ចក្រភពអាណានិគមបារាំង
ចក្រភពអាណានិគមបារាំង Empire colonial français
| |
---|---|
១៥៣៤–១៩៨០ | |
Flag | |
សញ្ជ័យនិងទឹកដីបារាំងជាងប៉ុន្មានសតវត្សនេះ | |
ស្ថានភាព | {{#if: | |ចក្រភពអាណានិគម |
ធានី និង ទីក្រុងធំបំផុត | ប៉ារីស |
Bourbon Bonaparte | |
ប្រវត្តិសាស្រ្ត | |
▪ Established | ១៥៣៤ |
▪ លោកកាធិបានដោតទង់ជាតិបារាំងនៅឆកសមុទ្រហ៊្គែសស្ប៉េ | ២៤ កក្កដា ១៥៣៤ |
៣០ មេសា ១៨០៣ | |
▪ ឯករាជ្យវ៉ានូទូ | ៣០ កក្កដា ១៩៨០ |
▪ Disestablished | ១៩៨០ |
ក្រឡាផ្ទៃ | |
១២៣៤៧០០០ គ.ម២ (៤៧៦៧០០០ ម៉ាយ ក.) | |
ឥឡូវជាផ្នែកនៃ | ប្រទេសសព្វថ្ងៃនេះ
|
ចក្រភពអាណានិគមបារាំង ត្រូវបានផ្សំឡើងដោយដែនអាណានិគម ដែនអាណាព្យាបាលឯនាយសមុទ្រ និងទឹកដីមានអាណត្តិដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់បារាំងចាប់ពីសតវត្សទី ១៧ មក។ ភាពខុសគ្នាជាធម្មតាបានកើតមានឡើងរវាង ចក្រភពអាណានិគមទីមួយ ដែលមានអត្ថិភាពរហូតដល់ឆ្នាំ ១៨១៤ និងនៅក្នុងពេលនោះវាត្រូវបានលិចបាត់ទៅវិញ ហើយ ចក្រភពអាណានិគមទីពីរ បានចាប់ផ្ដើមដោយមានការសញ្ជ័យអាល់ហ្សេរីនៅឆ្នាំ ១៨៣០ និងមកដល់ទីបញ្ចប់ដោយសារតែការប្រគល់ឯករាជ្យទៅឱ្យអាល់ហ្សេរីនៅឆ្នាំ ១៩៦២ វិញ។ នៅឆ្នាំ ១៩០០ ចក្រភពនេះបានក្លាយជាចក្រភពអាណានិគមធំបំផុតទីពីរក្នុងលោក បើទោះបីជាឈរនៅពីក្រោយចក្រភពប៊្រិតថេន ទាំងខាងប្រជាជន និងទំហំក៏ដោយ។[១] នៅពេលមុនសង្គ្រាមលោកលើកទី២ ចក្រភពបានគ្របដណ្ដប់ប្រមាណផ្ទៃដី ១២៣០០០០០ គម២ ដែលមានប្រជាជន ១១០ លាននាក់ (រួមបញ្ចូលទាំងបារាំងផងដែរ)។
- ក្នុងការប្រកួតប្រជែងជាមួយអង់គ្លេស បារាំងបានចាប់ផ្ដើមបង្កើតអាណានិគមនៅអាមេរិកខាងជើង ការ៉ាអ៊ីប និង ឥណ្ឌា បន្តបន្ទាប់ពីជោគជ័យរបស់អេស្ប៉ាញ និង ព័រទុយហ្គាល់កំឡុងយុគនៃរបុករបកគំហើញ។ សង្គ្រាមតៗគ្នាជាមួយមហាប៊្រិតថេនកំឡុងសតវត្សទី១៨ និងដើមសតវត្សទី១៩បានបង្រួញបន្តិចម្ដងៗនៃចក្រភពទីមួយរបស់ចក្រភពនេះ។
បារាំងបានក្ដោបក្ដាប់អាល់ហ្សេរីនៅឆ្នាំ១៨៤០ ប៉ុន្តែបានចាប់ផ្ដើមយ៉ាងយកចិត្តទុកដាក់ដើម្បីកសាងឡើងវិញចក្ររបស់ខ្លួនទូទាំងពិភពលោកបន្ទាប់ពីឆ្នាំ១៨៧០ ដោយប្រមូលផ្ដុំភាគច្រើននៅអាហ៊្វ្រិកខាងលិច ជាមួយការក្ដោប់ជាសំខាន់នៅអាស៊ី អាមេរិកឡាតាំង និងប៉ាស៊ីហ៊្វិក។ ពួកសាធារណរដ្ឋ ជាសត្រូវដំបូងរបស់ចក្រភព បានគាំទ្រចក្រភពនេះវិញ។ ខណៈនោះដែរ ប្រទេសបានអភិវឌ្ឍចក្រភពថ្មីឱ្យចាប់ផ្ដើមតួនាទីពាណិជ្ជកម្មជាមួយបារាំង ជាពិសេសតាមរយៈការផ្គត់ផ្គង់វត្ថុធាតុដើមកម្រៗ និងការទិញផលិតផលសម្រេច ដូចគ្នាដែរក៏ជាការផ្ដល់កិត្តិនាមដល់មាតុភូមិ និងការពង្រីកអរិយធម៌និងភាសាបារាំង ហើយនិងសាសនាកាតូលិក។ ចក្រភពក៏បានផ្ដល់ជាកម្លាំងមនុស្សក្នុងសង្គ្រាមលោកនានាដែរ។[២]
វាបានប្រែជាបេសកកម្មសីលធម៌មានបំណងឱ្យពិភពលោកឡើងឱ្យដល់បទដ្ឋានបារាំងតាមរយៈការនាំមកនូវគ្រិស្តសាសនា និងវប្បធម៌បារាំង។ នៅក្នុងឆ្នាំ១៨៨៤ អ្នកគាំទ្ររបបអាណានិគមនិយមនាំមុខគេ លោកហ៊្សុល-ផ្វេរី បានប្រកាសថា ជាតិសាសន៍ខ្ពង់ខ្ពស់មានសិទ្ធិនៅលើ ជាតិសាសន៍ជាន់ទាប ជាតិសាសន៍នោះមានភារកិច្ចដើម្បីធ្វើឱ្យរីកចម្រើនដល់ជាតិសាសន៍អន់ថយ។ សិទ្ធិជាពលរដ្ឋពេញលេញ - សមានកម្ម - ត្រូវបានផ្ដល់ឱ្យពិតមែន ថ្វីត្បិតជាក់ស្ដែង "សមានកម្មប្រគល់ឱ្យ [និង] ប្រជាជនអាណានិគមបានប្រព្រឹត្តិទៅដូចជាអនុជន មិនមែនស្មើនឹងពលរដ្ឋឡើយ។"[៣] បារាំងបានបញ្ជូនពួកនិគមជនមួយចំនួនធំទៅកាន់អាហ៊្វ្រិកខាងជើង ហើយពួកអ្នកទាំងនោះជាលំដាប់បានក្លាយជាកម្លាំងនយោបាយដ៏មានឥទ្ធិពលនៅប៉ារីស។
នៅក្នុងសង្គ្រាមលោកលើកទី២ លោ ហ្សាល ដឺ ហ៊្គោល និងពួកបារាំងសេរីបានប្រើដែនអាណានិគមនាយសមុទ្រជាមូលដ្ឋានទ័ពដែលពួកគេទុកសម្រាប់រំដោះបារាំង។ យ៉ាងណាមិញបន្ទាប់ពីឆ្នាំ១៩៤៥ ចលនាប្រឆាំងអាណានិគមបានចាប់ផ្ដើមរើបម្រះជាមួយនឹងអាជ្ញាធរអឺរ៉ុប។ បារាំងបានប្រយុទ្ធប្រឆាំងនិងបានចាញ់ក្នុងសង្គ្រាមយ៉ាងជូរចត់នៅវៀតណាម និងអាល់ហ្សេរីនៅទសវត្សឆ្នាំ១៩៥០។ ពួកនិគមជននិងអ្នកគាំទ្រក្នុងតំបន់ជាច្រើនរបស់ចក្រភពនេះបានទៅតាំងលំនៅសាជាថ្មីនៅបារាំង។ ស្ទើរតែដែនដីអាណានិគមបារាំងទាំងអស់បានទទួលបានឯករាជ្យនៅឆ្នាំ១៩៦០ ប៉ុន្តែបារាំងបានរក្សាទុកឥទ្ធិពលហិរញ្ញវត្ថុនិងការទូតយ៉ាងធំដដែល។ ទឹកដីតិចតួចដែលនៅសេសសល់ត្រូវបានច្របាច់បញ្ចូលទៅក្នុងប្រទេសបារាំងជា ផ្នែកនិងទឹកដីនាយសមុទ្រ។ ទឹកដីទាំងនោះសព្វថ្ងៃនេះសរុប១២៣ ១៥០ គម២ (៤៧ ៥៤៨ ម៉ែយ្ល កា.) ដែលចំនួនមានត្រឹមតែ១%ប៉ុណ្ណោះនៃផ្ទៃដីចក្រភពអាណានិគមបារាំងមុន-ឆ្នាំ១៩៣៩ ដែលមានប្រជាជន២,៧លាននាក់ដែលកំពុងរស់នៅក្នុងទឹកដីដែលសេសសល់នោះក្នុងឆ្នាំ២០១១។
ចក្រភពអាណានិគមទីមួយ
[កែប្រែ]កំឡុងសតវត្សទី១៦ អាណានិគមកិច្ចបារាំងនៅអាមេរិកបានចាប់ផ្ដើមឡើង។
អាមេរិក
[កែប្រែ]ដំណើរចេញក្រៅនៃលោកហ៊្គីអុវ៉ាន្នី-ដា-វ៉ិរ៉្រាហ្សាណុ និងលោកហ្សាខ់-កាធិនៅដើមសតវត្សទី១៦ ក៏ដូចជាដំណើរសមុទ្រជារឿយៗនៃពួកអ្នកនេសាទនិងទូកបារាំងទៅកាន់មហាច្រាំងនៃទឹកដីថ្មី ពេញមួយសតវត្សនោះ ជាពួកអ្នកនាំអាទិខាងវាតទីទឹកដីអាណានិគមរបស់បារាំង។[៤] ប៉ុន្តែការគាំពារដោយច្រណែនរបស់អេស្ប៉ាញពីឯកវិក្កយភាពពីប្រទេសខាងក្រៅ និងការរំខានផ្សេងៗទៀត ដោយហេតុថានៅក្នុងប្រទេសបារាំងខ្លួនឯងនៅចុងសតវត្សទី១៦ មានសង្គ្រាមសាសនា បានរារាំងកិច្ចប្រឹងប្រែងជារឿយៗរបស់បារាំងទៅតាំងដែនអាណានិគម។ ការប៉ុនប៉ងដំបូងៗរបស់បារាំងបង្កើតដែនអាណានិគមនៅឆ្នាំ១៦១២ នៅសន្តៈលូអ៊ីស (ផ្ហ្រង់អ៊ិកគី-នស្យ៉ាល្លឹ) និងនៅប្រេស៊ីល នៅឆ្នាំ១៥៥៥ នៅឯរីវដឺចាន់ណីឌ (បារាំងអង់តាកទិក) និងនៅផ្លរីដា (រួមមាន បន្ទាយឃាំររឡាញ នៅឆ្នាំ១៥៦២) មិនបានជោគជ័យឡើយ ដោយសារកង្វះជំនួយផ្លូវការហើយនិងការការពារខ្ពស់របស់ ព័រទុយហ្គាល់ និង អេស្ប៉ាញ។ [ត្រូវការអំណះអំណាង]
រឿងរ៉ាវនៃចក្រភពអាណានិគមរបស់បារាំងបានចាប់ផ្ដើមជាសត្យៈនៅថ្ងៃទី ២៧ កក្កដា ១៦០៥ ជាមួយការបង្កើតផែរាជានៅដែនអាណានិគមអាកាឌីនៅអាមេរិកខាងជើង នៅអ្វីដែលសព្វថ្ងៃនេះហៅថា នវៈស្កុត កាណាដា។ ពីរបីឆ្នាំក្រោយមក នៅឆ្នាំ១៦០៨ លោកសាមួលអឹល-ដឺ-សំផ្លាំងបានបង្កើតកេបិក ដែលបានក្លាយជារដ្ឋធានីដ៏ធំសម្បើម ប៉ុន្តែមានគេតាំងលំនៅល្បោះៗ ដែលជាដែនអាណានិគមជួញដូររោមសត្វនៅបារាំងថ្មី (ក៏ត្រូវបានគេហៅថា កាណាដា ផងដែរ)។[ត្រូវការអំណះអំណាង]
បារាំងថ្មីមានប្រជាជនរស់នៅតិចតួច ជាលទ្ធផលបានមកពីការគាបសង្កត់ចំពោះការជួញដូររោមសត្វច្រើនជាងការតាំងលំនៅបែបកសិកម្ម។ ដោយសារតែការគាបសង្កត់បែបនេះហើយ ទើបពួកបារាំងបានពឹងផ្អែកយ៉ាងខ្លាំងទៅលើទំនាក់ទំនងមិត្តភាពជាមួយនិង សហគមន៍ប្រជាជាតិទីមួយ ក្នុងតំបន់។ ដោយគ្មានការស្រេកឃ្លានចង់បានទឹកដីអង់គ្លេសថ្មី និងពឹងផ្អែកតែមួយគត់លើពួកអ្នកស្រុកដើមឱ្យជួយផ្គត់ផ្គង់ពួកគេនូវរោមសត្វទៅក្នុង ប៉ុស្ត៍ពាណិជ្ជកម្មរបស់ខ្លួន ពួកបារាំងក៏បានចងក្រងជាក្រុមកងទ័ពស្អេកស្កះ ទំនាក់ទំនងពាណិជ្ជកម្មនិង ការទូត។ ទាំងនេះបានក្លាយជាសម្ព័ន្ធភាពស្ថិតស្ថេរខ្លាំងបំផុតរវាងពួកបារាំងនិងសហគមន៍ប្រជាជាតិទីមួយ។ ពួកបារាំង យ៉ាងណាមិញ ក៏ស្ថិតក្រោមសម្ពាធពីការបញ្ជាខាងសាសនាឱ្យប្ដូរជំនឿមកកាន់សាសនាកាតូលិកវិញ។ [ត្រូវការអំណះអំណាង]
ទោះបីដូច្នោះមែន តាមរយៈសម្ព័ន្ធភាពជាមួយកុលសម្ព័ន្ធអាមេរិកដើមផ្សេងៗ ពួកបារាំងអាចដាក់ការគ្រប់គ្រងខ្លះលើទ្វីបអាមេរិកខាងជើងមួយភាគ បរិវេណនៃការតាំងនិគមរបស់បារាំងជាសកលបានកំណត់នៅត្រឹមដងទន្លេសន្តៈឡោរ៉េនធ្យូសឹ។ ពីមុនការបង្កើតក្រុមប្រឹក្សាអធិបតេយ្យឆ្នាំ១៦៦៣ ទឹកដីនានានៅបារាំងថ្មីត្រូវបានអភិវឌ្ឍជាដែនអាណានិគមពាណិជ្ជវិស័យ។ គ្រាន់តែបន្ទាប់ពីការមកដល់នៃអាយុត្តកៈលោកហ្សង់-តាឡុងនៅឆ្នាំ១៦៦៥ បារាំងបានផ្ដល់ឱ្យបណ្ដាដែនអាណានិគមនៅអាមេរិករបស់ខ្លួន នូវមធ្យោបាយផ្ទាល់ខ្លួនដើម្បីបង្កើនកំណើនប្រជាជនអាណានិគមឱ្យអាចប្រៀបផ្ទឹមគ្នាទៅនឹងប្រជាជនរបស់ពួកប៊្រិតថេន។ ប៉ុន្តែមានការយកចិត្តទុកដាក់តិចតួចពាក់ព័ន្ធខាងអាណានិគមនិយមនៅបារាំង ដែលត្រូវបានគេផ្ដោតលើ ដូចជាការត្រួតត្រានៅខាងក្នុងអឺរ៉ុប ហើយចំពោះប្រវត្តិភាគច្រើនរបស់ខ្លួន បារាំងថ្មីស្ថិតនៅឈរពីក្រោយឆ្ងាយពីអាណានិគមអាមេរិកខាងជើងរបស់ប៊្រិតថេនទាំងកំណើនប្រជាជននិងសេដ្ឋកិច្ច។ អាកាឌីខ្លួនឯងត្រូវបានបាត់បង់ទៅឱ្យពួកប៊្រិតថេនក្នុងសន្ធិសញ្ញាអ៊ូថ្រិចនៅឆ្នាំ១៧១៣។[ត្រូវការអំណះអំណាង]
នៅឆ្នាំ១៦៩៩ ការអះអាងសិទ្ធិទឹកដីរបស់បារាំងនៅអាមេរិកខាងជើងនៅតែវាតទីបន្ថែមទៀត ដោយមានការបង្កើតល្វីស្យ៉ាណឹនៅអាងទន្លេមីស៊ីសស៊ីពី។ បណ្ដាញពាណិជ្ជកម្មដែលលាតសន្ធឹងទូទាំងតំបន់នេះបានតភ្ជាប់ទៅកាណាដាតាមរយៈមហាបឹង ត្រូវបានគេការពារដោយប្រព័ន្ធបន្ទាយធំៗ ភាគច្រើននៃបន្ទាយទាំងនោះបានតាំងនៅប្រទេសអ៊ីល្លីន័ស និងអាកាន់សះសម័យបច្ចុប្បន្ននេះ។[ត្រូវការអំណះអំណាង]
ពេលនោះចក្រភពបារាំងនៅអាមេរិកខាងជើងបានលូតលាស់ ពួកបារាំងក៏បានចាប់ផ្ដើមសាងចក្រភពពីតូចៗឡើងទៅ ប៉ុន្តែចក្រភពក៏កាន់តែទទួលបានប្រយោជន៍នៅឥណ្ឌាខាងលិចផងដែរ។ ការតាំងលំនៅតាមបណ្ដោយឆ្នេរអាមេរិកខាងត្បូងនៅអ្វីដែលសព្វថ្ងៃហៅថា ហ៊្គីយ៉ានបារាំងបានចាប់ផ្ដើមនៅឆ្នាំ១៦២៤ និង អាណានិគមមួយត្រូវបានបង្កើតឡើងនៅសន្តៈគ្រីស្តុប នៅឆ្នាំ១៦២៥ (កោះនេះត្រូវបានចែករំលែកជាមួយពួកអង់គ្លេសរហូតដល់សន្ធិសញ្ញាអ៊ូថ្រិចនៅឆ្នាំ១៧១៣ នៅពេលវាត្រូវបានប្រគល់ឱ្យទាំងស្រុង)។ Compagnie des Îles de l'Amérique (គុំប៉េននីដឹស៊ីលដឺឡាមេហ៊្រិខ) បានស្ថាបនាអាណានិគមនៅហ្គួដឌ្លូបប៉ឹ និង ម៉ាទីនីក នៅឆ្នាំ១៦៣៥ និង អាណានិគមមួយទៀតដែលក្រោយមកបានបង្កើតឡើងនៅសន្តៈលូស៊ីនៅ (ឆ្នាំ១៦៥០)។ រោបនកម្មផលិតស្បៀងអាហារនៃអាណានិគមទាំងនោះត្រូវបានសាងនិងទ្រទ្រង់តាមរយៈទាសភាព រួមជាមួយនិងការផ្គត់ផ្គង់ទាសករផ្អែកលើការជួញដូរទាសករអាហ៊្វ្រិក។ ការតស៊ូក្នុងស្រុកដោយជនជាតិដើមបានហុចលទ្ធផលជាការបណ្ដេញចេញជនជាតិការ៉ាអ៊ីបឆ្នាំ១៦៦០។[ត្រូវការអំណះអំណាង]
សិទ្ធិកម្មអាណានិគមការ៉ាអ៊ីបសំខាន់បំផុតរបស់បារាំងត្រូវបានបង្កើតឡើងនៅឆ្នាំ១៦៦៤ នៅពេលដែលដែនអាណានិគមសន្តៈដូម៉ាងហ្គិ (ហៃទីសព្វថ្ងៃ) ត្រូវបានបង្កើតឡើងនៅពាក់កណ្ដាលខាងលិចនៃកោះអិស្ប៉ាញ-ញឡារបស់អេស្ប៉ាញ។ នៅសតវត្សទី១៨ សន្តៈដូម៉ាងហ្គិបានធំធាត់ក្លាយជាអាណានិគមស្ករសយ៉ាងសម្បូរបែបបំផុតនៅការ៉ាអ៊ីប។ ពាក់កណ្ដាលភាគខាងកើតនៃអិស្ប៉ាញ-ញឡា (សាធារណរដ្ឋដូមីនីកសព្វថ្ងៃ) ក៏បានស្ថិតនៅក្រោមការគ្រប់គ្រងរបស់បារាំងមួយរយៈពេលខ្លី បន្ទាប់ពីការប្រគល់ឱ្យបារាំងដោយអេស្ប៉ាញនៅឆ្នាំ១៧៩៥។[ត្រូវការអំណះអំណាង]
អាហ៊្វ្រិក និង អាស៊ី
[កែប្រែ]
- សូមមើលផងដែរ ចំណាត់ថ្នាក់ក្រុម: អាណានិគមកិច្ចបារាំងនៅអាហ៊្វ្រិក
ការពង្រីកអាណានិគមបារាំងមិនមានព្រំដែនដល់ពិភពលោកថ្មីទេ។ នៅសេណេហ្គាល់នៅអាហ៊្វ្រិកខាងលិច ពួកបារាំងបានចាប់ផ្ដើមបង្កើតប៉ុស្តិ៍ពាណិជ្ជកម្មតាមបណ្ដោយឆ្នេរនៅឆ្នាំ១៦២៤។ នៅឆ្នាំ១៦៦៤ ក្រុមហ៊ុនឥណ្ឌាខាងកើតរបស់បារាំងត្រូវបានបង្កើតឡើងដើម្បីប្រកួតប្រជែងពាណិជ្ជកម្មនៅភាគខាងកើត។ ជាមួយការចុះអន់ថយនៃអធិរាជាណាចក្រអូតូម៉ង់ នៅឆ្នាំ១៨៣០ ពួកបារាំងបានដណ្ដើមបានអាល់ហ្សេ ដែលជាហេតុនៃការចាប់ផ្ដើមអាណានិគមកិច្ចនៅអាហ៊្វ្រិកខាងជើងរបស់បារាំង។
កំឡុងសង្គ្រាមលោកលើកទីមួយ បន្ទាប់ពីបារាំងបានរងគ្រោះដោយសារឧបទ្ទវហេតុធ្ងន់ធ្ងរនៅតាមព្រំដែនខាងលិច ពួកគេបានចាប់ផ្ដើមកេណ្ឌទាហានពីចក្រភពអាហ៊្វ្រិករបស់គេ។ នៅឆ្នាំ១៩១៧ បារាំងបានកេណ្ឌទាហានអាហ៊្វ្រិក ២៧០ ០០០នាក់។ [៥] កងវរសេនាធំបំពាក់គ្រឿងឥស្សរិយយសភាគច្រើនរបស់បារាំងមកពីម៉ារ៉ុក ប៉ុន្តែដោយសារសន្តិភាវកម្មកំពុងតែធ្វើឡើងនៅពេលនោះ ពួកបារាំងអាចកេណ្ឌបានត្រឹមតែទាហានម៉ារ៉ុក ២៣ ០០០នាក់ តែប៉ុណ្ណោះទេ។ ពួកទាហានអាហ៊្វ្រិកទទួលបានជ័យជម្នះក្នុងសមរភូមិវាំររ្ដង់ និងបរាជ័យដោយការវាយលុកនៅនីវេល្លឹ ប៉ុន្តែជាធម្មតាគ្មានសេចក្ដីគោរពចំពោះគុណសម្បត្តិរបស់ទាហានទាំងនោះឡើយ ពួកឧត្តមសេនីយ៍បារាំងមិនដែលគិតគូរខ្ពស់ដល់ពួកកងទ័ពអាហ៊្វ្រិករបស់ខ្លួនទេ។[៥]
ក្រោយសង្គ្រាមលោកលើកទីមួយ ការប៉ុនប៉ងសង្គ្រាមនៅអាហ៊្វ្រិករបស់បារាំងមិនត្រូវបានសម្រេចដោយគណៈរដ្ឋមន្ត្រីរបស់ប្រទេសនេះ រឺ តាមគំនិតមន្ត្រីនៃក្រសួងអាណានិគមឡើយ ប៉ុន្តែផ្ទុយទៅវិញគឺដោយសារតែពួកមេដឹកនាំចលនាអាណានិគមនៅអាហ៊្វ្រិករបស់បារាំងទៅវិញទេ។ លើកទីមួយនៃការពើបប្រទេះនេះបានកើតឡើងនៅឆ្នាំ១៩១៥-១៩១៦ នៅពេលលោកផ្វ្រង់ស៊្វ័រ-ហ្សខពីកូត (ទាំងអ្នកការទូតនិងផ្នែកនៃរាជវង្សអាណានិគម) បានជួបជាមួយពួកប៊្រិតថេនដើម្បីពិភាក្សាពីការបែងចែកកាមេរូន។[៥] លោកពីកូតបានចាត់ចែងនីតិវិធីក្នុងកិច្ចចរចា រួមជាមួយមិនថាតែការមើលរំលងរបស់ប្រធានាធិបតី រឺ គណៈរដ្ឋមន្ត្រីបារាំងក៏ត្រូវយកមកនិយាយដែរ។ ជាអ្វីដែលបានហុចជាលទ្ធផលនាំឱ្យប៊្រិតថេនប្រគល់ទឹកដីកាមេរូនប្រាំបួនភាគដប់ទៅឱ្យពួកបារាំងដែលជាចំណុច លោកពីកូតបានទាមទារឱ្យអាណានិគមជនបារាំងឱ្យនៅពីលើគណៈរដ្ឋមន្ត្រីបារាំង។ គោលនយោបាយពួកមេដឹកនាំអាណានិគមបារាំងនេះកំពុងកំណត់ឱ្យមានការប៉ុនប៉ងសង្គ្រាមនៅអាហ៊្វ្រិករបស់បារាំង ដែលអាចមើលឃើញភាគច្រើននៅទូទាំងចក្រភពបារាំង។[៦]
អាណានិគមនានាត្រូវបានបង្កើតឡើងនៅឥណ្ឌានៅចន្ទនគរ (១៦៧៣) និង បុទុច្ចេរី នៅភាគអាគ្នេយ៍ (១៦៧៤) និងក្រោយមកយានំ (១៧២៣), មេ (១៧២៥) និង ករាឦកាល (១៧៣៩) (សូមមើល ឥណ្ឌារបស់បារាំង)។ អាណានិគមមួយចំនួនក៏ត្រូវបានបង្កើតឡើងដែរនៅក្នុងមហាសមុទ្រឥណ្ឌា នៅលើកោះបួរ្បុង (បុនសហភាព ១៦៦៤), កោះបារាំង (ម៉ូរីស ១៧១៨) និង សីស្ហែល (១៧៥៦)។
ការប៉ះទង្គិចអាណានិគមជាមួយប៊្រិតថេន
[កែប្រែ]នៅពាក់កណ្ដាលសតវត្សទី១៨ ការប៉ះទង្គិចអាណានិគមគ្នាជាបន្តបន្ទាប់បានចាប់ផ្ដើមរវាងបារាំង និង ប៊្រិតថេន ជាចុងក្រោយបានបង្ហាញចេញជាលទ្ធផលនៃវិនាសកម្មដ៏ច្រើនបំផុតដល់ចក្រភពអាណានិគមបារាំងទីមួយ និង ស្ទើរតែរុញច្រានបារាំងចេញទាំងស្រុងពីអាមេរិកទៅហើយ។ សង្គ្រាមទាំងនោះមាន សង្គ្រាមសន្តតិកម្មអូទ្រីស (១៧៤៤-១៧៤៨), សង្គ្រាមប្រាំពីរឆ្នាំ (១៧៥៦-១៧៦៣), សង្គ្រាមបដិវត្តន៍អាមេរិក (១៧៧៨-១៧៨៣), សង្គ្រាមបដិវត្តន៍បារាំង (១៧៩៣-១៨០២) និង សង្គ្រាមណាប៉ូលេអុង (១៨០៣-១៨១៥)។ វាអាចថែមទាំងមើលឃើញថាពេលនោះក៏ជាសង្គ្រាមបារាំងនិងឥណ្ឌាលើកទីមួយផងដែរ។ ការប៉ះទង្គិចគ្នាដដែលៗនេះត្រូវបានគេស្គាល់ថាជាសង្គ្រាមរយឆ្នាំលើកទីពីរ។
ទោះបីជាសង្គ្រាមសន្តតិកម្មអូទ្រីសនេះមិនប្រាកដប្រជាយ៉ាងណា ក៏បារាំងជោគជ័យនៅក្នុងការដាក់ឥណ្ឌានៅក្រោមអគ្គទេសាភិបាលបារាំង លោកហ្សូហ្សិប-ផ្ហ្រង់ស៊្វ័រ-ឌុយផ្លិច និងអឺរ៉ុបក្រោមការដឹកនាំរបស់លោកសេនាប្រមុខសាខ្សឹ-សង្គ្រាមប្រាំពីរឆ្នាំ ក្រោយពីការជោគជ័យរបស់បារាំងដំបូងនៅម៉េណូរ៉្កា និងអាមេរិកខាងជើង ក៏មើលឃើញថាមានការបរាជ័យរបស់បារាំង ជាមួយប៊្រិតថេនយ៉ាងខ្លាំងមួយចំនួនដែរ (និគមជនបារាំងជាងមួយលានទៅដល់ប្រហែល៥០ពាន់នាក់) ដែលប៊្រិតថេនធ្វើការសញ្ជ័យបានមិនមែនត្រឹមតែបារាំងថ្មីទេ (វាលែងតែពួកកោះតូចៗនៃសន្តៈព្យាំរនិងមីគីឡុង) ប៉ុន្តែក៏មានភាគច្រើននៃអាណានិគមឥណ្ឌាខាងលិចរបស់បារាំង (ការ៉ាអ៊ីប) និងទីប្រចាំការខាងក្រៅឥណ្ឌារបស់បារាំងទាំងអស់ផងដែរ។
ពេលដែលសន្ធិសញ្ញាសន្តិភាពបានបញ្ជាក់ថា ទីប្រចាំការក្រៅនៃឥណ្ឌារបស់បារាំង និង ពួកកោះការ៉ាអ៊ីប ម៉ាទីនីក និង ហ្គួឌ្លូប៉ឹ ត្រូវប្រគល់សងទៅឱ្យបារាំងវិញនោះ ការប្រកួតប្រជែងឥទ្ធិពលគ្នានៅឥណ្ឌានេះជ័យជម្នះបានទៅខាងពួកប៊្រិតថេន ហើយ អាមេរិកខាងជើងទាំងមូលត្រូវបានបាត់បង់ ភាគច្រើននៃបារាំងថ្មីត្រូវបានក្ដោបក្ដាប់ដោយប៊្រិតថេន (ក៏ត្រូវបានគេហៅថា អាមេរិកខាងជើងរបស់ប៊្រិតថេន វិញ លើកលែងតែ ល្វីស្យ៉ាណា ដែលបារាំងបានសម្បទានទៅអោយអេស្ប៉ាញជាការចំណាយចំពោះការចូលមកលើកចុងក្រោយរបស់អេស្ប៉ាញក្នុងសង្គ្រាម (ហើយក៏ជាសំណងសម្រាប់ការបញ្ចូលផ្លរីដារបស់អេស្ប៉ាញទៅឱ្យប៊្រិតថេនដែរ)។ ក៏បានប្រគល់ឱ្យពួកប៊្រិតថេននូវ ហ៊្គ្រើណាដ និង សន្តៈលូស៊ី នៅឥណ្ឌាខាងលិចផងដែរ។ ទោះបីយ៉ាងណាការបាត់បង់កាណាដាបានបង្កការសោកស្ដាយដល់ក្មេងជំនាន់ក្រោយ វាក៏បានធ្វើឱ្យមានភាពមិនសប្បាយចិត្តបន្តិចនៅពេលនោះ ដែលអាណានិគមនិយមត្រូវបានចាត់ទុកយ៉ាងទូលំទូលាយថាមិនសំខាន់ចំពោះបារាំងទេ ហើយវាក៏ជារឿងអសីលធម៌ផងដែរ។[ត្រូវការអំណះអំណាង]
ការត្រឡប់មកជាចក្រភពអាណានិគមបារាំងវិញបន្តិចម្ដងៗបានប្រព្រឹត្តទៅកំឡុងអន្តរាគមន៍បារាំងក្នុងបដិវត្តន៍អាមេរិក ដែលសន្តៈលូស៊ីត្រូវបានប្រគល់ត្រឡប់មកឱ្យបារាំងវិញតាមរយៈសន្ធិសញ្ញាប៉ារីសក្នុងឆ្នាំ១៧៨៣ ប៉ុន្តែស្ទើរតែមិនច្រើនដូចដែលបានសង្ឃឹមទុកនៅពេលនៃអន្តរាគមន៍របស់បារាំងគ្រានោះឡើយ។ មហន្តរាយពិតបានមកដល់ត្រង់អ្វីដែលនៅសេសសល់ក្នុងចក្រភពអាណានិគមបារាំងនៅឆ្នាំ១៧៩១ ដែលនៅពេលនោះសន្តៈដូម៉ាងហ្គិ (កោះការ៉ាអ៊ីបទីបីនៅភាគខាងលិចនៃអ៊ិស្ប៉ាញញឡា) គឺដែនអាណានិគមដ៏រុងរឿងបំផុតនិងសំខាន់បំផុតរបស់បារាំង ត្រូវបានប្រេះស្រាំដោយសារការបះបោររបស់ទាសករដ៏ច្រើន បានបង្កឱ្យមានការបែកបាក់គ្នាផ្សេងៗចំណោមឥស្សរជនលើកោះនេះ ដែលជាផលវិបាកបង្កមកពីបដិវត្តន៍បារាំងឆ្នាំ១៧៨៩។
ពួកទាសករ បានដឹកនាំរហូតដោយលោកទូសាំង-លូវាំកទឿ និងនៅពេលនោះ បន្តបន្ទាប់ពីការចាប់ខ្លួនលោកដោយពួកបារាំងនៅឆ្នាំ១៨០១ ដោយលោកហ្សង់-ហ្សាខ់-ដិស្សាលីណឺសមក លោកដិស្សាលីណឺសខ្លួនឯងក៏បានក្ដោបក្ដាប់ពួកទាសករដោយផ្ទាល់ប្រឆាំងនឹងបច្ចាមិត្រ បារាំង អេស្ប៉ាញ និង ប៊្រិតថេន ហើយនៅទីបំផុតទទួលបានឯករាជ្យក្លាយជាអធិរាជាណាចក្រហៃទីនៅឆ្នាំ១៨០៤ (ហៃទីបានក្លាយជាសាធារណរដ្ឋស្បែកខ្មៅទីមួយក្នុងលោក [ត្រូវការអំណះអំណាង] លឿនជាងប្រជាជាតិអាហ៊្វ្រិកអនាគតមួយចំនួនទៅទៀត ថ្វីត្បិតតែវាមិនយូរដល់សតវត្សទី១៩ ដែលជាពេលពួកអឺរ៉ុបបានចាប់ផ្ដើមបង្កើតអាណានិគមនៅអាហ៊្វ្រិកក៏ដោយ)។
ក្នុងខណៈពេលនោះដែរ សង្គ្រាមបានចាប់បន្តជាថ្មីជាមួយប៊្រិតថេនដោយពួកបារាំង បានបង្កជាហេតុនាំឱ្យមានការចាប់ខ្លួនពួកប៊្រិតថេនក្នុងដែនអាណានិគមរបស់បារាំងដែលនៅសេសល់បានទាំងអស់។ ដែនអាណានិគមទាំងនោះត្រូវបានប្រគល់មកវិញតាមសន្ធិសញ្ញាអាម៉្ញង់ នៅឆ្នាំ១៨០២ ប៉ុន្តែនៅពេលនោះសង្គ្រាមបានបន្តដល់ឆ្នាំ១៨០៣ ពួកប៊្រិតថេនយ៉ាងឆាប់រហ័សបានកាន់កាប់ដែនអាណានិគមទាំងនោះឡើងវិញ។ ការទិញត្រឡប់វិញល្វីស្យ៉ាណារបស់បារាំងនៅឆ្នាំ១៨០០ប្រែជាគ្មានតម្លៃទាល់តែសោះ ជាជ័យជម្នះចុងក្រោយនៃការបះបោរហៃទីបានជម្រុញចិត្តឱ្យបូណាប៉ាតគិតថា ល្វីស្យ៉ាណាដែលកំពុងកាន់កាប់គ្មានតម្លៃអ្វីទៀតទេ ដែលនាំឱ្យមានការលក់វាទៅឱ្យសហរដ្ឋនៅឆ្នាំ១៨០៣ (ការទិញល្វីស្យ៉ាណា)។ ការប៉ុនប៉ងរបស់បារាំងដើម្បីបង្កើតអាណានិគមនៅអេហ៊្សីបនៅឆ្នាំ១៧៩៨-១៨០១មិនទទួលបានជោគជ័យទាល់តែសោះ។
ចក្រភពអាណានិគមបារាំងទីពីរ (១៨៣០–១៩៦០)
[កែប្រែ]នៅក្នុងកិច្ចបិទបញ្ចប់សង្គ្រាមណាប៉ូលេអុង ដែនអាណានិគមបារាំងភាគច្រើនត្រូវបានប្រគល់មកឱ្យបារាំងវិញដោយប៊្រិតថេន ជាពិសេស ហ្គួឌ្លូប៉ឹ និង ម៉ាទីនីកនៅឥណ្ឌាខាងលិច ហ៊្គីយ៉ានបារាំងនៅឯឆ្នេរអាមេរិកខាងត្បូង ទីប្រចាំការពាណិជ្ជកម្មនានានៅសេណេហ្គាល់ Île Bourbon (បុនសហភាព) ក្នុងមហាសមុទ្រឥណ្ឌា ហើយនិងកម្មសិទ្ធិកម្មតូចៗនៅឥណ្ឌារបស់បារាំង បើទោះជាអញ្ជឹងក៏ដោយ ក៏ប៊្រិតថេននៅទីបំផុតនៅតែបញ្ចូល សន្តៈលូស៊ី តុបាហ្គុ សីស្ហែល និង កោះបារាំង (ឥឡូវ ម៉ូរីស)ជាឧបសម្ព័ន្ធរបស់ខ្លួនដដែល។ នៅឆ្នាំ១៨២៥ ព្រះចៅស្ឆាឡឹសទី១០ បានបញ្ជូនបេសនកម្មមួយទៅហៃទី ដោយហុចផលវិបាកជាវិវាទសំណងហៃទី។[៧]
ការចាប់ផ្ដើមពិតប្រាកដនៃចក្រភពអាណានិគមបារាំងទីពីរ យ៉ាងណាមិញ វាត្រូវបានចាប់ផ្ដើមឡើងក្នុងឆ្នាំ១៨៣០ ជាមួយការលុកលុយអាល់ហ្សេរីរបស់បារាំង ដែលសញ្ជ័យបានទាំងស្រុងនៅរយៈពេល១៧ឆ្នាំក្រោយមក។ កំឡុងសម័យចក្រភពទីពីរ អធិរាជណាប៉ូលេអុងទី៣បានព្យាយាមបង្កើតរដ្ឋអាយ៉ងមួយនៅម៉ិកស៊ិក ប៉ុន្តែវាប្រែក្លាយជាមហន្តរាយទៅវិញ។ សហរដ្ឋនៅឆ្នាំ១៨៦៥ បន្ទាប់ពីការឈ្នះសង្គ្រាមរដ្ឋប្បវេណីរបស់ខ្លួន ក៏បានបញ្ជូនកងទ័ពប្រយុទ្ធដ៏ច្រើនទៅកាន់ព្រំដែន ហើយបារាំងក៏បានដកទ័ពចេញ។ អធិរាជអាយ៉ងបារាំងត្រូវបានគេប្រហារជីវិត។ អន្តរាគមន៍របស់បារាំងនៅម៉ិកស៊ិកបានបន្តចាប់ពីឆ្នាំ១៨៦១ដល់១៨៦៧។[៨]
នៅអាស៊ីអាគ្នេយ៍ ព្រះបាទណាប៉ូលេអុងទី៣កាន់តែជោគជ័យក្នុងការបង្កើតការគ្រប់គ្រងមួយជ្រុងនៅពេលតែម្ដង។ ព្រះអង្គបានកាន់កាប់បានកូសាំងស៊ីន (ប៉ែកខាងត្បូងបំផុតនៃវៀតណាមទំនើបរួមទាំងសៃហ្គន) នៅឆ្នាំ១៨៦៧ និង ១៨៧៤ ស្របគ្នានោះក៏មានការដាក់អាណាព្យាបាលមួយលើកម្ពុជានៅឆ្នាំ១៨៦៣ផងដែរ។ ជាការបន្ថែមពីនោះ បារាំងក៏មានមណ្ឌលឥទ្ធិពលមួយកំឡុងសតវត្សទី១៩ និងដើមសតវត្សទី២០នៅចិនខាងត្បូង រួមមានមូលដ្ឋានទ័ពជើងទឹកនៅឆកសមុទ្រគ័ងចូវ (ឆកគ័ងចូវ)។[៩]
វាគ្រាន់តែក្រោយសង្គ្រាមបារាំង-ព្រូសនៅឆ្នាំ១៨៧០-១៨៧១ និង ការបង្កើតសាធារណរដ្ឋទីបី (១៨៧១-១៩៤០) កម្មសិទ្ធិកម្មអាណានិគមបារាំងក្រោយៗមកភាគច្រើនត្រូវទទួលបានមក។ ចាប់តាំងពីការតាំងមូលដ្ឋានរបស់ខ្លួននៅកូសាំងស៊ីន ពួកបារាំងបានក្ដោបក្ដាប់លើតុងកឹង (នៅវៀតណាមភាគខាងជើងសម័យទំនើប) និង អណ្ណាម (វៀតណាមភាគកណ្ដាលសម័យទំនើប) នៅឆ្នាំ១៨៨៤-១៨៨៥។ ទឹកដីទាំងនោះ រួមជាមួយកម្ពុជានិងកូសាំងស៊ីន បង្កើតបានជាសហភាពឥណ្ឌូចិននៅឆ្នាំ១៨៨៧ (ដែលក្នុងនោះដែរ លាវត្រូវបានបញ្ចូលនៅឆ្នាំ១៨៩៣ និងឆកខ្វាងចូវ)[១០] នៅឆ្នាំ១៩០០។ នៅឆ្នាំ១៨៤៩ សម្បទានបារាំងនៅសៀងហៃត្រូវបានបង្កើតឡើង បន្តរហូតដល់ឆ្នាំ១៩៤៦។ [១១]
នៅចិនកណ្ដាល បារាំងបានចុះកិច្ចសន្យាឆកខ្វាងចូវ (នៅឆ្នាំ១៨៩៨) និងបានបរិពន្ធភូមិមួយចំនួន (សម្បទានខ្លះៗ) នៅសៀងហៃ គ័ងចូវ និងហានខ្ហោវ (ឥឡូវប៉ែកនៃវុហាន)។[១២]
ឥទ្ធិពលក៏បានរីកសាយភាយនៅអាហ៊្វ្រិកខាងជើងដែរ ដោយការបង្កើតអាណាព្យាបាលមួយនៅទុយនីស៊ី នៅឆ្នាំ១៨៨១ (សន្ធិសញ្ញាបារ្ដូ)។ បន្តិចម្ដងៗ ការគ្រប់គ្រងរបស់បារាំងត្រូវបានបង្កើតឡើងនៅអាហ៊្វ្រិកខាងជើង ខាងលិច និងកណ្ដាលភាគច្រើនបំផុត នៅពេលជិតចាប់ផ្ដើមនៃសតវត្សទី២០ (រួមមានបណ្ដាប្រជាជាតិទំនើប ម៉ូរីតានី សេណេហ្គាល់ ហ៊្គីណេ ម៉ាលី ឆ្នេរអ៊ីវ័រ បេណាំង នីហ្សេ ឆាដ សាធារណរដ្ឋអាហ៊្វ្រិកកណ្ដាល សាធារណរដ្ឋកុងហ៊្គោ) និងបរិពន្ធភូមិឆ្នេរអាហ៊្វ្រិកខាងកើតនៃជីប៊ូទី (ឆ្នេរបារាំងនៃសុម៉ាលី)។ អ្នករុករក វរសេនីយឯកប៉ាផ្វេ-លូយ-ម៉ុងតេយល៍បានធ្វើដំណើរចាប់ពីសេណេហ្គាល់រហូតដល់បឹងឆាដនៅឆ្នាំ១៨៩០-១៨៩២ ដោយមានការចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាពនិងអាណាព្យាបាលជាមួយពួកមេដឹកនាំប្រទេសជាច្រើន លោកក៏បានឆ្លងកាត់ និងទទួលបានចំណេះដឹងជាច្រើនអំពីភូមិសាស្ត្រនិងនយោបាយនៃតំបន់នេះ។[១៣]
បេសកកម្មវូឡិតឝាន័ន ជាបេសនកម្មយោធាមួយ ដែលត្រូវគេបញ្ជូនឱ្យចេញដំណើរចាប់ពីសេណេហ្គាល់នៅឆ្នាំ១៨៩៨ដើម្បីសញ្ជ័យអាងទឹកឆាដ និង បង្រួបបង្រួមទឹកដីបារាំងទាំងអស់នៅអាហ៊្វ្រិកខាងលិច។ បេសនកម្មនេះបានធ្វើប្រតិបត្តិការរួមគ្នាជាមួយបេសនកម្មពីរដទៃទៀត គឺ បេសកកម្មភ្វូហ៊្រឡាមី និង ហ្សង់ទី ដែលបានរំកិលចាប់ពីអាល់ហ្សេរី និង កុងហ្គោកណ្ដាលរៀងៗខ្លួនមក។ រួមនិងមរណភាពស្ដេចត្រាញ់ឥស្លាម រ៉ាប៊ះ-អាល់ហ៊្សូបៃយ្រ អ្នកដឹកនាំធំបំផុតក្នុងតំបន់ ហើយនិងការបង្កើតទឹកដីយោធានៃឆាដនៅឆ្នាំ១៩០០ បេសកកម្មវូឡិតឝាន័នបានបញ្ចប់បង្ហើយគោលដៅរបស់ខ្លួនទាំងស្រុង។ ភាពឥតមេត្តានៃបេសកកម្មនេះបានបង្កឱ្យមានរឿងអាស្រូវនៅប៉ារីស។
ជាផ្នែកមួយនៃការប្រទាញប្រទង់គ្នាដណ្ដើមយកអាហ៊្វ្រិក បារាំងមានគ្រឹះស្ថាននៅអ័ក្សខាងលិច-កើតនៅបន្តក្នុងទ្វីបនេះជាវត្ថុវិស័យ ផ្ទុយទៅវិញមានអ័ក្សខាងជើង-ត្បូងជារបស់ប៊្រិតថេន។ នេះបានបង្កឱ្យមានឧប្បត្តិហេតុផ្វាហូដា ដែលជាបេសនកម្មដឹកនាំដោយលោកហ្សង់-បាប់ទីស-ម៉ាឝង់ត្រូវបានប្រឆាំងដោយកងកម្លាំងក្រោមបង្គាប់សម្ដេចឃីតឆឹនណឺ។ ដំណោះស្រាយវិបត្តិនេះជាផ្នែកមួយនាំមកនូវកិច្ចយោគយល់ស្រុះស្រួលគ្នា។ កំឡុងពេលវិបត្តិអាហ្គាឌា នៅឆ្នាំ១៩១១ ប៊្រិតថេនបានគាំទ្របារាំង ហើយម៉ារ៉ុកបានក្លាយជាដែនអាណាព្យាបាលបារាំង។[ត្រូវការអំណះអំណាង]
នៅពេលនោះដែរ ពួកបារាំងក៏បានបង្កើតអាណានិគមខ្លះនៅប៉ាស៊ីហ៊្វិកខាងត្បូង រួមមានកាឡេដូនីថ្មី ក្រុមកោះផ្សេងៗដែលបង្កើតបានជាពហុទ្វីបបារាំង (រួមមានពួកកោះសង្គម ម៉ាគីស ទូអាម៉ូទូស និងបង្កើតឱ្យមានការគ្រប់គ្រងរួមនៃហ៊េប៊្រីដិសថ្មីជាមួយប៊្រិតថេន។[ត្រូវការអំណះអំណាង] ពួកបារាំងទទួលបានដែនអាណានិគមភាគច្រើនចុងក្រោយ បន្ទាប់ពីសង្គ្រាមលោកលើកទី១ នៅពេលពួកគេទទួលបានអំណាចលើអតីតទឹកដីអធិរាជាណាចក្រអូតូម៉ង់របស់តួកគីដែលបង្កើតឱ្យមាននូវអ្វីជា ស៊ីរី និង លីបង់សព្វថ្ងៃនេះ ដូចគ្នា ក៏មានអតីតដែនអាណានិគមអាល្លឺម៉ង់មួយភាគធំនៃ តូហ៊្គោ និង កាមេរូនផងដែរ។
បេសកកម្មអរិយធម៌
[កែប្រែ]លក្ខណៈដោយឡែកនៃគ្រោងការអាណានិគមបារាំងនៅចុងសតវត្សទី១៩ និង ដើមសតវត្សទី២០គឺជាបេសកកម្មអរិយធម៌ (mission civilisatrice) តាមគោលការសីលធម៌ វាជាកិច្ចការរបស់អឺរ៉ុបនាំអរិយធម៌មកដល់ប្រជាជនល្ងិតល្ងង់អស់ទាំងនោះ។[១៤] ដូច្នេះហើយ ពួករដ្ឋការអាណានិគមបានចាប់ផ្ដើមគោលនយោបាយអឺរ៉ុបនីយកម្មបែបបារាំងនៅក្នុងបណ្ដាអាណានិគមបារាំង គួរឱ្យកត់សំគាល់ខ្លាំងបំផុត អាហ៊្វ្រិកខាងលិចរបស់បារាំង និង ម៉ាដាហ្គាស្កា។ កំឡុងសតវត្សទី១៩ ពលរដ្ឋភាពជាបារាំងរួមមានសិទ្ធិត្រូវគេជ្រើសរើសជាអ្នកតំណាងក្នុងសភាតំណាងរាស្ត្របារាំងត្រូវបានផ្ដល់ឱ្យអាណានិគមចាស់ៗទាំងបួននៃ ហ្គួឌ្លូបប៉ឹ ម៉ាទីនីក ហ៊្គីយ៉ាន និង បុនសហភាព ដូចគ្នាទៅនឹងពួកអ្នករស់នៅអចិន្ត្រៃយ៍នៃបួនឃុំ នៅសេណេហ្គាល់ដែរ។ ក្នុងករណីភាគច្រើន អ្នកតំណាងដែលត្រូវបានគេជ្រើសតាំងគឺពួកបារាំងស្បែកស ទោះបីយ៉ាងណាក៏មានពួកស្បែកខ្មៅខ្លះដែរ ដូចជាលោកប្លេស-យ៉្អ្ហាញ់ញ៉ឹសជាតិសេណេហ្គាល់ ដែលត្រូវបានជ្រើសរើសនៅឆ្នាំ១៩១៤។ [១៥] កន្លែងផ្សេងទៀត ក្នុងបណ្ដាដែនអាណានិគមធំៗនិងមានប្រជាជនច្រើនបំផុត ការបែងចែកយ៉ាងតឹងតែងរវាង "sujets français" (ជនជាតិដើមទាំងអស់) និង "citoyens français" (មនុស្សដែលមានដើមកំណើតមកពីអឺរ៉ុបទាំងអស់) មានសិទ្ធិនិងកាតព្វកិច្ចដោយឡែកៗគ្នា ជាច្រើនត្រូវបានរក្សាទុកឱ្យមានរហូតដល់ឆ្នាំ១៩៤៦។ ដូចដែលត្រូវបានបង្ហាញនៅក្នុងអភិប្រាយ១៩២៧ក្នុងច្បាប់អាណានិគមបារាំង ការប្រគល់សិទ្ធិជាពលរដ្ឋបារាំងទៅដល់អ្នកស្រុកដើម "មិនមែនជាសិទ្ធិទេ ប៉ុន្តែផ្ទុយទៅវិញវាជាបុព្វសិទ្ធិ"។[១៦] ក្រឹត្យឆ្នាំ១៩១២ពីរបានវែកញែកអាហ៊្វ្រិកខាងលិចរបស់បារាំងនិងអាហ៊្វ្រិកភូមធ្យរេខារបស់បារាំងរៀបរាប់ពីលក្ខន្តិកៈជាច្រើនដែលជនជាតិដើមត្រូវបំពេញដើម្បីទទួលបានពលរដ្ឋភាពបារាំង (លក្ខន្តិកៈទាំងនោះរួមមានការនិយាយ និង ការសរសេរភាសាបារាំង រកស៊ីត្រឹមត្រូវ និង បង្ហាញឱ្យឃើញបទដ្ឋានសីលធម៌ល្អ)។ ចាប់ពីឆ្នាំ១៨៣០ដល់១៩៤៦ ក្នុងទីណាៗឱ្យតែមានជនជាតិដើមអាល់ហ្សេរីត្រឹមតែ៣០០០ ដល់ ៦០០០នាក់ នោះនឹងត្រូវទទួលបានសិទ្ធិជាពលរដ្ឋបារាំង។ នៅអាហ៊្វ្រិកខាងលិចរបស់បារាំង ក្រៅពីបួនឃុំនោះទៅ មានពលរដ្ឋជនជាតិដើម "citoyens indigènes" ២ ៥០០នាក់ ក្នុងចំណោមប្រជាជនសរុប១៥លាននាក់។[១៧]
ពួកអ្នកអភិរក្សបារាំងបានកំពុងបរិហារគោលនយោបាយសមានកម្មនិយមថាជាលទ្ធផលនៃគំនិតរវើរវាយសេរីភាពដ៏គ្រោះថ្នាក់។ នៅដែនអាណាព្យាបាលម៉ារ៉ុក រដ្ឋការបារាំងបានប៉ុនប៉ងយកការចេញគម្រោងក្រុង និង ការអប់រំបែបអាណានិគមដើម្បីទប់ស្កាត់ការលាយចម្រុះវប្បធម៌ និងលើកកម្ពស់សង្គមបែបប្រពៃណី នៅពេលនោះហើយ ដែលពួកបារាំងបានពឹងផ្អែកលើសហប្រតិបត្តិការ ជាមួយនិងផលវិបាកនៃការលាយចម្រុះគ្នា។ បន្ទាប់ពីសង្គ្រាមលោកលើកទី២ មធ្យោបាយវិយោគកម្មនិយមបានចេញជាគំរូនៅម៉ារ៉ុកមិនត្រូវបានគេទុកចិត្តឡើយដោយសារទំនាក់ទំនងនឹងវិចឈីនិយម ហើយសមានកម្មនិយមបានទទួលនូវបុននវភាពមួយរយៈពេលខ្លី។[១៥]
នៅឆ្នាំ១៩០៥ ពួកបារាំងបានលុបបំបាត់ចោលទាសភាពនៅអាហ៊្វ្រិកបស្ចិមរបស់បារាំងបានភាគច្រើនបំផុត។[១៨] ដេវិដ-ភ.-សែថបានសរសេរ: "ចាប់ពីសេណេហ្គាល់និងម៉ូរីតានីភាគខាងលិចទៅដល់នីហ្សេភាគខាងកើត (កន្លែងដែលបានក្លាយជាអាហ៊្វ្រិកនៃបារាំង) មានសង្គ្រាមធ្វើឱ្យមានវិនាសកម្មជាបន្តបន្ទាប់គាប់ជួនគ្នានោះ ក៏បណ្ដាលឱ្យមានមនុស្សដ៏ច្រើនសម្បើមក្លាយជាទាសករយ៉ាងព្រៃផ្សៃ។ នៅក្នុងពេលផ្ដើមនៃសតវត្សទីម្ភៃមួយ ប្រហែលជាមានទាសកររវាង៣ និង ៣,៥លាននាក់ ដែលតំណាងឱ្យប្រជាជនសរុប៣០ភាគរយ ក្នុងតំបន់ដែលមានប្រជាជនរស់នៅរប៉េះរប៉ោះនេះ។"[១៩]
ពួកអ្នករិះគន់អាណានិគមនិយមបារាំងបានទទួលការដឹងលឺពីអន្តរជាតិនៅទសវត្សឆ្នាំ១៩២០ និង ជាញឹកញាប់បានប្រើសេចក្ដីរាយការណ៍ជាឯកសារ និងបញ្ជូនទៅទីភ្នាក់ងារមួយចំនួនដូចជា សម្ព័ន្ធប្រជាជាតិ និង អង្គការពលកម្មអន្តរជាតិ ដើម្បធ្វើឱ្យការតវ៉ាប្រឆាំងរបស់ខ្លួនត្រូវបានគេដឹងលឺ។ ការរិះគន់ខ្លាំងបំផុតគឺកម្រិតអំពើហិង្សាខ្ពស់ និង ការធ្វើទុកបុកម្នេញក្នុងចំណោមពួកជនជាតិដើម។ អ្នករិះគន់ភាគច្រើនរួមមាន លោកអាល់ប៊ាំរ-ឡុងដ្ហ្រឹស ភ្វីលីស៊្យាំង-ឝាឡេយ និង ពលឡឹ-ម៉ឺណិត ដែលសៀវភៅនិងអត្ថបទពួកលោកត្រូវបានគេអានជាទូទៅ។[២០]
ខណៈពេលនោះ ដំណាក់កាលដំបូងៗនៃការដណ្ដើមអំណាចគ្នានេះជាញឹកញាប់ចាំបាច់ធ្វើឱ្យមានការបំផ្លិចបំផ្លាញសំណង់អគារប្រវត្តិសាស្ត្រហើយប្រើប្រាស់ស្ថានីយ៍នោះជាទីបញ្ជាការរបស់បារាំង ពួកអ្នកបុរាណវិទ្យា និង ប្រវត្តិវិទូខាងសិល្បៈភ្លាមៗក៏បានជាប់ខ្លួនក្នុងកិច្ចប្រឹងប្រែងជាប្រព័ន្ធដើម្បីរកឱ្យឃើញ គូរផែនទី និង អភិរក្សស្ថានីយ៍ប្រវត្តិសាស្ត្រនានា ជាពិសេសប្រាសាទបុរាណដូចជា អង្គរវត្ត សំណល់សំណង់បាក់បែករបស់ចាម្ប៉ា និង វត្តអារាមនៅហ្លួងព្រះបាំង។[២១] សារៈមន្ទីរបារាំងជាច្រើនមានសមុច្ច័យនៃសម្ភារៈសឹកអាណានិគម។ ចាប់តាំងពីទសវត្សឆ្នាំ១៩៨០ រដ្ឋាភិបាលបារាំងបានសម្ពោធសារៈមន្ទីរវត្ថុបុរាណអាណានិគមរួមមាន Musée du Quai Branly និង Cité Nationale de l’Histoire de l’Immigration នៅប៉ារីស Centre Culturel Tjibaou នៅកាឡេដូនីថ្មី និង Maison des Civilisations et de l’Unité Réunionnaise នៅ Réunion។[២២]
អនាណានិគមកិច្ច រឺ ការប្រកាសឯករាជ្យ (សតវត្សទី២០)
[កែប្រែ]ចក្រភពអាណានិគមបារាំងមួយនេះបានចាប់ផ្ដើមធ្លាក់ចុះកំឡុងសង្គ្រាមលោកលើកទីពីរ នៅពេលដែលប៉ែកផ្សេងៗត្រូវបានកាន់កាប់ដោយពួកមហាអំណាចបរទេស (ជប៉ុននៅឥណ្ឌូចិន ប៊្រិតថេននៅស៊ីរី លីបង់ និង ម៉ាដាហ្គាស្កា សហរដ្ឋនិងប៊្រិតថេននៅម៉ារ៉ុកនិងអាល់ហ្សេរី និង អាល្លឺម៉ង់និងអ៊ីតាលីនៅទុយនីស៊ី)។ យ៉ាងណាមិញ អំណាចគ្រប់គ្រងត្រូវបានបង្កើតឡើងវិញបន្តិចម្ដងៗដោយលោកហ្សាល ដឺ ហ៊្គោល។ សហភាពបារាំងបានដាក់បញ្ចូលបន្ថែមក្នុងឆ្នាំ១៩៤៦ ដោយរដ្ឋធម្មនុញ្ញ១៩៤៦ ដែលបានជំនួសឱ្យអតីតចក្រភពអាណានិគមមួយនេះ។
បារាំងបានប្រឈមមុខនឹងការចាប់ផ្ដើមនៃចលនាអនាណានិគមកិច្ច (ការប្រកាសឯករាជ្យ) ភ្លាមៗ។ គណៈរដ្ឋមន្ត្រី (ផបអព) របស់ពល-ហ្រាម៉ាឌ្យេរបានបង្ក្រាបការបះឡើងម៉ាឡាហ្គាស៊ីនៅឆ្នាំ១៩៤៧។ នៅអាស៊ី វៀតមិញរបស់ហូ-ជីមិញបានប្រកាសឯករាជ្យនៃវៀតណាម ដោយការចាប់ផ្ដើមសង្គ្រាមឥណ្ឌូចិនលើកទីមួយ។ នៅកាមេរូន បដិកម្បនារបស់សហភាពប្រជាជនកាមេរូន បានចាប់ផ្ដើមនៅឆ្នាំ១៩៥៥ និងបានដឹកនាំដោយរុបប៊េន-អ៊ុម-ន្យ៉ុបែ ត្រូវបានគេបង្ក្រាបយ៉ាងហិង្សា។
នៅពេលដែលសង្គ្រាមឥណ្ឌូចិនបានបញ្ចប់ជាមួយការបរាជ័យនិងការដកទ័ពចេញនៅឆ្នាំ១៩៥៤ បារាំងស្ទើរតែភ្លាមៗក៏បានពាក់ព័ន្ធក្នុងការប៉ះទង្គិចគ្នាថ្មីនិងថែមទាំងធ្ងន់ធ្ងរនៅអាល់ហ្សេរី ដែលជាដែនអាណានិគមដ៏សំខាន់និងចាស់បំផុត។ ចលនារបស់ផ្វឺរហាត-អាប្បាស និង ម៉ាស្សាលី-អ្ហាចបានកត់សំគាល់សម័យកាលចន្លោះសង្គ្រាមពីរ ប៉ុន្តែភាគីទាំងសងខាងបានធ្វើមូលវិវដ្ដបន្ទាប់ពីសង្គ្រាមលោកលើកទីពីរ។ នៅឆ្នាំ១៩៤៥ ការសម្លាប់រង្គាលស៊ទីភ្វត្រូវបានបន្តដោយកងទ័ពបារាំង។
សង្គ្រាមអាល់ហ្សេរីបានចាប់ផ្ដើមនៅឆ្នាំ១៩៥៤។ អាល់ហ្សេរីមានបញ្ហាដោយឡែក ដោយសារតែចំនួនពួកនិគមជនអឺរ៉ុបមួយចំនួនធំ (រឺ បាទ-និល) ដែលបានតាំងលំនៅនៅទីនោះក្នុងរយៈពេល១២៥ឆ្នាំនៃការគ្រប់គ្រងរបស់បារាំង។ ការចូលកាន់អំណាចរបស់លោកហ្សាល-ដឺ-ហ៊្គោលនៅឆ្នាំ១៩៥៨នៅចំកណ្ដាលនៃវិបត្តិនៅទីបំផុតបាននាំទៅដល់ការទទួលឯករាជ្យអាល់ហ្សេរីជាមួយកិច្ចព្រមព្រៀងអ៊ីវ្យ៉ង់១៩៦២។ វិបត្តិស៊ុយអេនៅឆ្នាំ១៩៥៦ក៏បានបង្ហាញការកំណត់ព្រំដែនអំណាចបារាំង ពេលដែលមានការប៉ុនប៉ងរបស់ខ្លួនដើម្បីដណ្ដើមយកព្រែកជីកនេះជាមួយពួកប៊្រិតថេនត្រូវបានរាំងស្ទះនៅពេលសហរដ្ឋមិនបានគាំទ្រផែនការនេះឡើយ។
សហភាពបារាំងត្រូវបានជំនួសដោយរដ្ឋធម្មនុញ្ញ១៩៥៨ថ្មីដោយសហគមន៍បារាំង។ មានតែហ៊្គីណេតែមួយគត់បានបដិសេធដោយប្រជាមតិធ្វើឡើងនៅក្នុងអង្គការអាណានិគមថ្មីនេះ។ យ៉ាងណាក៏ដោយ សហគមន៍បារាំងបានរំលាយខ្លួនចោលក្នុងកណ្ដាលសង្គ្រាមអាល់ហ្សេរី ដែនអាណានិគមអាហ៊្វ្រិកផ្សេងៗស្ទើរតែទាំងអស់ត្រូវបានគេប្រគល់ឯករាជ្យនៅឆ្នាំ១៩៦០ បន្តបន្ទាប់ពីប្រជាមតិនៅក្នុងតំបន់។ ដែនអាណានិគមភាគខ្លះបានជ្រើសរើសនៅតែជាប៉ែកនៃបារាំង ក្រោមឋានៈជា ដេប៉ាតេម៉ង់ នាយសមុទ្រ (ទឹកដី)។ អ្នករិះគន់នវាណានិគមនិយមបានអះអាងថា ផ្ហ្រង់សាភ្វ្រិក បានដាក់ការគ្រប់គ្រងដោយផ្ទាល់ជាផ្លូវការឡើងវិញ។ ពួកគេបានលើកឡើង ខណៈពេលដែលលោកដឺ-ហ៊្គោលប្រគល់ឯករាជ្យដៃម្ខាង លោកក៏កំពុងតែបង្កើតការរឹតចំណងថ្មីដែលមានការជួយពីលោកហ្សាខ់កឹ-ភ្វខកា ទីប្រឹក្សារបស់លោកចំពោះបញ្ហាអាហ៊្វ្រិក។ លោកភ្វខកាក៏បានគាំទ្រសង្គ្រាមរដ្ឋប្បវេណីនីហ្សេរីយ៉ាជាពិសេសកំឡុងចុងទសវត្សឆ្នាំ១៩៦០។
កោះម័រក្នុងមហាសមុទ្រឥណ្ឌាបានបោះឆ្នោតប្រជាមតិនៅឆ្នាំ១៩៧៤ដើម្បីរក្សាទំនាក់ទំនងរបស់ខ្លួនជាមួយបារាំងនិងខកខានទាមទារឯករាជ្យ។[២៣]
ប្រជាសាស្ត្រ
[កែប្រែ]ប្រជាជនរវាងឆ្នាំ១៩១៩ និង ១៩៤០
[កែប្រែ]១៩២១ | ១៩២៦ | ១៩៣១ | ១៩៣៦ | ១៩៤០ | |
---|---|---|---|---|---|
បារាំងមាតុបុរី | ៣៩ ១៤០ ០០០ | ៤០ ៧១០ ០០០ | ៤១ ៥៥០ ០០០ | ៤១ ៥០០ ០០០ | ៤១ ៨៣៥ ០០០ |
អាណានិគម អាណាព្យាបាល និង អាណ្ណត្តិ | ៥៥ ៥៥៦ ០០០ | ៥៩ ៤៧៤ ០០០ | ៦៤ ២៩៣ ០០០ | ៦៩ ១៣១ ០០០ | ៦៨ ៨៨៨ ០០០ |
សរុប | ៩៤ ៦៩៦ ០០០ | ១០០ ១៨៤ ០០០ | ១០៥ ៨៤៣ ០០០ | ១១០ ៦៣១ ០០០ | ១១០ ៧២៣ ០០០ |
អត្រាភាគរយនៃប្រជាជនពិភពលោក | ៥,០២% | ៥,០១% | ៥,១១% | ៥,១៥% | ៤,៨១% |
ប្រភព: INSEE,[២៤] សទប[២៥] |
និគមជនបារាំង
[កែប្រែ]មិនដូចកន្លែងផ្សេងទៀតនៅអឺរ៉ុបទេ បារាំងមានបទពិសោធន៍ពាក់ព័ន្ធនឹងនិរប្រវេសន្តន៍កម្រិតទាបទៅកាន់ទ្វីបអាមេរិក វាលែងតែពួកអ៊ីគ្នក្នុងដែនអាណានិគមរបស់ប៊្រិតថេន រឺ នីដឺឡន់ចេញ។ បារាំងតាមធម្មតាធ្លាប់មានការបិទខ្ទប់កំណើនប្រជាជនជាប្រក្រតីឱ្យយឺតបំផុតនៅអឺរ៉ុប និងការដាក់គំនាបនិរប្រវេសន្តន៍ ដូច្នេះហើយបានជានិរប្រវេសន្តន៍នៅមានតិចតួចណាស់។ តិចតួច ប៉ុន្តែជានិរប្រវេសន្តន៍គួរឱ្យកត់សំគាល់ ដែលមានចំនួនត្រឹមតែរាប់ម៉ឺននាក់ ចំណោម ប្រជាជនបារាំងកាតូលិករ៉ូមភាគច្រើនបាននាំឱ្យមានការតាំងលំនៅនៅបណ្ដាខេត្តអាកាឌី កាណាដា និង ល្វីស្យាណឹ ទាំងពីរខេត្តនឹង (នៅពេលនោះ) ជាកម្មសិទ្ធិរបស់បារាំង ក៏ដូចជាបណ្ដាអាណានិគមនៅក្នុងពួកកោះឥណ្ឌាខាងលិច ម៉ាស្ការ៉េកណេស និង អាហ៊្វ្រិកដែរ។ នៅឯបារាំងថ្មី ពួកអ៊ីគ្នត្រូវបានហាមឃាត់ពីការតាំងលំនៅក្នុងទឹកដីនេះ ហើយ កេបិកគឺជាតំបន់មួយក្នុងចំណោមតំបន់កាតូលិករឹងមាំបំផុតក្នុងលោករហូតដល់សម័យបដិវត្តន៍ស្ងៀមស្ងាត់។ ប្រជាជនអាកាឌីបារាំងថ្មីៗ ដែលមានចំនួនដល់រាប់លាននាក់ជាប់សាច់សារលោហិតស្ទើរតែទាំងស្រុងមកពីប្រជាជននិគមជនភាគតិចរបស់បារាំងថ្មី។
នៅថ្ងៃ ៣១ ធ្នូ ១៦៨៧ សហគមន៍ពួកអ៊ីគ្នបារាំងមួយបានតាំងនិគមនៅអាហ៊្វ្រិកខាងត្បូង។ ភាគច្រើននៃពួកនោះដើមឡើយបានតាំងលំនៅនៅឯជ្រោយអាណានិគម ផ្ទុយទៅវិញដោយហេតុនេះហើយពួកគេក៏ត្រូវបានស្រូបទាញយ៉ាងលឿនទៅជាប្រជាជនអាហ៊្វ្រិកាវិញ។ បន្ទាប់ពីការបង្កើតទីក្រុងកេបិករបស់លោកឝំផ្លាំងនៅឆ្នាំ១៦០៨ ទីក្រុងនេះបានក្លាយជាអាណានិគមធានីនៃបារាំងថ្មី។ ការជម្រុញចិត្តឱ្យមានការតាំងលំនៅពិតជាលំបាក និងខណៈនោះដែរ អន្តោប្រវេសន្ត៍មួយចំនួនបានកើតមានឡើង នៅឆ្នាំ១៧៦៣ បារាំងថ្មីមានប្រជាជនត្រឹមតែ ៦៥ ០០០ នាក់ ប៉ុណ្ណោះ។[២៦]
ចាប់តាំងពីឆ្នាំ១៧១៣ ដល់ ១៧៨៧ ពួកអ្នកអាណានិគម ៣០ ០០០ នាក់ បានធ្វើអន្តោប្រវេសន្ត៍ពីបារាំងទៅកាន់សត.ដូម៉ាងហ្គិ។ នៅឆ្នាំ១៨០៤ លោកដិស្សាលីណឺស អ្នកដឹកនាំទីមួយនៃហៃទីឯករាជ្យ (សត.ដូម៉ាងហ្គិ) បានបញ្ជាឱ្យមានការសម្លាប់រង្គាលពួកស្បែកសដែលនៅសេសសល់លើកោះនេះ។[២៧] ក្រៅពីពួកអ្នកស្រុក ៤០ ០០០ នាក់ នៅហ្គួដឌ្លូបប៉ឹ នៅចុងសតវត្សទី១៧ ដែលមានច្រើនជាងជនជាតិស្បែកខ្មៅ ២៦ ០០០ នាក់ និង ជនជាតិស្បែកស ៩ ០០០ នាក់។[២៨] លោកប៊ីល្ល-ម៉ាឝលបានសរសេរថា "ការខិតខំរបស់បារាំងលើកទីមួយដើម្បីធ្វើអាណានិគមហ៊្គីយ៉ាន នៅឆ្នាំ១៧៦៣ បានបរាជ័យមែនទែននៅពេលជំងឺ និង អាកាសធាតុនិវត្តន៍បានសម្លាប់មនុស្សទាំងអស់នៅសល់ត្រឹមតែ ២ ០០០ នាក់ ក្នុងចំណោមនិគមជន ១២ ០០០ នាក់ ដំបូង។"[២៩]
ច្បាប់បារាំងបានធ្វើឱ្យងាយស្រួលដល់ ពួកនិគមជន ជនជាតិ រឺ សញ្ជាតិបារាំងមកពីអតីតអាណានិគមអាហ៊្វ្រិកខាងជើងនិងខាងលិច ឥណ្ឌា និង ឥណ្ឌូចិនទៅរស់នៅបារាំងដីគោក។ វាត្រូវបានគេប៉ាន់ប្រមាណថា ពួកអាណានិគមជន ២០ ០០០ នាក់ បានកំពុងរស់នៅសៃហ្គននៅឆ្នាំ ១៩៤៥។ ពួកpieds noirs អឺរ៉ុប ១,៦ លាន នាក់ បានធ្វើទេសន្តរប្រវេសន៍ពី អាល់ហ្សេរី ទុយនេស៊ី និង ម៉ារ៉ុក។ [៣០] ត្រឹមតែពីរបីខែក្នុងឆ្នាំ១៩៦២ ពួកអាល់ហ្សេរីបារាំង ៩០០ ០០០ នាក់ បានចាកចេញពីអាល់ហ្សេរីដោយការតាំងលំនៅប្រជាជនឡើងវិញនៅអឺរ៉ុបច្រើនបំផុត ចាប់តាំងពីសង្គ្រាមលោកលើកទី២មក។[ត្រូវការអំណះអំណាង] នៅទសវត្សឆ្នាំ១៩៧០ ពួកអាណានិគមជន បារាំង ៣០ ០០០ នាក់ បានចាកចេញពីកម្ពុជាកំឡុងរបបខ្មែរក្រហម ពេលដែលរដ្ឋាភិបាលប៉ុល-ពតបានរឹបអូសយកកសិដ្ឋាន និង កម្មសិទ្ធិដីធ្លីរបស់ពួកគេ។ នៅខែ វិច្ឆិកា ២០០៤ ជាច្រើនពាន់នាក់នៃពួកប្រជាជាតិបារាំងដែលប៉ាន់ស្មាន ១៤ ០០០ នាក់ ក្នុងឆ្នេរអ៊ីវ័របានចាកចេញពីប្រទេសនេះបន្ទាប់ពីប៉ុន្មានថ្ងៃនៃអំពើហិង្សាប្រឆាំងពួកស្បែកស។[៣១]
ក្រៅពីពួកបារាំង-កាណាដា (Québécois និង ពួកអាកាឌី) និង ពួកកាឌី ពួកកាជុន និង មេទីស ប្រជាជនផ្សេងៗដែលមានពូជពង្សបារាំងនៅខាងក្រៅមាតុបុរីបារាំងរួមមាន ពួកកាដូចេ នៃកាឡេដូនីថ្មី ត្រូវបានគេហៅដូច្នេះថា ពួកហ្សូរ៉េល្លេ ពួកពេទីត្សប្លាន ដែលរួមគ្នាទាំង ពួកបារាំង-ម៉ូរីតានីនៃប្រជុំកោះមហាសមុទ្រឥណ្ឌា និង ជនជាតិបេកេនៃឥណ្ឌាខាងលិចនរបស់បារាំងផងដែរ។
សូមមើលផងដែរ
[កែប្រែ]- ច្បាប់បារាំងស្ដីពីអាណានិគមនិយម - (២០០៥)
- តែមប្រៃសណីយ៍អាណានិគមបារាំង
- ទំនាក់ទំនងអន្តរជាតិ (១៨១៤-១៩១៩)
- បញ្ជីកម្មសិទ្ធិនិងអាណានិគមបារាំង
- បារាំងនីយកម្ម
- ប្រវត្តិសាស្ត្របារាំង
- ផ្នែកនិងទឹកដីនាយសមុទ្របារាំង
- លិបិក្រម:-ចក្រភពអាណានិគមបារាំង
- លិបិក្រម:-អតីតអាណានិគមបារាំង
- វិវត្តន៍ចក្រភពបារាំង
- អង្គការអន្តរជាតិបារាំងសព្ទ
- អនាណានិគមកិច្ច
- អាណានិគមកិច្ចបារាំងនៅអាមេរិក
កំណត់ និង ឯកសារយោង
[កែប្រែ]អត្ថបទនេះមិនត្រូវបានដកស្រង់ឯកសារយោងចេញពីប្រភពណាមួយឡើយ (ខែ សីហា ២០១៣) |
- ↑ ហារហ៊្គ្រិវ, អាឡឹន ជ., រៀ. (២០០៥). អនុស្សាវរីយ៍ ចក្រភព និង ក្រោយអាណានិគមនិយម: កេរដំណែលអាណានិគមនិយមបារាំង. សៀវភៅឡិច្ស៊ិងតុន. p. ១. ល.ស.ប.អ. 9780739108215. http://books.google.com/books?id=UX8aeX_Lbi4C&pg=PA1.
- ↑ ធនី-ឈែផ្វឺ (២០០២). ការបញ្ចប់ចក្រពត្តិនៅអាហ៊្វ្រិកខាងលិចរបស់បារាំង:អនាណានិគមកិច្ចជោគជ័យពីបារាំង ?. បឺហ្គ. pp. ៨៤–៨៥. http://books.google.com/books?id=9GseKljgaW0C&pg=PA84.
- ↑ Julian Jackson, The Other Empire, Radio 3
- ↑ ស៊ិងហ្គឺ, បាណិត & លែងដឹន, ចន (២០០៨). កម្លាំងវប្បធម៌: អ្នកបង្កើត និង អ្នកការពារចក្រភពអាណានិគមបារាំង. សារព័ត៌មានសកលវិទ្យាល័យស្កន់សឹន. p. ២៤. ល.ស.ប.អ. 9780299199043. http://books.google.com/books?id=IAzkoxSB4MwC&pg=PA24.
- ↑ ៥,០ ៥,១ ៥,២ អ៊ែនឌ្រូ, ស៊ី. អ៊ែម.
- ↑ អ៊ែនឌ្រូ, ស៊ី. អ៊ែម., និង អេ.អ៊ែស.។ កានយ៉ា-ផ្វស្ថ៍ណឺរ។ "បារាំង អាហ៊្វ្រិក និង សង្គ្រាមលោកលើកទីមួយ។" សារព័ត៌មានប្រវត្តិសាស្ត្រអាហ៊្វ្រិក ១៩.១ (១៩៧៨): ១១-២៣។ បោះពុម្ព។
- ↑ ឌែវីដ-ភែទ្រិក-ហ្គេហ៊្គុស (២០០២), សិក្សាបដិវត្តន៍ហៃទី, សារព័ត៌មានសកលវិទ្យាល័យឥណ្ឌាណា, p. ២៨, ល.ស.ប.អ. 9780253109262, http://books.google.com/books?id=BAy4XwFE3AsC&pg=PA28
- ↑ Michele Cunningham, Mexico and the Foreign Policy of Napoleon III (Palgrave Macmillan, 2001)
- ↑ "Protectorates and Spheres of Influence – Spheres of influence prior to World War II" Encyclopedia of the New American Nation
- ↑ Foreign Concessions and Colonies
- ↑ ភល-បារាំង (២០១១), សៀងហៃបុរាណ A-Z, សារព័ត៌មានសកលវិទ្យាល័យហុងកុង, p. ២១៥, ល.ស.ប.អ. 9789888028894, http://books.google.com/books?id=c-8TGS600gQC&pg=PA215
- ↑ Robert Aldrich, Greater France: a history of French overseas expansion, Palgrave Macmillan, 1996, ISBN 0-312-16000-3, Google Print, p. 83. The book's "Hangzhou" is no doubt a typo for "Hankou", as all other sources evidence.
- ↑ ឃ្លាំរ-ហឺសស្ផ្វៀល្ដ៍ (១៩៧៩), ការទូតបែងចែក: ប៊្រិតថេន បារាំង និង ការបង្កើតនីហ្សេរីយ៉ា ១៨៩០–១៨៩៨, ស្ព្រីង្ហ្គឺរ, p. ៣៧ff, ល.ស.ប.អ. 90-247-2099-0, http://books.google.ca/books?id=vDGCuqGon0gC&pg=PA37, បានយកមក ថ្ងៃ ១០ តុលា ២០១០
- ↑ បិត្តស៍, រែយម៉ុន្ដ៍-ផ្វ. (២០០៥). សមានកម្ម និង សមាគម ក្នុងទ្រឹស្ដីអាណានិគមបារាំង ១៨៩០-១៩១៤. សារព័ត៌មានសកលវិទ្យាល័យណឹប្រាស្កា. p. ១០. ល.ស.ប.អ. 9780803262478. http://books.google.com/books?id=Qykx505NU1oC&pg=PA10.
- ↑ ១៥,០ ១៥,១ សេហ្គាល្លា, ស្ប៉ិនសឺរ ២០០៩ ព្រលឹងជនជាតិម៉ារ៉ុក: ការអប់រំបារាំង ជាតិពន្ធុវិទ្យាអាណានិគម ណិង ការតស៊ូឥស្លាម ១៩១២-១៩៥៦។ សារព័ត៌មានសកលវិទ្យាល័យណឹប្រាស្កា
- ↑ Olivier Le Cour Grandmaison, De l'Indigénat. Anatomie d'un monstre juridique: Le Droit colonial en Algérie et dans l'Empire français, Éditions La Découverte, Paris, 2010, p. 59.
- ↑ Le Cour Grandmaison, p. 60, note 9.
- ↑ "Slave Emancipation and the Expansion of Islam, 1905-1914 Archived 2 May 2013[Date mismatch] at the វេយប៊ែខ ម៉ាស៊ីន.". p.11.
- ↑ David P. Forsythe (2009). "Encyclopedia of Human Rights, Volume 1". Oxford University Press. p. 464. ISBN 0195334027
- ↑ J.P. Daughton, "Behind the Imperial Curtain: International Humanitarian Efforts and the Critique of French Colonialism in the Interwar Years," French Historical Studies, (2011) 34#3 pp 503-528
- ↑ Robert Aldrich, "France and the Patrimoine of the Empire: Heritage Policy under Colonial Rule," French History and Civilisation (2011), Vol. 4, pp 200-209
- ↑ Caroline Ford, "Museums after Empire in Metropolitan and Overseas France," Journal of Modern History, (Sept 2010), 82#3 pp 625-661,
- ↑ "ការបោះឆ្នោតម៉ីយ៉ឺតក្លាយជាដេប៉ាតេម៉ង់ទី១០១របស់បារាំង"។ ទូរលេខប្រចាំថ្ងៃ។ ២៩ មីនា ២០០៩។
- ↑ (បារាំង) INSEE. "TABLEAU 1 – ÉVOLUTION GÉNÉRALE DE LA SITUATION DÉMOGRAPHIQUE". Retrieved ៣ វិច្ឆិកា ២០១០.
{{cite web}}
: Check date values in:|accessdate=
(help) - ↑ (បារាំង) Statistique générale de la France. "Code Officiel Géographique – La IIIe République (១៩១៩–១៩៤០)". Retrieved ៣ វិច្ឆិកា ២០១០.
{{cite web}}
: Check date values in:|accessdate=
(help) - ↑ "អារិកខាងជើងប៊្រិតថេន: ១៧៦៣–១៨៤១". Archived from the original on 31 ខែតុលា 2009. Retrieved 17 ខែវិច្ឆិកា 2013.
{{cite web}}
: Unknown parameter|deadurl=
ignored (|url-status=
suggested) (help) - ↑ ហ្គីរ៉ាដ, ភ្វីលីប-រ. (២០១១), ពួកទាសករដែលធ្វើឱ្យណាប៉ូលេអុងបរាជ័យ: ទូស្សង់ត៍-លូវ៉ឺទ័រ និង សង្គ្រាមហៃទីដើម្បីឯករាជ្យ ១៨០១–១៨០៤, ធូស្កាលូសា អាល់ឡាបាម៉ា: សារព័ត៌មានសកលវិទ្យាល័យអាល់ឡាបាម៉ា, pp. ៣១៩–៣២២។, ល.ស.ប.អ. 978-0-8173-1732-4
- ↑ "Guadeloupe : the mosaic island". Archived from the original on 16 ខែឧសភា 2008. Retrieved 17 ខែវិច្ឆិកា 2013.
{{cite web}}
: More than one of|archivedate=
and|archive-date=
specified (help); More than one of|archiveurl=
and|archive-url=
specified (help) - ↑ Bill Marshall (2005). France and the Americas: culture, politics, and history : a multidisciplinary encyclopedia. N – Z, index. ABC-CLIO. Pp. 372–373. ISBN 1851094113.
- ↑ For Pieds-Noirs, the Anger Endures
- ↑ France, U.N. Start Ivory Coast Evacuation, FOXNews.com
អំណានបន្ថែម
[កែប្រែ]គោលនយោបាយ និង អាណានិគម
[កែប្រែ]- Aldrich, Robert. Greater France: A History of French Overseas Expansion (1996)
- Anderson, Fred. Crucible of War: The Seven Years' War and the Fate of Empire in British North America, 1754-1766 (2001)
- Baumgart, Winfried. Imperialism: The Idea and Reality of British and French Colonial Expansion, 1880-1914 (1982)
- Betts, Raymond. Assimilation and Association in French Colonial Theory, 1890-1914 (2005) excerpt and text search
- ប៊ូរ្រ, ម៉ាស៊ូ (១៩៨៦), "'Mission civilisatrice': គោលនយោបាយវប្បធម៌បារាំងនៅមជ្ឈិមបូព៌ា ១៨៦០–១៩១៤", សារព័ត៌មានប្រវត្តិសាស្ត្រ ២៩ (១): ១០៩–១៣៥, អ.វ.ល.:10.1017/S0018246X00018641។
- ឈែផ្វឺ, ថូនី (2002). ទីបញ្ចប់ចក្រភពនៅអាហ៊្វ្រិកខាងលិចបារាំង: អនានិគមកិច្ចជោគជ័យរបស់បារាំង?. បឺហ្គ. http://books.google.com/books?id=9GseKljgaW0C.
- Clayton, Anthony. The Wars of French Decolonization (1995)
- Jennings, Eric T. Imperial Heights: Dalat and the Making and Undoing of French Indochina (2010)
- ញូបឺរី, ស៊ី. ដាប់ប៊លយូ.; កានយ៉ា-ផ្វសថ្នឺរ, អ. ស. (១៩៦៩), "គោលនយោបាយបារាំងនិងកំណើតនៃការដណ្ដើមយកអាហ៊្វ្រិកខាងលិច", សារព័ត៌មានប្រវត្តិសាស្ត្រអាហ៊្វ្រិក ១០ (២): ២៥៣–២៧៦, អ.វ.ល.:10.2307/179514។
- ផាខឹនហ៊ែម, ថូម៉ាស (១៩៩១), ការដណ្ដើមអាហ៊្វ្រិក, ១៨៧៦–១៩១២, ញូយ៉ក: រែនដឹមហោស, ល.ស.ប.អ. 0-394-51576-5។
- ភេធ្រីងហ្គា, ម៉ារៀ (២០០៦), ប្រាហ្សា, ជីវិតមួយដើម្បីអាហ៊្វ្រិក, ប៊្លូមីងថឹន, អ៊ិន: រោងអ្នកនិពន្ធ, ល.ស.ប.អ. 1-4259-1198-6។
- Priestley, Herbert Ingram. (1938) France overseas;: A study of modern imperialism 463pp; encyclopedic coverage as of late 1930s
- ស៊េហ្គាល្លា, ស្ប៉ិនសឺរ (២០០៩), ព្រលឹងជនជាតិម៉ារ៉ុក: ការអប់រំបារាំង ជាតិពន្ធុវិទ្យាអាណានិគម និង ការតស៊ូរបស់ឥស្លាម ១៩១២-១៩៥៦, លីនឃលន៍: សារព័ត៌មានសកលវិទ្យាល័យនេប្រាស្កា, ល.ស.ប.អ. 978-0-8032-1778-2។
- Thomas, Martin. The French Empire Between the Wars: Imperialism, Politics and Society (2007) 1919-1939
រូបភាព និង ការប៉ះទង្គិចលើបារាំង
[កែប្រែ]- អ៊ែនឌ្រូ, ស៊ី. អ៊ែម.; កានយ៉ា-ផ្វសថ្នឺរ, អ. ស. (1976), "ធុរកិច្ចបារាំងនិងពួកអាណានិគមនិយមបារាំង", សារព័ត៌មានប្រវត្តិសាស្ត្រ ១៩ (៤): ៩៨១–១០០០, អ.វ.ល.:10.1017/S0018246X00010803។
- August, Thomas G. The Selling of the Empire: British and French Imperialist Propaganda, 1890-1940 (Contributions in Comparative Colonial Studies) (1985)
- ខន់ផ្វឺ, វិនសិន្ថ៍ (១៩៦៤), "មនោគមន៍អាណានិគមបារាំងមុនឆ្នាំ១៧៨៩", ការសិក្សាប្រវត្តិសាស្ត្របារាំង ៣ (៣): ៣៣៨–៣៥៩, អ.វ.ល.:10.2307/285947។
- Dobie, Madeleine. Trading Places: Colonization & Slavery in 18th-Century French Culture (2010)
- ម៉ាទីន, ហ្គៃ (១៩៨៥), "មូលដ្ឋានគ្រឹះនៃប្រវត្តិសាស្ត្រ សេដ្ឋកិច្ច និងនយោបាយនៃគោលនយោបាយអាហ៊្វ្រិករបស់បារាំង", សារព័ត៌មានសិក្សាអាហ៊្វ្រិកទំនើប ២៣ (២): ១៨៩–២០៨, អ.វ.ល.:10.1017/S0022278X00000148។
- Singer, Barnett, and John Langdon. Cultured Force: Makers and Defenders of the French Colonial Empire (2008)
- Thomas, Martin, ed. The French Colonial Mind, Volume 1: Mental Maps of Empire and Colonial Encounters (France Overseas: Studies in Empire and D) (2012); The French Colonial Mind, Volume 2: Violence, Military Encounters, and Colonialism (2012)
ប្រវត្តិលេខន៍ និង អនុស្សាវរីយ៍
[កែប្រែ]- Dubois, Laurent. "The French Atlantic," in Atlantic History: A Critical Appraisal, ed. by Jack P. Greene and Philip D. Morgan, (Oxford University Press, 2009) pp 137–61
- Dwyer, Philip. "Remembering and Forgetting in Contemporary France: Napoleon, Slavery, and the French History Wars," French Politics, Culture & Society (2008) 26#3 pp 110–122.
- អ៊ីម៉ឺសុន, រូបផឺត (១៩៦៩), "អាណានិគមនិយម", សារព័ត៌មានប្រវត្តិសាស្ត្រសហសម័យ ៤ (១): ៣–១៦, អ.វ.ល.:10.1177/002200946900400101។
- Greer, Allan. "National, Transnational, and Hypernational Historiographies: New France Meets Early American History," Canadian Historical Review, (2010) 91#4 pp 695–724, in Project MUSE
- Hodson, Christopher, and Brett Rushforth, "Absolutely Atlantic: Colonialism and the Early Modern French State in Recent Historiography," History Compass, (January 2010) 8#1 pp 101–117
តំណខាងក្រៅ
[កែប្រែ]- French Colonial History an annual volume of refereed, scholarly articles
- L'Afrique francophone
- អាណានិគមនិយមបារាំង[តំណភ្ជាប់ខូច] ឧទ្ទេសបទស្ដីពីសម័យអាណានិគម ១៨៧១ ដល់ ១៩១៤ តាមរយៈវគ្គបំប៉នយ៉េលបើកទូលាយ (សំឡេង/វីដេអូ/អត្ថបទ ៤៥-នាទ)
- Area Of French Empire in 1940 Archived 8 October 2011[Date mismatch] at the វេយប៊ែខ ម៉ាស៊ីន.
|
|
|
- Pages with non-numeric formatnum arguments
- Pages with script errors
- តំណវេយប៊ែខទំព័រគំរូវេបបណ្ណសារ
- Webarchive template warnings
- អត្ថបទដែលមានតំណភ្ជាប់ក្រៅភាសាបារាំង
- CS1 errors: dates
- CS1 errors: unsupported parameter
- CS1 errors: redundant parameter
- Pages using ISBN magic links
- ប្រើប្រាស់កាលបរិច្ឆេទថ្ងៃ-ខែ-ឆ្នាំ-ពីខែ ឧសភា ២០១១
- Pages using infobox country with unknown parameters
- អត្ថបទទាំងអស់ជាមួយការថ្លែងគ្មានប្រភព
- អត្ថបទជាមួយការថ្លែងគ្មានប្រភពពីកក្កដា ២០១១
- អត្ថបទដែលមានបរាមាត្រកាលបរិច្ឆេទអសុពលភាពក្នុងទំព័រគំរូ
- អត្ថបទជាមួយការថ្លែងគ្មានប្រភពពីសីហា ២០១០
- អត្ថបទជាមួយការថ្លែងគ្មានប្រភពពីមេសា ២០១២
- អត្ថបទជាមួយការថ្លែងគ្មានប្រភពពីខែ កក្កដា ២០១១
- អត្ថបទជាមួយការថ្លែងគ្មានប្រភពពីកុម្ភៈ ២០១២
- Articles lacking sourcesពីខែ សីហា ២០១៣
- All articles lacking sources
- Articles containing French-language text
- អត្ថបទទាំងអស់ដែលមានតំណភ្ជាប់ក្រៅខូច
- អត្ថបទទាំងអស់ដែលមានតំណភ្ជាប់ក្រៅខូចពីតុលា 2022
- ចក្រភពអាណានិគមបារាំង
- ប្រវត្តិសាស្ត្រអាណានិគមនិយមអឺរ៉ុបទំនើប
- អតីតអាណានិគមបារាំង
- ចក្រភពនាយសមុទ្រ