Jump to content

ស្រុកពញាក្រែក

ពីវិគីភីឌា
ស្រុកពញាក្រែក


ស្រុកពញាក្រែកនៅឆ្នាំ១៩៩៨ ខែ៣​ ថ្ងៃទី៣ មានប្រជាជនសរុប123,879[]ហើហនៅឆ្នាំ២០០៨មាន135,318[]ជាស្រុកដែលធំមួយដែលសព្វថ្ងៃស្ថិតនៅក្នុងខេត្តត្បូងឃ្មុំ[]។ ដែលមានចំនួន ៨ ឃុំ ៖ ឃុំដូនតី ឃុំកក់ ឃុំកណ្តោលជ្រុំ ឃុំកោងកាង ឃុំក្រែក ឃុំពពេល ឃុំត្រពាំងផ្លុង ឃុំវាលម្លូល ក្ប្រជាជនដែលរស់នៅក្នុងឃុំនោះភាគច្រើនជាកសិករ ប្រកបរបរកសិកម្ម។ប្រជាជន៨០%ជាអ្នកដែលបានទទួលការសិក្សារៀនសូត្រច្រើនហើយ ២០% ពួកគាត់ឈប់សិក្សាដើម្បីជួយរកប្រាក៉ចំណូលសម្រាប់គ្រួសារព្រោះដោយសារតែការខ្វះខាតថវិការ សិក្សារៀនសូត្រ។និងទៅធ្វើការ នៅទីឆ្ងាយដូចជាកម្មករចម្ការកៅស៊ូ និង​ សីុឈ្នួលធ្វើការ​សំណង់ និងការងារផ្សេងៗទៀត ។​ ហើយពួកគាត់តែងសីុឈ្នួលច្រូតកាត់ តាមរដូវ និង សីុឈ្នួលធ្វើការនៅចម្ការម្រេចផងដែរ។ស្រុកពញាក្រែកនេះផងដែរមាន សាលារៀន មន្ទីពេទ្យ គ្រីះស្ថានអប់រំ​ និងមជ្ឈមណ្ឌលនានា នៅតាមភូមិគ្រប់គ្រាន់។

= ទីតាំង​ភូមិសាស្រឃុំត្រពាំងផ្លុងភូមិច្រករំសេវ

រដ្ឋបាល

[កែប្រែ]

ស្រុកពញាក្រែក (អង់គ្លេស: $ District) ជាដែនរដ្ឋបាលស្ថិតនៅ ខេត្តត្បូងឃ្មុំ ដែលមានរដ្ឋបាល ៨ឃុំ និង ១៥០ភូមិ÷

ស្រុកពញាក្រែក
លេខកូដឃុំ ឈ្មោះឃុំជាអក្សរខ្មែរ ឈ្មោះឃុំជាអក្សរអង់គ្លេស ចំនួនភូមិ
២៥០៥០១ ឃុំដូនតី Dountei Commune ២១
២៥០៥០២ ឃុំកក់ Kak Commune ២៣
២៥០៥០៣ ឃុំកណ្ដោលជ្រុំ Kandaol Chrum Commune ២៥
២៥០៥០៤ ឃុំកោងកាង Kaong Kang Commune ១៦
២៥០៥០៥ ឃុំក្រែក Kraek Commune ៣៣
២៥០៥០៦ ឃុំពពេល Popel Commune ១០
២៥០៥០៧ ឃុំត្រពាំងផ្លុង Trapeang Phlong Commune ១៤
២៥០៥០៨ ឃុំវាលម្លូរ Veal Mlu Commune
ចំនួនភូមិសរុប ១៥០

ព្រំប្រទល់

[កែប្រែ]

(អ.ស.អ.: [tɓouŋ kʰmum]) គឺជាខេត្តនៃកម្ពុជាស្ថិតនៅវាលទំនាបកណ្ដាលនៃទន្លេមេគង្គ។ មានព្រំប្រទល់ជាប់ខេត្តកំពង់ចាមនៅខាងលិច ក្រចេះនៅខាងជើង ព្រៃវែងនៅខាងត្បូង និង មានព្រំដែនអន្តរជាតិរួមជាមួយវៀតណាមនៅខាងកើត។ ទីរួមខេត្ត ហើយក៏ជាទីក្រុងធំបំផុតគឺសួង។។ ប្រវត្តិសាស្រ្ត តាំងពីដើមមកប្រជាជនស្រុកពញាក្រែក ជាកម្មករចម្ការកៅស៊ូរដ្ធ និងប្រកបរបរធ្វើស្រែឡើងត្នោត។ល។

ប្រវត្តិសាស្រ្ត

[កែប្រែ]

រូប​សំណាក​ហ្លួង​ព្រះ​ស្ដេច​កន ជិះ​សេះ​បាញ់​ធ្នូ ​​បាន​​តាំង​នៅ​វត្ត​ព្រៃ​អង្គរ​ក្នុង​​ភូមិ​នគរ​ក្នុងឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ចម្ងាយ​១៦,៥​គីឡូម៉ែត្រ​ ពី​ទី​រួម​ខេត្ត​ត្បូងឃ្មុំ។ រូប​សំណាក​ស្តេច​កន ជិះ​សេះ​បាញ់ធ្នូ បើ​តាម​ឯកសារ​ពី​មន្ទីរ​ទេសចរណ៍​ខេត្ត​ត្បូងឃ្មុំ​ បាន​ឲ្យ​ដឹង​​ថា ​​រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ​​ហ្លួង​ព្រះ​ស្ដេច​កន​​​នេះ​ គឺជា​អតីត​រាជធានី​​អាណាចក្រ​ខ្មែរ​មុន​សម័យ​អង្គរ។ ​ក្រោយ​មក​នៅ​សតវត្ស​ទី​១៦​ ក្នុង​រជ្ជកាល​​​​ស្តេច​កន (ព្រះ​បាទ​ស្រី​ជេដ្ឋា)​ ​ក៏​បាន​យក​តំបន់​នេះ​​ធ្វើ​ជា​​​រាជ​ធានី​ម្តង​ទៀត​ ដោយ​​មាន​ឈ្មោះ​ថា ​ក្រុង​ស្រឡប់​ពិជ័យ​បន្ទាយ​ព្រៃ​នគរ ឬ​ហៅ​ថា​ «បន្ទាយ​ព្រៃ​នគរ» ​មាន​ទំហំ​២,៥​គីឡូម៉ែត្រ​ការ៉េ។ រីឯ​ការ​សាង​សង់​រូប​​សំណាក​ស្ដេច​កន​នេះ​ គឺ​ដើម្បី​ឧទ្ទិស​ដល់​ស្នាព្រះហស្ត​របស់​ព្រះ​អង្គ។ ខ្លោង​ទ្វារ​ចូល​វត្ត​​ព្រៃ​អង្គរ​ក្នុងចំណែក​​ឯ​ ព្រះ​តេជគុណ​ ​មុំ​ កុសល​ ​គ្រូ​សូត្រ​នៅ​វត្ត​ព្រៃ​អង្គរ​ក៏​បាន​​លើក​ឡើង​ស្រដៀង​គ្នា​​ដែរ។ ព្រះ​តេជគុណ មាន​សង្ឃ​ដីកា​ថា៖ "រូប​សំណាក​ស្តេច​កន​ ​​ត្រូវ​បាន​គេ​កសាង​ឡើង​​ថ្មី​នេះ​ទេ នៅ​ចុង​ឆ្នាំ​២០០៦ ឬ​ដើម​ឆ្នាំ​២០០៧។ ខាង​មគ្គទេសក៍​ទេសចរណ៍ បាន​ស្រាវជ្រាវ​ឃើញ​​ថា កន្លែង​នេះ​ជាប់​ទាក់​ទង​នឹង​ប្រវត្តិសាស្ត្រ​ស្តេច​កន ​អញ្ចឹង​គេ​សាង​សង់​រូប​នេះ​ឡើង​ ដើម្បី​​ឧទ្ទិស​ដល់​ព្រះ​ស្តេច​កន​ ក៏​ដូច​ជា​កសាង​ឡើង​ ដើម្បី​ជា​ភស្តុតាង​ឲ្យ​កុលបុត្រ​កូន​ខ្មែរ​​ស្គាល់​ថា រូប​ព្រះ​ស្តេច​កន​​យ៉ាង​ម៉េច​ ហើយ​គាត់​ខ្លាំង​ពូកែ​ប៉ុណ្ណា។ ដូច្នេះ​ហើយ​ បាន​ជា​​គេ​ក៏​សាង​រូប​ហ្នឹង​ នៅ​កន្លែង​នេះ”។ ព្រះបាទ​ស្រី​ជេដ្ឋា (ព្រះ​ស្ដេច​កន) គឺ​ជា​ស្ដេច​ខ្មែរ​មួយ​អង្គ​សោយ​រាជ្យ​នៅ​រាជធានី​ស្រឡប់​​ពិជ័យ​ព្រៃនគរ ចាប់​តាំង​ពី​គ្រិស្តសករាជ ១៥១២ - ១៥២៥។ ព្រះ​អង្គ​ ជា​អង្គ​ក្សត្រ​ដែល​មាន​បុណ្យ​បារមី មាន​ទឹក​ចិត្ត​ក្លាហាន មាន​ថ្វី​ដៃ​គ្មាន​គូ​ប្រៀប និង​មាន​ប្រាជ្ញា​ភ្លឺ​ថ្លា​មោះមុត។ ក្នុង​ព្រះរាជ​កិច្ច​ដឹក​នាំ ព្រះអង្គ​បាន​ធ្វើ​ឲ្យ​វិស័យ​វប្បធម៌ សេដ្ឋកិច្ច សង្គមកិច្ច មាន​ការ​អភិវឌ្ឍ​ក្រៃលែង ហើយ​បាន​បោះ​រូបិយវត្ថុ​ប្រាក់​ស្នឹង និង​មាន​មាស​សន្លឹក​ចាយ​លើក​ដំបូង​បង្អស់ ​ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា៕ កាលពីដើមឡើយស្រុកពញាក្រែកជាស្រុកមួយដែលស្ថិតក្នុងខេត្តកំពង់ចាមមានផ្ទៃដីសរុប9,799km[]តែក្រោយមកត្រូវបានកាត់ចូលខេត្តត្បូងឃ្មុំវិញ [] ខេត្ត​ត្បូង​ឃ្មុំ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​យោង​តាម​ព្រះ​រាជ​ក្រឹត្យ នស/រកត/១២១៣/១៤៤៥ ដែល​ធ្វើ​នៅ​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១៣ ហើយ​ត្រូវ​បាន​ចេញ​ប្រកាស​នៅ​ដើម​ខែ​មករា ឆ្នាំ​២០១៤។ ខេត្ត​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​កាត់​យក​ក្រុង​ចំនួន ១ និង​ស្រុក​ចំនួន ៦ ពី​ខេត្ត​កំពង់ចាមគឺ ។ក្រុងសួង ស្រុក​ត្បូងឃ្មុំ ស្រុក​អូររាំងឪ ស្រុក​ក្រូចឆ្មារ ស្រុក​តំបែរ ស្រុក​ពញាក្រែក និង​ស្រុក​មេមត់។

សេដ្ឋកិច្ច

[កែប្រែ]

បញ្ជីផ្សារក្នុងស្រុក៖

  1. កណ្ដោលជ្រំ
  2. ក្រែក
  3. ខ្នារ
  4. ជីមាន់
  5. ថ្នល់ទទឹង
  6. សួង
  7. ស្គន់
  8. ស្ទឹង
  9. ពោធិ៌ស្រុក

សេដ្ធកិច្ចនៅស្រុកពញាក្រែកប្រជាជនប្រកបររបរ​ជាកសិករ ។​​ ប៉ុន្តែបច្ចុប្បន្ននេះមានការរីចម្រើនច្រើន គឺ មានអគ្គីសនី និង ទឹកស្អាត ប្រើគ្រប់គ្រាន់។ ប្រជាជនមានជីវភាពគ្រប់គ្រាន់ព្រោះពួកគាត់ភាគច្រើនបានរៀនសូត្រគ្រប់គ្រាន់។ហើយពួកគាត់ប្រកបរបរជាកសិករកម្មករ ធ្វើការអោយគេ ដូចជា កម្មករច្រូត កាត់ សំណង់ ចម្ការកៅស៊ូ និង​​ កម្មករ រោងចក្រ ដើម្បើចិញ្ចិមជីវិត ក៏ដូចជាកូនៗរបស់ពួកគេផងដែរ។

វប្បធម៌

[កែប្រែ]

ប្រជាជននៅទីនេះមានចំរុះជាតិសាសន៏ ហើយកាន់សាសនាក៏ផ្សេងៗគ្នាដែរ តែភាគច្រើនគឺកាន់សាសនាព្រះពុទ្ធ​ តែពួកគាត់ចេះជួយគ្នាទៅវិញទៅមកពេលមានអាសន្នម្ដងៗ​​​ រឺបុណ្យទាន ពិធីរៀបអាពាពិពាហ៏ជាដើម ។

អាកាសធាតុ

[កែប្រែ]

នៅទីនោះអាកាសធាតុគឺអំណោយផលវល្អមិនក្តៅខ្លាំងហើយមានភ្លៀងគ្រប់គ្រាន់សម្រាប់ធ្វើស្រែចំការពុំមាន ផលប៉ះពាល់ដល់ស្រែចំការនិងដំណាំឡើយ។

ការអប់រំ

[កែប្រែ]

សាលាបឋមសិក្សា

[កែប្រែ]

អនុវិទ្យាល័យ

[កែប្រែ]

វិទ្យាល័យ

[កែប្រែ]

តំបន់ទេសចរណ៍

[កែប្រែ]

ប្រាសាទបុរាណ

[កែប្រែ]
  1. ប្រាសាទគុកព្រះធាតុ
  2. ប្រាសាទព្រៃនគរ​ក្នុង​ក្រៅ

ទេសចរណ៍ ភូមិអភិវឌ្ឍន៍សម្ដេចហេងសំរិន ចម្ការកៅស៊ូជំនាន់បារាំង កាសុីណូ ស្ពានដែកនិងរមណីយដ្ធានសប្បនិមិត្តជាច្រើនទៀតដែលអភិវឌ្ឍន៍ជាទីចាប់អារម្មណ៍។

តំណក្រៅ

[កែប្រែ]

ឯកសារពិគ្រោះ

[កែប្រែ]
  1. Cambodia: administrative units, extended
  2. Cambodia: administrative units, extended
  3. "Everyday.com". Archived from the original on 2017-06-26. Retrieved 2017-03-22.
  4. Cambodia: administrative units, extended
  5. ព្រះ​រាជក្រឹត្យ​លេខ នស/រកត/០២០៣/១៤៤៥, http://www.sithi.org/admin/upload/law/2014_01_09_RDE_New_Province_TbongKhmom.pdf Archived 2016-03-05 at the វេយប៊ែខ ម៉ាស៊ីន.