Jump to content

រដ្ឋប្រហារកម្ពុជាឆ្នាំ១៩៧០

ពីវិគីភីឌា
(ត្រូវបានបញ្ជូនបន្តពី រដ្ឋប្រហារកម្ពុជា១៩៧០)

រដ្ឋប្រហារកម្ពុជាឆ្នាំ១៩៧០ រឺ រដ្ឋប្រហារកម្ពុជា១៩៧០ គឺសំដៅទៅលើព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយរបស់កម្ពុជា ក្នុងកំឡុងឆ្នាំ១៩៧០ ដែលព្រះប្រមុខរដ្ឋ សម្តេចនរោត្ដម-សីហនុត្រូវបានទម្លាក់ពីតំណែង បន្ទាប់ពីការបោះឆ្នោតនៅក្នុងរដ្ឋសភានៅថ្ងៃទី ១៨ មីនា។ ក្រោយមក សិទ្ធិអំណាចជាបណ្ដោះអាសន្នត្រូវបានយកមកប្រើ​ដោយលោកនាយករដ្ឋមន្ត្រីលន់-ណុល ដែលលោកក៏បានក្លាយជាប្រមុខរដ្ឋជាធរមានផងដែរ។ រដ្ឋប្រហារនេះនៅទីបំផុតបាននាំទៅដល់ការប្រកាសសាធារណរដ្ឋខ្មែរ (République khmère) នៅពេលក្រោយក្នុងឆ្នាំនោះដដែល ហើយនិងក៏ជាចំណុចរបត់មួយនៅក្នុងសង្គ្រាមរដ្ឋប្បវេណីកម្ពុជា។ មិនមែនថារបបរាជាធិបតេយ្យលែងមានទាល់តែសោះនោះឡើយ កម្ពុជាបានទទួលឈ្មោះហៅក្រៅពាក់កណ្ដាលជាផ្លូវការថា "État du Cambodge" (រដ្ឋកម្ពុជា) នៅក្នុងការអន្តរាគមប្រាំមួយខែបន្ទាប់ពីរដ្ឋប្រហារនេះ រហូតដល់សាធារណរដ្ឋនេះត្រូវបានប្រកាសឡើង។[]

វាក៏បានកត់សំគាល់ដល់ចំណុចមួយនេះផងដែរ នៅក្នុងប្រទេសកម្ពុជាដែលប្រទេសនេះបានចូលទៅជាប់ទាក់ទិនយ៉ាងសំខាន់ទៅក្នុងសង្គ្រាមឥណ្ឌូចិនលើកទីពីរ គ្រានោះលោកលន់-ណុលបានចេញឱសានវាទមួយទៅកាន់កងកម្លាំងវៀតណាមដើម្បីអោយចាកចេញពីកម្ពុជា។

**ផ្ទៃរឿង

[កែប្រែ]

ចាប់តាំងពីទទួលបានឯករាជ្យពីបារាំងក្នុងឆ្នាំ១៩៥៤ ប្រទេសកម្ពុជាត្រូវបានដឹកនាំដោយ សម្តេច[[នរោត្តម សីហនុលចលនានយោបាយសង្គមរាស្ត្រនិយមរបស់ព្រះអង្គ ទទួលបានការគាំទ្របន្ទាប់ពីបានឈ្មះការបោះឆ្នោតសភាតំណាងរាស្ត្រឆ្នាំ១៩៥៥។ នៅឆ្នាំ១៩៦៣ ព្រះសីហនុបានបង្ខំអោយរដ្ឋសភាអោយទទួលយកការកែប្រែរដ្ឋធម្មនុញ្ញ​ដែលធ្វើអោយព្រះអង្គក្លាយជាប្រមុខរដ្ឋ​ដោយគ្មានលក្ខ័ណ្ឌកែប្រែមុខតំណែង ។ ព្រះអង្គបានទទួលនូវអំណាចក្នុងស្រុកតាមរយៈការច្របាច់បញ្ចូលគ្នា​នៃសហត្ថាករណ៍ (ឧបាយបញ្ឆោត) ការគំរាមកំហែង បរិបាលកិច្ចខាងនយោបាយ និងការធ្វើតុល្យកម្មយ៉ាងប្រុងប្រយ័ត្ននៃធាតុឆ្វេងនិងស្ដាំនិយម​នៅខាងក្នុងរដ្ឋាភិបាលរបស់ទ្រង់ ខណៈដែលកំពុងធ្វើអោយពួកស្ដាំស្ងប់ជាមួយនឹងវោហាសាស្ត្របែបជាតិនិយម ព្រះអង្គបានសម្របសម្រួលភាសាសង្គមនិយមច្រើន​ដើម្បីបន្ថែមអោយមានចលនាកុម្មុយនិស្តកម្ពុជា ដែលព្រះអង្គបានចាត់ទុកដោយអង្គឯងថាជាពួក ខ្មែរក្រហម

ជាមួយនឹងសង្គ្រាមឥណ្ឌូចិនលើកទីពីរកំពុងកាន់តែធំឡើងៗ ការធ្វើតុល្យការរបស់ព្រះសីហនុរវាងពួកឆ្វេង និងស្ដាំកាន់តែពិបាកថែរក្សា ។ ការរត់ពន្ធអង្ករឆ្លងកាត់ព្រំដែន ក៏បានចាប់ផ្ដើមមានផលប៉ះពាល់យ៉ាងខ្លាំងលើសេដ្ឋកិច្ចកម្ពុជា ។[] នៅក្នុងការបោះឆ្នោតកម្ពុជា១៩៦៦ គោលនយោបាយសង្គមជាធម្មតាដែលមានបេក្ខជនម្នាក់​នៅមណ្ឌលបោះឆ្នោតត្រូវបានបោះបង់ចោលហើយ មានការយោលយោគយ៉ាងធំទៅពួកខាងស្ដាំ ជាពិសេស ពេលដែលពួកតំណាងឆ្វេងត្រូវតែប្រកួតប្រជែងដោយផ្ទាល់​ជាមួយពួកសមាជិកជាប្រពៃណី ដែលពួកគេអាចប្រើប្រាស់ឥទ្ធិពលក្នុងតំបន់របស់ខ្លួន ។[] ទោះបីជាជនកុម្មុយនិស្តពីរបីនាក់ដែលនៅក្នុងសង្គម ដូចជា ហ៊ូ-យុន និង ខៀវ-សំផន ជ្រើសរើសដើម្បីឈរឈ្មោះក៏ដោយ ក៏ពួកឆ្វេងនិយមភាគច្រើនគឺត្រូវបរាជ័យយ៉ាងដាច់ណាត់ ។ លន់-ណុល អ្នកស្ដាំនិយមដែលជាសហការីដែលឈរជើងយូរមកហើយរបស់ព្រះសីហនុ​បានក្លាយជានាយករដ្ឋមន្ត្រី ។

នៅឆ្នាំ១៩៦៩ លន់-ណុល និងពួកស្ដាំនិយមកំពុងប្រែជាអស់ចិត្តកាន់តែច្រើនឡើងជាមួយព្រះសីហនុ ។ ថ្វីបើវាជាមូលដ្ឋានសម្រាប់រឿងនេះក៏ដោយ ក៏គឺជាការពិចារណាច្រើនខាងសេដ្ឋកិច្ច នយោបាយជាផ្នែកៗ ក៏បានជាប់ពាក់ព័ន្ធក្នុងនោះដែរ ។ ជាពិសេស វេទយិតភាពជាតិនិយម និងបដិកុម្មុយនិស្តនៃលន់-ណុល និងពួកសហការីរបស់គាត់ចង់បានន័យថា​នយោបាយព្រះសីហនុចំពោះការត្រាប្រណីខ្លះដល់សកម្មភាពជាច្រើនរបស់វៀតកុង និងកងទ័ពប្រជាជនវៀតណាមនៅក្នុងព្រំដែនកម្ពុជាគឺមិនអាចទទួលយកបានទេ ព្រះសីហនុ កំឡុងពេលទោរទន់ទៅពួកឆ្វេងនៅឆ្នាំ១៩៦៣-៦៦ ទ្រង់បានចរចារសម្រុះសម្រួលជាសម្ងាត់ជាមួយហាណូយ ដោយហេតុនោះជាការតបត្រឡប់មកវិញដោយការទិញស្រូវដែលធានានូវតម្លៃអតិផរណា កំពង់ផែក្រុងព្រះសីហនុដែលត្រូវបានបើកឡើងគឺដើម្បីការជញ្ជូនអាវុធតាមនាវាអោយទៅពួកវៀតកុង ។ ដូចគ្នានេះដែរ ពួកជាតិនិយមស្ដាំ ក៏ជាធាតុទំនើបកម្មសេរីមួយដែរក្នុងសង្គម ដែលដឹកនាំដោយអ៊ិន-តាំ ក៏កាន់តែលែងជិតស្និទតាមរចនាបទអត្តាធិបតេយ្យរបស់ព្រះសីហនុទៀតឡើយ ។

មានភស្តុតាងថាកំឡុងឆ្នាំ១៩៦៩ លន់-ណុលបានឈានទៅដល់ការបង្កើតយោធាសហរដ្ឋ​ដើម្បីធានាការគាំទ្រយោធាសម្រាប់សកម្មភាពណាមួយប្រឆាំងនឹងព្រះសីហនុ ។[] អ្នកដែលតែងតាំងដោយលន់-ណុលជាឧបនាយរដ្ឋមន្ត្រី គឺព្រះអង្គម្ចាស់ស៊ីសុវត្ថិ-សិរិមតៈ ជាអ្នកជាតិនិយមជាមិត្តនឹងសហរដ្ឋ និងមេដឹកនាំនៃសហគមន៍ធុរកិច្ចកម្ពុជាម្នាក់ដែលត្រូវបានគិតថា​បានអោយយោបល់ថាព្រះសីហនុគួរត្រូវធ្វើឃាត លន់-ណុលផងដែរក៏បានច្រានចោលនូវផែនការនេះថាជាភាពលីលាដ៏ឧក្រិដ្ឋ[] ព្រះសីហនុព្រះអង្គឯងបានមានព្រះតម្រិះថាទ្រង់សិរិមតៈ (ដែលទ្រង់មានចរិកជាអ្នកទាមទារសិទ្ធិប្រកួតប្រជែងដែលច្រណែនទៅ​នឹងរាជបល្ល័ង្កកម្ពុជា) ដែលនៅពីក្រោយដោយពួកសេអ៊ីអា និងនៅក្នុងការជាប់ទាក់ទងជាមួយអ្នកប្រឆាំងដែលព្រះសីហនុនិរទេសខ្លួន សឺន-ង៉ុកថាញ់ ទ្រង់បានផ្ដល់យោបល់នូវផែនការរដ្ឋប្រហារដល់លន់-ណុលនៅឆ្នាំ១៩៦៩ ។[] ការពាក់ព័ន្ធរបស់សេអ៊ីអាក្នុងផែនការរដ្ឋប្រហារសម្ងាត់ដែល​នៅតែគ្មានភស្តុតាងអះអាង ហើយលោកហិនន្រី-ឃីស្ស៊ីង្កឺរក្រោយមកបានអះអាងថាព្រឹត្តិការណ៍ទាំងនោះអាច​នឹងនាំអោយរដ្ឋាភិបាលសហរដ្ឋភ្ញាក់ផ្អើល ក៏ប៉ុន្តែវាហាក់បីដូចជាប្រហែលថា យ៉ាងហោចណាស់ក៏មានពួកភ្នាក់ងារសម្ងាត់យោធាខ្លះ ក៏គួរតែទទួលខុសត្រូវមួយផ្នែកដែរក្នុងរឿងនេះ ។[] វាក៏ត្រូវបានគេដឹងដែរថាពួកយោធាសហរដ្ឋបានចេញគម្រោងការ​ដើម្បីការលុកលុយមួយនៅកម្ពុជានៅឆ្នាំ១៩៦៦-៧ ហើយដោយមានដំណើរការមិនស្រួល ដែលលោកលីនដុនប.-ចនសុនមិនបានយល់ស្របនឹងពួកគេឡើយ ។[]

ឯកសារដែលមិនទាន់បានប្រកាសជាចំហជាច្រើនបង្ហាញថា នៅចុងខែមីនាឆ្នាំ១៩៧០ដដែល រដ្ឋបាលលោកនិខ្សុនកំពុងសង្ឃឹមថានឹងរក្សា ទំនាក់ទំនងជាមិត្ត ជាមួយព្រះសីហនុ ។

ព្រះសីហនុធ្លាក់ពីតំណែងប្រមុខរដ្ឋ

[កែប្រែ]

នៅខែមីនា១៩៧០ គ្រានោះព្រះសីហនុកំពុងធ្វើដំណើរទៅ អឺរ៉ុប សហភាពសូវៀត និងចិន បាតុកម្មប្រឆាំងយួនទ្រង់ទ្រាយធំជាច្រើនបានផ្ទុះឡើងនៅភ្នំពេញ ។ ពួកហ្វូងបាតុករបានវាយប្រហារស្ថានទូតវៀតណាមខាងជើង និងវៀតកុង (រដ្ឋាភិបាលបដិវត្តន៍បណ្ដោះអាសន្នសាធារណរដ្ឋវៀតណាមខាងត្បូង) ។ ព្រះសីហនុដើមឡើយបានផ្ដល់កម្រិតពិតប្រាកដនៃការគាំទ្រដល់ពួកបាតុករ ទ្រង់សង្ឃឹមថាម៉ូស្គូ និងប៉ីជិងនឹងដាក់សម្ពាធវៀតណាមខាងជើង​ដើម្បីកាត់បន្ថយវត្តមានរបស់ខ្លួននៅកម្ពុជា ។ ជាការពិត វាត្រូវបានផ្ដល់យោបល់ (ដោយវីល្លៀម ឝខ្រុស (William Shawcross) និងអ្នកដទៃ) ថាព្រះសីហនុ និងលន់-ណុលប្រហែលបានរៀបផែនការបាតុកម្មដំបូងៗ​ដើម្បីទទួលបានអនុភាពនយោបាយប្រឆាំងនឹងហាណូយ

កុប្បកម្មជាច្រើននេះ យ៉ាងណាៗ បានធ្វើកាន់តែធំឡើងៗហួសពីការគ្រប់គ្រងរបស់រដ្ឋាភិបាល ទោះបីយ៉ាងណា នេះគឺប្រហែលជាបានធ្វើឡើងជាមួយកម្រិត​នៃការជម្រុញទឹកចិត្តពីលន់-ណុល និងទ្រង់សិរិមតៈ ហើយស្ថានទូតនោះក៏ត្រូវបានបំផ្លិចបំផ្លាញ ។ នៅខាងក្នុង ផែនការយថាភាព រឺ អនិមិត្តភាព មួយ ដោយពោលទៅត្រូវបានគេរកឃើញមានប្រយោជន៍ដល់ពួកកុម្មុយនិស្ត​ដើម្បីកាន់កាប់កម្ពុជា ។ នៅថ្ងៃ១២មីនា ទ្រង់សិរិមតៈបានលុបចោលកិច្ចព្រមព្រៀងដោះដូរពាណិជ្ជកម្ម​របស់ព្រះសីហនុជាមួយវៀតណាមខាងជើង លន់-ណុលបានបិទកំពង់ផែព្រះសីហនុដើម្បីអោយពួកវៀតណាមខាងជើង និងចេញឱសានវាទមួយទៅកាន់ពួកគេ: កងកម្លាំងក.ប.វ.ជ. (កងទ័ពប្រជាជនអាកាវៀតណាម. កងទ័ពវៀតណាមខាងជើង) និងរ.រ.ជ. (រណសិរ្សរំដោះជាតិអាកា. វៀតកុង)ទាំងអស់ត្រូវតែដកចេញពីដីកម្ពុជាក្នុងរយៈពេល៧២ម៉ោង (ថ្ងៃ១៥មីនា) រឺ ក៏ប្រឈមមុខនឹងសកម្មភាពយោធា ។[] នៅពេលនោះ ព្រឹកថ្ងៃ១៦មីនា វាគឺច្បាស់ថាការទាមទារនេះមិនត្រូវបានតាមសន្យាទេ ពួកយុវជន៣០,០០០នាក់ខ្លះបានប្រមូលផ្ដុំគ្នា​នៅខាងក្រៅរដ្ឋសភាជាតិនៅភ្នំពេញដើម្បីធ្វើការតវ៉ាប្រឆាំង​នឹងវត្តមានរបស់វៀតណាម ។

ចាប់ពីចំណុចនេះទៅ ព្រឹត្តិការណ៍ជាច្រើនត្រូវរំកិលទៅមុខជាមួយភាពលឿនទ្វេរឡើង ។ នៅថ្ងៃដដែល រដ្ឋលេខាធិកាការពារជាតិកម្ពុជាលោកវរសេនីយឯក Oum Mannorine (អ៊ំ មនោរិន) (ព្រះភាតាថ្លៃរបស់ព្រះសីហនុ) ត្រូវបានគេកំណត់ពេលដើម្បីសួរសំណួរនៅអង្គនីតិបញ្ញត្តិជាតិ​ចំពោះការចោទប្រកាន់ដោយគ្មានភស្តុតាងអំពីអំពើពុករលួយ បណ្ដឹងជាច្រើនត្រូវគេពន្យារពេល​ដោយលឺការសុំអោយមានការដោះស្រាយឡើងវិញរបស់ពួកបាតុករ ។ តាមរយៈព្រះសីហនុ លោកMannorine (មនោរិន) បានទទួលដំណឹងថាលន់-ណុល និងទ្រង់សិរិមតៈប្រហែលជាប្រញាប់ប្រញាល់ធ្វើរដ្ឋប្រហារមួយ ក្រុមមនុស្សរបស់លោកMannorine (មនោរិន) ក្រោមបញ្ជាការនៃអគ្គនគរបាលភ្នំពេញវរសេនីយត្រី Buor Horl (បួរ ហល) បានព្យាយាមចាប់អ្នកផ្សំគំនិត ក៏ប៉ុន្តែវាយឺតពេលណាស់ទៅហើយ ។[១០] លោក Mannorine (មនោរិន), ហើយនិងបុគ្គលិកសន្តិសុខសំខាន់ៗដ៏ទៃទៀតដែលស្មោះត្រង់ទៅខាងព្រះសីហនុ ត្រូវបានគេជំនួសក្រោមការចាប់ខ្លួន ។ បន្ទាប់ពីសភាបានពន្យារពេលនៅថ្ងៃនោះ មាតាព្រះសីហនុ ព្រះមហាក្សត្រយានីកុសមៈ នៅក្នុងការស្នើសុំរបស់ព្រះសីហនុ បានកោះហៅលន់-ណុល និងទ្រង់សិរិមតៈអោយចូលគាល់ក្នុងព្រះបរមរាជវាំង ហើយសុំអោយពួកគាត់បញ្ចប់បាតុកម្មទាំងនោះ ។[១១]

វាលេចឡើងជួនកាលកំឡុងថ្ងៃ១៦ រឺ ១៧មីនា ដែលទ្រង់សិរិមតៈបានធ្វើអោយលន់-ណុលដកព្រះសីហនុចេញពីរដ្ឋាភិបាល ។ លន់-ណុល ដែលរហូតដល់ចំណុចនោះប្រហែលសង្ឃឹមគ្រាន់តែថាព្រះសីហនុ​នឹងបញ្ចប់ទំនាក់ទំនងរបស់ទ្រង់ជាមួយវៀតណាមខាងជើង លោកបានបង្ហាញការស្ទាក់ស្ទើរខ្លះៗដើម្បីចូលរួមសកម្មភាពប្រឆាំង​នឹងព្រះប្រមុខរដ្ឋ: ដើម្បីល្បួងលោក ទ្រង់សិរិមតៈបានចាក់សន្និសីទសារពត៌មានដែលថតក្នុងខ្សែអាត់ពីប៉ារីស​ដោយអះអាងគ្មានភស្តុតាងដល់លោកស្ដាប់ ដែលក្នុងនោះព្រះសីហនុបានគំរាមថានឹងប្រហារជីវិតពួកគាត់ទាំងពីរ​នៅពេលការយាងត្រឡប់របស់ទ្រង់មកភ្នំពេញវិញ ។[១២] ក៏ប៉ុន្តែ លោកនាយករដ្ឋមន្ត្រីនៅតែមិនប្រាកដប្រជា ជាមួយនឹងហេតុផលដែលថាទ្រង់សិរិមតៈបានការគាំទ្រដោយមន្ត្រីកងទ័ពបីរូប ជាចុងក្រោយបានបង្ខិតបង្ខំអោយមានការស្រក់ទឹកភ្នែកអោយលន់-ណុលចុះហត្ថលេខា​លើឯកសារចាំបាច់ជាច្រើននៅក្នុងការភ្ជុងកាំភ្លើង ។

ថ្ងៃបន្ទាប់ ១៨មីនា ពួកកងទ័ពបានប្រមូលផ្ដុំនៅទីតាំងជុំវិញរាជធានី ហើយការជជែកតទល់ត្រូវបានប្រារព្ធឡើងនៅខាង​ក្នុងរដ្ឋសភាក្រោមការដឹកនាំរបស់អ៊ិន-តាំ ។ សមាជិកម្នាក់នៃសភានេះ (គឹម-ផុន (Kim Phon) ក្រោយមកត្រូវគេសម្លាប់ដោយពួកបាតុករកាន់ជើងព្រះសីហនុនៅកំពង់ចាម) បានដើរចេញការប្ដឹងប្រឆាំងជាច្រើន ថ្វីបើវាមិនអន្តរាយនៅពេលនោះក៏ដោយ ។ ពួកអ្នកនៅសេសសល់ក្នុងសភាបានបោះឆ្នោតជាឯកច្ឆន្ច​ដើម្បីយកមាត្រា១២២នៃរដ្ឋធម្មនុញ្ញកម្ពុជាមកប្រើ ដើម្បីដកសេចក្ដីទុកចិត្តពីព្រះសីហនុ ។ លន់-ណុលបានកាន់កាប់អំណាចប្រមុខរដ្ឋលើជំហរជាបណ្ដោះអាសន្ន កាលនោះតំណែងរដ្ឋសភាត្រូវបានកាន់ដោយប្រធានមហាសន្និបាត ឆេង-ហេង ។ អ៊ិន-តាំបានត្រូវគេយល់ស្របអោយធ្វើជាប្រធានសង្គម ។ រដ្ឋប្រហារដូច្នេះ ក៏បានដើរតាមរបបធម្មនុញ្ញជាចាំបាច់ដែរផ្ទុយនឹង​ការកាន់កាប់ដោយយោធាបើកចំហ ។[១៣] ព្រឹត្តិការណ៍ទាំងនេះបានគូសសំគាល់នូវការបង្កើតរបបសាធារណរដ្ឋខ្មែរផងដែរ ។

បាតុកម្មនានាប្រឆាំងរដ្ឋប្រហារ

[កែប្រែ]

នៅថ្ងៃ២៣មីនា ព្រះសីហនុ (តាមវិទ្យុប៉ីជិង)បានកោះហៅអោយមានការបះបោរសកលប្រឆាំងនឹងលន់-ណុល ។ បាតុកម្មដែលមានប្រជាប្រិយភាពទ្រង់ទ្រាយធំជាច្រើន កំពុងកោះហៅអោយមានការវិលត្រឡប់មកវិញរបស់ព្រះសីហនុ​ដែលចាប់ផ្ដើមនៅខេត្តកំពង់ចាម តាកែវ និងកំពត[១៤] បាតុកម្មនៅកំពង់ចាមដោយឡែកបានប្រែជាមានភាពហិង្សា ដែលមានពួកអ្នកតំណាងរដ្ឋសភាពីររូប សុស-សឿន និងគឹម-ផុន ក៏ត្រូវស្លាប់ដោយពួកបាតុករនៅថ្ងៃ២៦មីនា បន្ទា់ពីការបើកបរទៅកាន់ទីប្រជុំជនដើម្បីចរចារ ។ បងប្អូនរបស់លន់-ណុល គឺជាមន្ត្រីនគរបាលលោកលន់-និលត្រូវបានគេវាយប្រហារនៅក្បែរៗទីប្រជុំជនទន្លេបិទដោយពួកកម្មករចំការ ហើយក៏ត្រូវបានសម្លាប់ទៅ ។

បាតុកម្មនានាត្រូវបានបង្ក្រាបជាមួយអំពើព្រៃផ្សៃក្រៃលែង​ដោយពួកទាហានកម្ពុជា មានមរណភាពជាច្រើនរយនាក់ និងរាប់ពាន់នាក់នៅក្នុងការចាប់ខ្លួន ។ សាក្សីខ្លះបាននិយាយថារថក្រោះកំពុងតែត្រូវបានប្រើប្រឆាំង​នឹងពួកហ្វូងនៃអសេនិកជន (ជនស៊ីវិល)ដែលគ្មានអាវុធ ។[១៤]

វិបាក

[កែប្រែ]

កាលណោះលន់-ណុលដំបូងក៏បន្តសន្ទនាទ្វេភាគីជាមួយនឹងពួកវៀតណាមខាងជើង ដែលសង្ឃឹមដើម្បីចរចារកិច្ចព្រមព្រៀងពួកគេឡើងវិញ ការលុកលុយរបស់អាមេរិកនិងវៀតណាមខាងត្បូង​នៃកម្ពុជាភាគអាគ្នេយ៍នៅក្នុងយុទ្ធនាការកម្ពុជានៅខែបន្ទាប់​បានផ្លាស់ប្រែកម្ពុជាអោយមានការជាប់ពាក់ព័ន្ធនៅ​ក្នុងសង្គ្រាមឥណ្ឌូចិនលើកទីពីរទាំងស្រុង និងមិនអាចងាកត្រឡប់ក្រោយបាន ។ អំពើព្រៃផ្សៃនៃរបបលន់-ណុលនេះជារឿយៗត្រូវបានគេអះអាងថាជាកត្តាមួយនៅក្នុងការងើបឡើងនៃពួកខ្មែរក្រហមពីព្រោះតែធ្វើអោយកើនឡើងពួកប្រឆាំងស្ដាំនិយម និងការរំជើបរំជួលចិត្តប្រឆាំងអាមេរិកក្នុងចំណោមប្រជាជនខ្មែរ ។

ប្រទេសជាតិជាច្រើនបានផ្ដាច់ចំណងទាក់ទងជាមួយកម្ពុជា ពីព្រោះពួកគេទទួលស្គាល់តែរាជរដ្ឋាភិបាលនិរទេសមួយគត់ប៉ុណ្ណោះ ។

សូមមើលផងដែរ

[កែប្រែ]

ឯកសារយោង

[កែប្រែ]
  1. The name "State of Cambodia" would be later revived under the People's Republic of Kampuchea regime between 1989 and 1993. Soizick Crochet, Le Cambodge, Karthala, Paris 1997, ISBN 2-86537-722-9
  2. Kiernan, B. How Pol Pot came to power, Yale UP, p.228
  3. Kiernan, p.232
  4. Kiernan, p.300
  5. Kiernan, p.301
  6. Sihanouk, pp.36-38
  7. Clymer, K. J. The United States and Cambodia, Routledge, 2004, p.22
  8. Clymer, p.23
  9. Sutsakhan, Lt. Gen. S. The Khmer Republic at War and the Final Collapse Archived 2019-04-12 at the វេយប៊ែខ ម៉ាស៊ីន. Washington DC: United States Army Center of Military History, 1987, Part 1, p. 42. See also Part 1 Archived 2019-04-12 at the វេយប៊ែខ ម៉ាស៊ីន.Part 2 Archived 2007-02-21 at the វេយប៊ែខ ម៉ាស៊ីន.Part 3 Archived 2007-02-21 at the វេយប៊ែខ ម៉ាស៊ីន..
  10. Sihanouk, p.50
  11. Ayres, D. Anatomy of a Crisis, University of Hawaii Press, 2000, p.71
  12. Marlay, R. and Neher, C. Patriots and tyrants, Rowman & Littlefield, 1999, p.165
  13. Clymer, p.21
  14. ១៤,០ ១៤,១ Kiernan, p.302