ ស្រុកត្រូវបានបែងចែកបន្តទៅទៀតជា ៦៦ ឃុំ និង ៥៦៩ ភូមិ។ មានក្រុងមួយ ហើយនិង ៤ សង្កាត់។ ក៏មានអង្គការរដ្ឋបាលឃុំចំនួន ១០២។
ខេត្តកំពង់ឆ្នាំង | |||
---|---|---|---|
ក្រមស្រុក-ក្រុង | ស្រុក-ក្រុង | ឈ្មោះជាឡាតាំង | ចំនួនឃុំ-សង្កាត់ |
០៤០១ | បរិបូណ៌ | Baribour | ១១ |
០៤០២ | ជលគីរី | Chol Kiri | ៥ |
០៤០៣ | កំពង់ឆ្នាំង | Kampong Chhnang | ៤ |
០៤០៤ | កំពង់លែង | Kampong Leaeng | ៩ |
០៤០៥ | កំពង់ត្រឡាច | Kampong Tralach | ១០ |
០៤០៦ | រលាប្អៀរ | Rolea B'ier | ១៣ |
០៤០៧ | សាមគ្គីមានជ័យ | Sameakki Mean Chey | ៩ |
០៤០៨ | ទឹកផុស | Tuek Phos | ៩ |
ចំនួនឃុំ-សង្កាត់សរុប |
|
ស្ថានីយ៍វិទ្យុ
[កែប្រែ]- Angel FM 90.7Mhz
- Sweat FM 104.70Mhz
- វីទ្យុជាតិ FM 92.3Mhz
- រឹទ្ធីសែន FM 99.75Mhz
- My FM 98.70MHz ខេត្តកំពង់ឆ្នាំង
- សេកមាស FM 105.30Mhz
ទេសចរណ៍
[កែប្រែ]តំបន់ទេសចរណ៍ធម្មជាតិ និងកែច្នៃ
1.ទំនប់ធារាសាស្ត្រអាចាង (ស្រុកបរិបូណ៌)
2.ទំនប់ធារាសាស្ត្រលំហាច(ស្រុកបរិបូណ៌)
3.ទឹកធ្លាក់ថ្មរក្រាល(ស្រុកទឹកផុស)
4.ទឺកធ្លាក់ស្រែអំពិល(ស្រុកទឹកផុស)
5. រមណីយដ្ឋានខ្សាច់ស (ស្រុកបរិបូណ៌) មានទីតាំងស្ថិតនៅក្នុងភូមិតាំងត្រពាំង ឃុំពេជចង្វារ ស្រុកបរិបូណ៌ ចម្ងាយប្រមាណ ១៥ គីឡូម៉ែត្រពីទីរួមស្រុកបរិបូណ៌ (ផែនទី) ។ ទីតាំងនេះស្ថិតនៅលើដងស្ទឹងបរិបូណ៌ ដែលស្ថិតនៅខាងលើស្ពានអញ្ចាញរូង។ ទីនេះមានឆ្នេរខ្សាច់ស្រស់ស្អាត រួមទាំងមានទឹកសម្រាប់លេងកម្សាន្ត និងមានកន្លែងថតរូបស្អាតៗ។
ប្រាសាទ
[កែប្រែ]- ប្រាសាទកំពង់ព្រះ
- ប្រាសាទតូច
- ប្រាសាទថ្មមប្តី ឬប្រាសាទស្លុតី
- ប្រាសាទប្រុស ឬប្រាសាទសក្ល
- ប្រាសាទពណ្ណរាយ
- ប្រាសាទព្រះស្រី
- ប្រាសាទស្រី
វប្បធម៌ និងសិល្បៈ
[កែប្រែ]របាំស្នែងទន្សោង
[កែប្រែ]របាំស្នែងទន្សោង ដើម្បីចង់ដឹងប្រវត្តិនៃរបាំនេះកាន់តែច្បាស់សូមចុចលើពាក្យខាងដើម (របាំស្នែងទន្សោង) ឬចុចលើលីងតំណរនេះ https://drive.google.com/file/d/1RNBkaTbzp-H0jnSByoDNrsIo9xCfS8sH/view?usp=drive_link នេះជាប្រវត្តិខ្លះរបស់របាំស្នែងទន្សោង។
សេចក្តីផ្តើម
[កែប្រែ]ក្នុងសៀវភៅសិក្សាគោលអក្សរសាស្ត្រខ្មែរ ថ្នាក់ទី ១១ របស់ក្រសួងអប់រំ យុវជន និងកីឡានៃព្រះរាជាណាចក្រកម្ពុជា បានរំលេចឡើងនៃរបាំស្នែងទន្សោងលើក្របទំព័រមុខ រួមទាំងបញ្ចូលក្នុងអត្ថបទស្តាប់។ នេះគឺជាកេរមត៌កដ៏មានតម្លៃ ដែលបន្សល់ទុកមកតាំងពីដូនតា រហូតមកទល់ពេលបច្ចុប្បន្ន ប៉ុន្តែវាហាក់បីសាបរលៀបមិនសូវមានអ្នកលើកយកមកសម្តែងច្រើនឡើយ។ បើចង់មើលការសម្តែងដ៏រស់រវើកនេះ គេឃើញតាមរយៈវីឌីអូឯកសារដែលសម្តែងដោយក្រុមសិល្បៈនៃសាលាមធ្យមវិចិត្រសិល្បៈ ហើយសូម្បីតែក្រុមដែលមានសម្តែងរបាំស្នែងទន្សោងនេះនាពេលបច្ចុប្បន្ន ក៏ជាក្រុមនៃសាលាមធ្យមវិចិត្រសិល្បៈដែរ។ ហើយចំណែកនៅឯភូមិសាស្ត្រឃុំអញ្ចាញរូង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ក៏មានប្រជាជនតិចតួចណាស់ដែរ ដែលចេះចាំនូវទម្រង់លេងនៃរបាំនេះ ព្រមទាំងចង្វាក់ភ្លេងដែលលេងកំដរក៏គេមិនសូវដឹង តែចំពោះទំនុកច្រៀងវិញប្រជាជនតំបន់នេះចេះច្រៀងបានខ្លះ បែបសើចកំសាន្ត ព្រោះទាំងទំនុក និងអត្ថន័យវាមានភាពកំប្លុកកំប្លែង។ មិនត្រឹមតែប៉ុណ្ណោះទំនុកច្រៀងនេះ គេច្រៀងបែបជាសំនៀងភាសានិយាយរបស់អ្នកស្រុកផ្ទាល់តែម្តង ដែលអាចហ៊ាននិយាយបានថាអ្នកដែលមិនធ្លាប់ស្តាប់ ឬមិនយល់អំពីគ្រាមភាសាអ្នកភូមិអញ្ចាញរូងនោះមិនដឹងឡើយ។ ខ្ញុំនឹងលើកទំនុកច្រៀងដែលពលរដ្ឋក្មេងចាស់នៅតំបន់ភូមិថ្លុកជ្រៅ និងតំបន់មួយចំនួនទៀតដែលតែងលើកទំនុកនេះមកច្រៀងលេងកំដរបរិយាកាសកម្មវិធីណាមួយ។ ក្នុងឱកាសនេះខ្ញុំសុំរំលេចអនុស្សារីយ៍មួយដែលខ្ញុំបានឮសម្តីលោកតាម្នាក់ឈ្មោះ ដូង ដែលប្រជាប្រិយរបស់គាត់ ត្រូវបានប្រជាជននៃស្រុកបរិបូណ៌ស្គាល់គាត់ថាជាតួរល្ខោនជើងចាស់ម្នាក់ដ៏ល្បីផងដែរ។ លោកតា ដូង ក៏ជាពិធីករដ៏មានវោហារស័ព្ទម្នាក់ គេស្គាល់គាត់តាមរយៈការសម្ភោធន៍សមិទ្ធិផលនានានៅក្នុងស្រុកបរិបូណ៌ អមដំណើរសម្តេចចៅហ្វាយវាំង គង់ សំអុល។ មុនដំណើរមកដល់របស់សម្តេចចៅហ្វាយវាំង លោកតា ដូង តែងឡើងវេទិកានិយាយកំដរអង្គពិធីទាំងមូលកុំអោយស្ងាត់ គាត់តែងលើកឡើងអំពីប្រវត្តិតស៊ូរបស់គាត់ក្នុងវិស័យសិល្បៈ ហើយរឿងជាពិសេសក្នុងឱកាសពិធីសម្ភោធស្ពានដែកអញ្ចាញរូង ឆ្លងស្ទឹងបរិបូណ៌កាលពីឆ្នាំ ២០១៣ គាត់បានលើកឡើងពីទំនុកចម្រៀងនៃរបាំទន្សោងព្រៃព្រាលនេះ ហើយក្នុងអង្គពិធីផ្ទុះសំណើចគឹលកញ្ជ្រៀវ។ ព្រោះតែទំនុកចម្រៀងនៃរបាំទន្សោងព្រៃព្រាលនេះ ដែលទំនុកនេះគឺ៖
ទន្សោងៗផ្រៃផ្រាល គោរ៉ាលៗកប់ផក់
កញ្ជ្រាំងៗបស់ប៉ក់ ថើមក់ៗក្រហមទែង[1]។
គ្រាន់តែទំនុកច្រៀងប៉ុណ្ណេះ បានធ្វើឲ្យមនុស្សម្នាសើចសប្បាយក្អាកក្អាយ តែចំពោះអ្នកដែលស្តាប់មិនដឹងរឿង បានត្រឹមឆ្ងល់ពីព្រោះមិនយល់អំពីខ្លឹមសារដែលគេបានច្រៀងឡើយ។ ដែលឃ្លានេះហើយទើបប្រជាជនក្នុងតំបន់រត់មាត់ហៅរបាំប្រពៃណីនេះថា ទន្សោងព្រៃព្រាល ដូចដែលគេច្រៀងនៅទំនុកដើមថា ទន្សោងៗផ្រៃផ្រាល (ដែលផ្រៃផ្រាល មានន័យថា ព្រៃព្រាល) ។ នេះបញ្ជាក់ថាប្រជាជននៅចាំទំនុកច្រៀង និងឈ្មោះរបស់របាំស្នែងទន្សោង ចំណែកទម្រង់លេងវិញពលរដ្ឋមិនដែលមានប្រទះច្រើនឡើយ។
នៅខែកញ្ញា ឆ្នាំ ២០២២ ក្រោមការដឹកនាំរបស់លោកសុខ ធួក ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង បានចុះមកស្រាវជ្រាវស្វែងរកអ្នកដែលធ្លាប់សម្តែងរបាំស្នែងទន្សោង នៅក្នុងមូលដ្ឋាននៃភូមិអញ្ចាញរូង ឃុំអញ្ចាញរូង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។ ដើម្បីឲ្យពួកគាត់បង្ហាញនូវកាយវិការសម្តែង តើមានលក្ខណៈដូចម្តេច តែដោយសារវ័យចំណាស់របស់គាត់ ការសម្តែងហាក់ភ្លេចភ្លាំងមិនសូវជាស៊ីសង្វាក់ឡើយ។ តែទោះយ៉ាងណាក្តី វាក៏បង្ហាញពីដង្ហើមដែលបន្សល់នៅដានខ្លះៗ មិនទាន់រលត់ទាំងស្រុងឡើយ។ លោកសុខ ធួក បានលើកទឹកចិត្តឲ្យអជ្ញាធរភូមិឃុំ ជួយយកចិត្តទុកដាក់អភិរក្ស និងលើកទឹកចិត្តដល់ចាស់ព្រឹទ្ធាចារ្យជួយផ្ទេរចំណេះវិជ្ជាដល់ក្មេងជំនាន់ក្រោយ ហើយរូបលោកនឹងបញ្ជូនមន្ត្រីជំនាញឲ្យជួយមកកែតម្រូវចំណុចណាដែលខ្វះខាត ឲ្យសមស្របទៅតាមទម្រង់នៃប្រភេទនៃរបាំប្រពៃណីនេះ។
នៅខែមីនា ឆ្នាំ ២០២៣ ក្នុងឱកាសពិធីបុណ្យពូជសាមគ្គី របស់ក្រុមសហគមន៍កសិកម្មអញ្ចាញរូងសម័យថ្មី ស្ថិតក្នុងភូមិអណ្តូងរវៀង ឃុំអញ្ចាញរូង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។ មានមោទកភាពពេកក្រៃដែលបានពើបនូវទស្សនីយភាពដ៏អស្ចារ្យដែលជាកេរមត៌កដូនតារៀងមក បានលេចឡើងចំពោះមុខដោយក្រុមសម្តែងមកពីមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ។ សកម្មភាពនេះ បានដាស់ស្មារតីប្រជាពលរដ្ឋឲ្យដឹង កាន់តែច្បាស់ជាងមុន នេះប្រសិនបើគាត់បានដឹងពីប្រវត្តិនៃការកើតឡើង អារម្មណ៍គាត់កាន់តែមោទកភាពចំពោះខ្លួនឯងជាងនេះ។
[1] នេះគ្រាន់ជាទំនុកច្រៀងបែបកំប្លុកកំប្លែងរបស់អ្នកស្រុកតែប៉ុណ្ណោះ! ប្រជាជននៅចំណាស់ៗក្នុងតំបន់ឃុំអញ្ចាញរូង តែងលើកយកឃ្លារនេះមកច្រៀងលេងពេលជុំគ្នាដកស្ទូង ឬក្នុងពេលដែលគេនៅជុំគ្នា។
អំពីឈ្មោះនៃរបាំ
[កែប្រែ]បើនិយាយអំពីនាមនៃរបាំប្រជាប្រិយមួយនេះ គេបានស្គាល់ជាទូទៅថា របាំស្នែងទន្សោង នេះក៏ដោយសារតែគេឲ្យនាមនេះតាមរយៈតួរសម្តែងទាំងពីរ ដែលមានពាក់ស្នែងទន្សោងនៅលើក្បាល។ ហើយឈ្មោះនេះ ត្រូវបានគេស្គាល់ជាទូទៅ ពេញក្នុងប្រទេសកម្ពុជា និងមានកត់ត្រាជាសំណេរជាហូរហែរផងដែរ។ ចំពោះនាមមួយទៀត គេហៅខ្លីត្រឹមថា របាំទន្សោង ដែលឈ្មោះនេះគេសម្គាល់តាមរយៈអ្នកសម្តែង ឬការកើតឡើងនៃរបាំនេះ ដែលរាំត្រាប់តាមសត្វទន្សោងញីឈ្មោល។ ហើយក៏មានទំនុកច្រៀងខ្លះមានចំណងជើងថា ទន្សោងគោព្រៃជាដើម ដែលមានជាច្រើនទំនុក ច្រើនបែបទៅតាមតំបន់ ឬតាមការស្រាវជ្រាវ។ ចំណែកនាមមួយទៀត ដែលមានឈ្មោះរីកសុសសាយតែត្រឹមតំបន់ប៉ុណ្ណោះ ជាពិសេសក្នុងភូមិសាស្ត្រនៃឃុំអញ្ចាញរូង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំងនេះឯង។ របាំទន្សោងព្រៃព្រាល ត្រូវបានគេប្រសិទ្ធិនាមតាមទំនុកច្រៀងមួយឃ្លាដ៏ល្បីល្បាញប្រចាំតំបន់ដូចដែលបានលើកឡើងនៅចំណុចខាងលើ។ ឈ្មោះនេះគេយកប្រយោគដើមនៃល្បះមកសម្គាល់ ដែលព្រៃព្រាលគឺជាឈ្មោះភូមិមួយ ក្នុងចំណោមភូមិទាំង ៦ នៅក្នុងឃុំអញ្ចាញរូង ហើយយើងមិនបានដឹងអំពីមូលហេតុដែលគេលើកយកភូមិព្រៃព្រាល មកភ្ជាប់ជាមួយទំនុកច្រៀងនេះឡើយ។ តែនេះក៏បានបង្ហាញពីអត្តសញ្ញាណមួយនៃឈ្មោះរបស់របាំប្រជាប្រិយ ប្រចាំតំបន់មួយដែរ។ (ស្មេរដោយ៖ កវីសិសិររដូវ)
ភ្នំ
[កែប្រែ]- ភ្នំក្រាំងដីមាស
- ភ្នំក្រាំងរមាស
- ភ្នំដា
- ភ្នំតារាជ
- ភ្នំនាងកង្រី
- ភ្នំព្រះ
- ភ្នំព្រះធាតុ
- ភ្នំរាប់បាត
- ភ្នំសន្ទូច
- ភ្នំស្រែអំពិល
- ភ្នំកង្កែប
ប្រជាសាស្ត្រ
[កែប្រែ]ខេត្តកំពង់ឆ្នាំងមានប្រជាជនសរុប ៤៧២ ៦១៦ នាក់ គឺស្មើនឹង ៣,៦% នៃប្រជាជនកម្ពុជាសរុប (ទិន្នន័យរដ្ឋាភិបាលកម្ពុជាឆ្នាំ ២០១១)។ ក្នុងនោះមានបុរស ២៥៩ ៣៤៧ នាក់ និងស្ត្រី ២៧៨ ៨១៦ នាក់។ អត្រាកំនើនប្រជាជនប្រចាំឆ្នាំគឺ ២,៤%។ ប្រជាជន ៨៥,៥% ជាកសិករ ៧,៥% ជាពាណិជ្ជករ ៦% ជាអ្នកនេសាទ និង ១% ទៀតជាមន្ត្រីរាជការ។
សេដ្ឋកិច្ច
[កែប្រែ]សេដ្ឋកិច្ចខេត្តកំពង់ឆ្នាំងពឹងផ្អែកទាំងស្រុងលើការនេសាទ ការបង្កបង្កើនផលស្រូវ បន្លែផ្លែឈើ និងរោងចក្រកាត់ដេរ។ ជាពិសេសនៅតាមតំបន់ជនបទ គេចិញ្ចឹមជីវិតដោយធ្វើកសិកម្មនិងការងាររាយរងច្រើនយ៉ាងទៀត។
- ផ្សារ៖
- កំពង់ត្រឡាច
- កំពង់លែង
- ក្ដុរ
- ទួលក្រឡាញ់
- ក្រោម
- ក្រាំងល្វា
- ឆ្នុកទ្រូ
- ត្រាច
- ពង្រ
- ពន្លៃ
- ព្រៃខ្មែរ
- រមាស
- លង្វែក
- លើ
- សាលាលេខ៥
អប់រំ
[កែប្រែ]- សាលាបឋមសិក្សាអង្គសិរី
- សាលាបឋមសិក្សាគំរូក្រុង
- សាលរៀនក្តីសង្ឍឹមកាណាន
- សាលាបឋមសិក្សាទឹកហូត
- សាលាបឋមសិក្សាបត់ត្រង់
- សាលាបឋមសិក្សាមិត្តភាព
- សាលាបឋមសិក្សាស្វាយជ្រុំ
- សាលាបឋមសិក្សាអនុវត្តន៍ក្រុងកំពង់ឆ្នាំង
- [សាលាចំណេះទូទៅឯកជនបុរីវិជ្ជា]
- សាលាបឋមសិក្សាហ៊ុនសែនអណ្ដូងស្នាយ
- សាលាបឋមសិក្សាក្រាំងល្វា
- សាលាបឋមសិក្សាតាំងគ្រួស
- សាលាបឋមសិក្សាថ្លុកជ្រៅ
- សាលាបឋមសិក្សាអញ្ចាញរូង
- សាលាបឋមសិក្សារវៀងជុុំ
- សាលាបឋមសិក្សាស្រែកាច់
- សាលាបឋមសិក្សាស្ថានីយ៍ក្រាំងស្គារ
- សាលាបឋមសិក្សាភូមិចាស់
- សាលាបឋមសិក្សាក្រាំងតាមុំ
- សាលាបឋមសិក្សាតាំងក្រសាំង
- សាលាបឋមសិក្សាប៊ុនរ៉ានីហ៊ុនសែនរមាស
- សាលាបឋមសិក្សាស្ដុកអាចម៍រមាស
- អនុវិទ្យាល័យអង្គសិរី
- អនុវិទ្យាល័យកោះក្អែក
- អនុវិទ្យាល័យកោះថ្កូវ
- អនុវិទ្យាល័យក្រាំងស្គារ
- អនុវិទ្យាល័យខ្លាគ្រហឹម
- អនុវិទ្យាល័យត្រពាំងអំពិល
- អនុវិទ្យាល័យប្រសិ្នប
- អនុវិទ្យាល័យព្រះធាតុ
- អនុវិទ្យាល័យសែប
- អនុវិទ្យាល័យស្វាយជ្រុំ
- អនុវិទ្យាល័យអ្នកតាហាង
- អនុវិទ្យាល័យជោគជ័យច្រណូក
- អនុវិទ្យាល័យដារ
- អនុវិទ្យាល័យក្រាំងល្វា
- អនុវិទ្យាល័យរវៀងជុំ
- អនុវិទ្យាល័យប្រពេជចង្វារ
- អនុវិទ្យាល័យតាំងក្រសាំង
- អនុវិទ្យាល័យកោះកណ្ដាល
វិទ្យាល័យ
[កែប្រែ]- វិទ្យាល័យក្រុងកំពង់ឆ្នាំង
- វិទ្យាល័យជាស៊ីមកំពង់ត្រឡាច
- វិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនរលាប្អៀរ
- វិទ្យាល័យព្រះបាទសុរាម្រិត
- វិទ្យាល័យហ៊ុនសែនកំពង់ត្រឡាច
- វិទ្យាល័យហ៊ុនសែនបរិបូណ៌
- វិទ្យាល័យហ៊ុនសែនរលាប្អៀរ
- វិទ្យាល័យមិត្តភាពខ្មែរជប៉ុនសាមគ្គីមានជ័យ
- វិទ្យាល័យតេជោ ហ៊ុនសែន ទឹកហូត
- វិទ្យាល័យហ៊ុនសែនទឹកផុស
- វិទ្យាល័យហ៊ុនសែនទួលខ្ពស់
សុខាភិបាល
[កែប្រែ]មន្ទីរពេទ្យ
[កែប្រែ]មណ្ឌលសុខភាព
[កែប្រែ]- មណ្ឌលសុខភាពតំបន់រ៉ាក្តុល
- មណ្ឌលសុខភាពព្រៃមូល
- មណ្ឌលសុខភាពលង្វែក
- មណ្ឌលសុខភាពអភិវឌ្ឍន៍
មន្ទីរពហុព្យាបាល
[កែប្រែ]មន្ទីរសម្រាកព្យាបាលនិងសម្ភពសាលវុឌ្ឍន៍
ឱសថស្ថាន
[កែប្រែ]វត្តអារាម
[កែប្រែ]- វត្តកំពង់ត្រឡាចលើ
- វត្តត្រឡែងកែង
- វត្តទេពធីតារាម ហៅ វត្តយាយទេព
- វត្តធម្មវ័ន
- វត្តបន្ទាយធ្លក
- វត្តបរិបូណ៌
- វត្តពោធិរុក្ខារាម
- វត្តព្រះរាមរង្សី
- វត្តភ្នំព្រះ
- វត្តភ្នំរាប់បាត្រ
- វត្តមេលំ
- វត្តវិហារហ្លួង ហៅវត្តផ្សារ
- វត្តសន្ទូច
- វត្តសន្ទៃ ហៅ វត្តអណ្ដូងស្នាយ
- វត្តសុវណ្ណារាម
- វត្តសំរោងសែន
- វត្តឧទុម្ពរ ហៅ វត្តក្រាំងល្វា
- វត្តចំប៉ីសិរីឫទ្ធិ
- វត្តចំប៉ាបុប្ផារាម
- វត្តសិរីតេជៈ
- វត្តនិគ្រោធវ័ន
- វត្តត្រពាំងស្នោ
- វត្តវាលុកថុល្លារាម ហៅវត្តទួលខ្សាច់
- វត្តពន្លៃ
- វត្តអង្គ
- វត្តក្រោលជី
- វត្តព្រះរាមរង្សី
- វត្តពានី
- វត្តកុលម្ពវន្ត
- វត្តស្វាយកល្ប ហៅវត្តស្វាយក្អែរ
- វត្តទេពអប្សរ ហៅ វត្តតាំងគ្រួស
- វត្តសំបុកក្រៀល
- វត្តអញ្ញិការាម ហៅស្វាយម្ដើម
- វត្តគង្គា
- វត្តដំដែក
- វត្តសុវណ្ណេសុណារាម
- វត្តក្រឡាញ់រង្សី ហៅវត្ត ថ្មី
- វត្តធម្មនាទវ័ន
ឯកសារពិគ្រោះ
[កែប្រែ]- វិទ្យាស្ថានស្ថិតិកម្ពុជា http://www.stats.nis.gov.kh/areaname/dist_pro04.htm[តំណភ្ជាប់ខូច]
- ក្រសួងទេសចរកម្ពុជា Archived 2008-04-15 at the វេយប៊ែខ ម៉ាស៊ីន.
តំណភ្ជាប់ខាងក្រៅ
[កែប្រែ]- គេហទំព័ររាជរដ្ឋាភិបាលខ្មែរ Archived 2008-12-24 at the វេយប៊ែខ ម៉ាស៊ីន.
ទន្លេសាប | ខេត្តកំពង់ធំ | ខេត្តកំពង់ធំ | ||
ខេត្តពោធិ៍សាត់ | ខេត្តកំពង់ចាម | |||
កំពង់ឆ្នាំង | ||||
ខេត្តកំពង់ស្ពឺ | ខេត្តកំពង់ស្ពឺ | ខេត្តកណ្ដាល |
|
|
- Pages with non-numeric formatnum arguments
- អត្ថបទទាំងអស់មានការថ្លែងគ្មានប្រភព
- អត្ថបទមានការថ្លែងគ្មានប្រភពចាប់ពីខែធ្នូ ២០១៣
- អត្ថបទទាំងអស់ដែលមានតំណភ្ជាប់ក្រៅខូច
- អត្ថបទទាំងអស់ដែលមានតំណភ្ជាប់ក្រៅខូចពីតុលា 2022
- អត្ថបទដែលមានបរាមាត្រកាលបរិច្ឆេទអសុពលភាពក្នុងទំព័រគំរូ
- តំណវេយប៊ែខទំព័រគំរូវេបបណ្ណសារ
- ទំព័រទាំងឡាយដែលដាច់តំណភ្ជាប់
- ខេត្តកំពង់ឆ្នាំង
- ខេត្តក្រុងខ្មែរ